កម្មវិធី​ទាំង​ ៥ សម្រាប់​ Edit ​វីដេអូ​ក្នុង iOS​ និង Android

អ្នក​ធ្លាប់​តែ​ធ្វើការកែខៃ (Edit) ទៅលើ រូបថត​ដែល​អ្នក​បាន​ថត​រួចហើយ​ជាមួយ​នឹង​កម្មវិធីនានា​​នៅលើទូរស័ព្ទទាំង iOS និង Android ដូច​ជា Camera 360 ឬ Photo Wonder ជាដើម ។ នៅពេលនេះ​សំបុកអាយធី​ចង់​បង្ហាញអ្នក​ពីកម្មវិធី​មួយចំនួន​ដែល​អ្នក​អាចប្រមូល​រូប​ភាព​របស់​អ្នក​ធ្វើជា វីដេអូ Slide Show និង​ បន្ថែ​ម​ចម្រៀង​ចូលទៅក្នុង Video ដែល​អ្នក​បាន​ថត​ជាដើម ។

អត្ថបទ​គួរអាន៖ គន្លឹះថត​របៀប​ Macro នៅក្នុង Camera 360

iMovie Video Editor

​កម្មវិធី​សម្រាប់ Edit វីដេអូជាច្រើន​ដែល​មាន​នៅក្នុង App Store ក៏ដូចជានៅក្នុង Play Store ដែល​អាច​ជំនួស​ឱ្យ​កម្មវិធី​ Edit វីដេអូនៅក្នុងកុំព្យូទ័រ ដែល​ងាយស្រួលប្រើប្រាស់​ជាង​ ។ ​ខាងក្រោម​នេះ​ មាន​កម្មវិធី​ចំនួន ៥ សម្រាប់​ Edit វីដេអូដែល​អាចដំណើរការលើ iOS និង Android ។

ក. iMovie – iOS

iMovie គឺ​ជា​កម្មវិធី​កាត់​ត​វីដេអូ របស់​ Apple ផ្ទាល់ ដែល​កម្មវិធី​នេះ​អាច​ប្រើប្រាស់​នៅលើ iOS និង​ OS X ទាំង iPhone/iPad/Ipod touch/Mac ដែល​កម្មវិធី​នេះ​អាច​ឱ្យ​អ្នក ដាក់​វីដេអូរបស់​អ្នក​ជាមួយ​បទចម្រៀង​ ធ្វើការជា Slide Show ឬបន្ថែម​អក្សរ​ទៅក្នុង វិដេអូជាដើម ។

ទាញយកនៅទីនេះ: iOSOS X

iMovie iPhone iPad

ខ. Magisto – iOS & Android

កម្មវិធី​នេះ​អាចដំណើរការបានទាំង iOS និង Android និងមាន​ភាពងាយស្រួល​ដល់អ្នក​ដែល​ទើបចាប់ផ្តើម ព្រោះ​កម្មវិធីនេះ​មិនតម្រូវ​ឱ្យ​អ្នក​មាន​ជំនាញ​ទៅលើ ការ​កាត់ត​វីដេអូទេ អាចឱ្យ​អ្នក​ដាក់​ចម្រៀង Audio ចូលទៅក្នុង Video យ៉ាងងាយស្រួល កម្មវិធីនេះអ្នកអាច​ប្រើបានទាំងឥតគិតថ្លៃ និង​ បង់ប្រាក់ ។ នៅក្នុង​កម្មវិធីបង់ប្រាក់​នៅមាន​លក្ខណៈពិសេសជាច្រើនទៀត​ដែលអាចឱ្យអ្នកផ្ទុក និងទាញយកវិដេអូនៅក្នុង Cloud storage ដោយគ្មានការកំណត់ និងមាន​សមត្ថភាពក្នុងការវីដេអូរយៈពេលវែងបាន ។

ទាញយកទីនេះ: iOSAndroidAmazon

Magisto

គ. Video Star – iOS

កម្មវិធីនេះ​អាច​ដំណើរការបាននៅលើ iOS វាត្រូវបានបង្កើតឡើងសម្រាប់អ្នក​ដែលចង់​បង្កើត Music Video ដោយ​ខ្លួនឯង អ្នក​មាន Video ហើយ​អ្នក​អាច​ដាក់ជាមួយ​ចម្រៀង​ដែល​មាន​នៅក្នុង​ iPhone របស់​អ្នក​ឬអ្នកអាចទាញយក ចម្រៀង​ដែល​មានស្រាប់​នៅក្នុងកម្មវិធីនេះ​ ។ ដែល​មួួយអាទិត្យម្តង​នឹងមាន​ចម្រៀងថ្មី​ដែល​អាចឱ្យអ្នក​ទាញយកបាន ។ ប្រសិនជាអ្នក​ប្រើប្រាស់​កម្មវិធី​នេះជាមួួយនឹងការ​បង់ប្រាក់​អ្នក​នឹងអាច បន្ថែម Effects ជាច្រើនទៅក្នុង​វីដេអូរបស់​អ្នក​។

ទាញយកទីនេះ: iOS

Video Star

ឃ. VivaVideo – iOS & Android

កម្មវិធីនេះអាច​ទាំង​ធ្វើ​វីដេអូ Slide Show និងអាចធ្វើវីដេអូខ្លី​សម្រាប់​ដាក់ក្នុង Instagram ផងដែរ​ ដែលកម្មវិធីនេះ​មាន​ភ្ជាប់​ជាមួយ​កាមេរ៉ា ទូរស័ព្ទ​របស់​អ្នក​ផ្ទាល់​ដូចនេះអ្នកអាចថត តាមរយៈកម្មវិធីនេះ​ភ្លាមហើយ Edit វីដេអូភា្លមតែម្តង ។ អ្នក​ក៏អាច​ដាក់ Effect ទៅលើវីដេអូរបស់​អ្នក​បាន​ផងដែរ ។

ទាញ​យកនៅទីនេះ: iOSAndroid

ង. Replay – iOS

Replay មាន​ Tool ជាច្រើន​សម្រាប់​ឱ្យ​ Edit វីដេអូ អ្នកអាចជ្រើស​យក វីដេអូដើម្បីយកមក Edit ចេញពី Camera Roll, iCloud, ឬថតវីដេអូផ្ទាល់ចេញពីកម្មវិធីនេះ ។ អ្នក​អាច​ចែករំលែក វីដេអូដែល​អ្នក​បាន​ Edit រួច​ហើយនោះទៅក្នុងបណ្តាញសង្គមណាមួយ​ដែល​អ្នក​ចិត្តចែករំលែក ។ ប្រសិនបើ​អ្នក​ប្រើប្រាស់ ដោយ Free ​នៅក្នុង​វីដេអូ​របស់​អ្នក​នឹង​មាន​ Watermark របស់​កម្មវិធីនេះ ។

ទាញយកទីនេះ : iOS

Replay

អត្ថបទ​គួរអាន៖ កម្មវិធីជំនួយសម្រស់ក្រៅពី Camera 360

ក្នុង​ចំណោម​កម្មវិធី​ទាំង ៥ខាងលើ​តើ​អ្នក​ពេញចិត្ត​កម្មវិធី​មួយណា? បើ​លោកអ្នក​ស្គាល់ ឬធ្លាប់​កម្មវិធី​ណាប្រសើរ​ជាង​អ្វី​ដែល​សំបុកអាយធី បាន​រៀបរាប់​សូម​ដាក់​មតិ​ខាងក្រោម​ដើម្បី​បង្ហាញ​ចែករំលែក​គ្នា​បន្ត​ផង ។

អានថែមទៀត

ជួយ​បង្កើ​ន​ល្បឿន Internet នៅលើ Android

មិនថា​ Internet 3G ឬ 4G នោះទេ​យើង​សុទ្ធ​តែ​មិនទាន់​ទទួលបាននូវ​សក្តានុពល​ដ៏​ពេញលេញ​នៃល្បឿន​របស់​វា​នៅឡើយទេ។ កត្តានោះគឺ​មាន​ពីរ គឺ​ដោយសារ​តែខាងអ្នក​ផ្តល់​សេវា​ Internet ផ្តល់​ឱ្យ​ និង ដោយសារ​តែ​ឧបករណ៍​ទទួល Internet របស់​យើង​ខ្សោយ​មិនអាច​ចាប់​បាន​ពេញលេញ ។​ប្រសិន​ក្រុមហ៊ុន​ផ្តល់​ …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.