RAM Booster និង Task Killer មិនល្អសម្រាប់ Android

ភាគច្រើន​អ្នកប្រើប្រាស់ Android Phone ឬ Tablet តែង​តែ​ត្រូវ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ដំឡើង​កម្មវិធី​មួយចំនួន​ ដែល​ប្រើ​សម្រាប់​បង្កើន​ល្បឿន​ប្រើប្រាស់ Android របស់​ខ្លួន ។ Kill Task (បិទ​កម្មវិធី ឬដំណើរការ​)​ ឬ ពន្លឿនល្បឿន Ram​ (Ram Booster) ដែល​អ្នក​តែ​ងតែ​គិតថា​វាមាន​ប្រយោជន៍​ដល់​ទូរស័ព្ទ​ដែល​ដំឡើង​កម្មវិធី​ទាំង​នោះ​ ។ តើ​អ្នក​មាន​ដឹងទេ​ថា​ទង្វើ​នេះ​អាច​ធ្វើឱ្យ​មាន​ភាព​ប៉ះពាល់​ដល់ ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ (OS – Operating Sysytem) របស់​អ្នក​នៅពេលក្រោយដែរឬទេ? ខាងក្រោម​នេះ​សំបុក​អាយធីនឹង​បង្ហាញ​អ្នក​គុណវិបត្តិ និង​ផល​ប៉ះពាល់​មួយចំនួន​ដែល​អាច​កើត​មាន​ពេល​ដែល​លោកអ្នក​ប្រើប្រាស់​ RAM Booster ឬ Task Killer មិនបាន​ត្រឹមត្រូវ​ ។

ដំណើរការ RAM ក្នុង Android

android-task-killers-overview

សម្រាប់​អ្នក​ដែល​មាន​ជំនាញ​អាយធី ប្រហែលជាដឹង​ថា​អ្វីជា RAM (Random Access Memory) ហើយ ។ ក្នុងនេះ​សំបុកអាយធី​សូមបញ្ជាក់​បន្តិច​សម្រាប់​មិត្ត​អ្នក​អាន​ដែល​មិនទាន់ដឹង​អំពី​វា៖ RAM គឺជាឧបករណ៍​ដែល​មាន​ភ្ជាប់​ក្នុង​ទូរស័ព្ទ និង​ក្នុង​កុំព្យូទ័រ​ដែល​មាន​តួនាទី​ក្នុងការរក្សា​ទុក​ព័ត៌មាន​បណ្តោះអាសន្ន ដែល​ព័ត៌មាន​​នោះ​នឹង​បាត់​បង់​នៅពេលដែលអ្នកបិទ​ទូរស័ព្ទ ឬកុំព្យូទ័រ ។

នៅក្នងប្រព័ន្ធ​ប្រតិ​បត្តិការ Android មាន​របៀប​ក្នុង​ការ​គ្រប់​គ្រង​ RAM ប្រើ​សម្រាប់​កម្មវិធី​នានា និង​ក្នុង​គោលបំណង​ដាក់​ឲ្យ​កម្មវិធី​ទាំងនោះ​ដំណើរការ​ចូល​ក្នុង RAM ដើម្បី​​ឲ្យ​ដំណើរ​ការ​បាន​ប្រសើរ​ ។ សូម​ចំណាំថា៖ RAM គឺ​ដើរ​លឿន! នៅ​ក្នុងឧបករណ៍​ចល័តនានា ល្បឿន​ក្នុង​មួយ bit មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អ្នក​ប្រើប្រាស់ (បើ​វាដំណើរការ​យឺត​តែបន្តិច នោះ​អ្នក​ប្រើ​នឹង​រអ៊ូ​មិនខាន) ។ និយាយទៅ​ការ​កំណត់​ឲ្យកម្មវិធី​ដំណើរការ​ក្នុង RAM គឺពិតជា​ល្អ​ប្រសើរ ។

ប្រសិនបើ​លោកអ្នក​ត្រូវការ​ប្រើប្រាស់​កម្មវិធីច្រើន អ្នក​គួរតែ​ពិចារណា​ក្នុងការ​ប្រើប្រាស់ទូរស័ព្ទ ឬ Tablet ​(ពិសេស​កុំព្យូទ័រ) ម៉ូដែល​ណា​ដែល​មាន RAM ច្រើន​ ។

ការ​បោក​បញ្ជោតពី RAM Boosters និង Task Killers

android-task-killers-drawbacks

លោកអ្នកប្រហែលយល់​ថា RAM boosters និង Task Killers ល្អ​សម្រាប់ Android លោកអ្នក ។ តែ​តាមពិត​ទៅ ប្រហែល​មិន​អាចទេ ព្រោះ​វា​មិនបានជួយ​ឲ្យ​ដំណើរការ​ Android ប្រសើរជាងមុនឡើយ ។ វាខុសពី​ការ​បង្កើន​ល្បឿន RAM និង​ Defragement Hard Disk នៅ​ក្នុង​កុំព្យូទ័រលោកអ្នក ដែល​វាល្អសម្រាប់ Windows តែមិនមែនសម្រាប់ Android ឡើយ ។

អ្នក​ប្រើ​ប្រាស់ Android ដឹងហើយថា ឧបករណ៍​រក្សា​ទិន្នន័យ​លោកអ្នក​គឺ SD Card មិនមែន Hard Disk​ នោះទេ ។ SD Card គឺ​ជា​កាត​តូចមួយ​ប្រភេទ​ដែល​ស្រដៀង​នឹង Flash Memory (ស្រដៀង Solid State Drives ផងដែរ) ហើយ​វា​មិន​ត្រូវការ Defragement ឡើយ ។

នៅពេល​ដែល​អ្នក​សម្អាត (Clear) កម្មវិធីចេញ​ពី RAM នោះ Android នឹង​ Load កម្មវិធី​ទាំងនោះ​ចូល​ក្នុង RAM ម្តងទៀត ពេល​ដែល​ត្រូវ​ការ​ដំណើរការ​​ពេល​បន្ទាប់ ចេញពី SD Card មក​វិញ ។ មានន័យថា ជាធម្មតា កម្មវិធី​នានា​នឹង​រក្សាទុក​ក្នុង SD Card ហើយ​ដំណើរ​ការ​ចូល​ក្នុង RAM ដើម្បី​បម្រុង​ដំណើរការ​ ប្រតិបត្តិ​កម្មវិធី ឬសកម្មភាព​របស់​កម្មវិធី ឲ្យ​បាន​រហ័ស​ ។ បើ​លោកអ្នកសម្អាត​កម្មវិធី​ចេញ​ពី​ RAM គឺ​ប្រៀប​ដូចជា​ការ​ធ្វើ​ដំណើរ​ការ​ដដែលៗ ចេញ​ពី SD Card ដែល​ធ្វើ​ឲ្យ​ Android ដំណើរការ​យឺត​ទៅវិញ ។

android-task-killers-performance

ដូចគ្នាដែរចំពោះ Task Killer វាតែង​ដំណើរការ​ជាស្វ័យប្រវត្តិ​ (កំណត់​តាម​កម្មវិធី Task Killer នានា) ឲ្យ​ Kill កម្មវិធី​ណា​ដែល​លោកអ្នក​លែង​ប្រើ ឬផ្អាក​ប្រើ​ក្នុង​រយៈ​ពេល​កំណត់​ណាមួយ ។ ឧទាហរណ៍៖ កម្មវិធី​ Task Killer នឹង Kill កម្មវិធី​នានា រាល់ពេល​ដែល​កម្មវិធី​ទាំងនោះ​​មិន​ដំណើរការ (Inactive) ក្នុង​រយៈពេល ១០​នាទី​ ។ សូម​សាកល្បង​គិតថា បើ​កម្មវិធី​ចំនួន​ ៥ ដែល​អ្នក​បាន​ដំណើរការ ហើយ​ត្រូវ​បាន Kill និង​ដំណើរការ​ឡើង​វិញ ជាថ្មី​បន្ត​បន្ទាប់​រាល់ ១០​នាទី​ម្តង​នោះ តើ​វដ្ត​ថាមពល​ថ្ម​ (Battery Life Cycle) ទូរសព្ទ​លោកអ្នក នឹង​ខូច​នឹង​ពេលណា? ប្រាកដ​ជាឆាប់ៗ​មិនខាន ។

សេចក្តីសន្និដ្ឋាន

សម្រាប់​លោកអ្នក​ដែល​កំពុង​ប្រើ​ប្រាស់ Android និង​កម្មវិធីប្រភេទ RAM Booster និង Task Killer នានា សូម​ពិចារណា​ក្នុងការលុបចោល​វិញ ឬ​បិទ​កុំ​ឲ្យ​ដំណើរការ​ស្វ័យ​ប្រវត្តិ ក្នុង​ករណី​មិន​ត្រឹម​ត្រូវ​ណាមួយ ។ លោកអ្នក​អាចនឹង​ជួប​បញ្ហា​ឆាប់​ខូច​ថ្ម និង​ងាយ​គាំង​ Android ប្រសិន​បើ​លោកអ្នក​នៅ​ប្រើ​កម្មវិធី​នោះ ជារឿយៗ និង​មិន​បាន​កំណត់​ឲ្យ​ច្បាស់​លាស់ ។ ក្រុម​ការងារ​សំបុកអាយធី ធ្លាប់​មាន​បទ​ពិសោធន៍​ផ្ទាល់ ជាមួយ​ Android ដែល​ទូរសព្ទ​ ២គ្រឿង​បាន​ខូច​ថ្ម​រួច​ទៅហើយ 😉 សង្ឃឹម​ថា អត្ថបទ​នេះ​នឹង​អាច​ឲ្យ​លោកអ្នក​ពិចារណា ក្នុង​ការ​ប្រើ Android Phone ឲ្យ​បាន​ត្រឹម​ត្រូវ ជាមួយ​គន្លឹះ​ផ្សេងៗ​ទៀត ។

12 មតិ

  1. បើកម្មវិធីទាំងនោះមិនល្អ ហេតុអ្វីគេមិនលប់វាចេញពី PlayStore

    • វាគ្រាន់តែ​ជាជំនួយ​ បណ្តោះអាសន្ន​អាស្រ័យ​លើ​តម្រូវការ​អ្នក​ប្រើប្រាស់ ។

  2. សួស្ដីម្ចាស់គេហទំព័រ រួមជាមួយម្ចាស់អត្ថបទ
    សូមម្ចាស់អត្ថបទជួយចែករំលែកឈ្មោះកម្មវិធីទាំងនោះ ដែលបានធ្វើឲ្យខូចទូរស័ព្ទអស់ពីរគ្រឿងរបស់គាត់ ដើម្បីជាការដាស់តឿនកើនរលឺកដល់អ្នកប្រើប្រាស់ដទៃទៀត កុំឲ្យគាត់ជួបនូវបញ្ហាដូចដែលបានណែនាំនៅក្នុងអត្ថបទខាងលើផងចុះ។
    សូមអរគុណទុកជាមុន៕

    • សួស្តី! មិនថាកម្មវិធីណានោះទេ ឲ្យតែជាប្រភេទ RAM Booster ឬ Task Killer សុទ្ធតែអាច​ជាមូលហេតុ​ប៉ះពាល់​ដល់​ទូរស័ព្ទទាំងអស់ ។

  3. សួស្ដី! សូមអរគុណច្រើនសម្រាប់ការឆ្លើយតប។ ពីពេលនេះតទៅ ខ្ញំុលែងប្រើកម្មវិធីទាំងអស់នោះទៀតហើយ៕

  4. how about clean master and battery saver??

  5. Thanks for sharing such useful knowledge. i’m also using clean master and battery saver, should i remove it out then ?

  6. សួស្តី សំបុក
    ខ្ញុំមានសំនួរមួយ សូមមេត្តា ជួយបកស្រាយផង
    ដើម្បី update ទៅជំនាន់ ថ្មីៗ របស់ androïdes តើមានវីធីធ្វើតាម កុំព្យូទ័រ ដូច iPhone ឬទេ ?

    • សួស្តី! សូមទាញយក Kies – Samsung នោះយើងនឹងអាច Update តាមកុំព្យូទ័របានដូចគ្នា! តែដរាបណា Android release សម្រាប់ជំនាន់នីមួយៗ!

  7. Thank for shared it

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.