របៀប​ដំឡើង WordPress Plugin ច្រើន​ក្នុង​ពេល​តែមួយ

ប្រសិន​បើ​លោកអ្នក​កំពុង​ធ្វើ​ការ​ជាមួយ WordPress ជាប្រចាំ ហើយ​មមាញឹក​ក្នុងការ​ដំឡើង​កម្មវិធី​ដដែល​លើ WordPress Site នីមួយៗ លោកអ្នក​អាច​បន្ត​អាន​គន្លឹះ​ពី​អត្ថបទ​អំពី របៀប​ដំឡើង WordPress Plugin ច្រើន​ក្នុង​ពេល​តែមួយ ដែល​លោកអ្នក​នឹង​មិន​ចំណាយ​ពេល​វេលា​ដំឡើង​ម្តង​មួយ Plugin ទៅ មួយ Plugin ឡើយ ។

Wordpress-Plugins copy

គន្លឹះ​នោះ​គឺ​ការប្រើប្រាស់ Wp Favs ដែល​មាន Plugin ទាំងអស់​នៅ​ក្នុង​បញ្ជី​ដែល​អ្នក​អាច​ជ្រើសរើស មុន​នឹង​ដំឡើង​ ហើយ​ដាក់​ឲ្យ​វា​ដំណើរការ​​​ដំឡើង Plugin ទាំងនោះ​ក្នុងពេល​តែមួយ​បាន ។

ជាដំបូង​មុននឹង​ចាប់​ផ្តើម​ដំឡើង​ Plugin នៅ​ក្នុង​បញ្ជី​ដែល​មាន លោកអ្នក​ត្រូវ​ដំឡើង Plugin WP Favs ជាមុនសិន ដែល​លោកអ្នក​អាច​ចូល​ទៅ​ទាញ​យក​បាន​ ដោយ ចុចទីនេះ ។ ពេល​ដែល​អ្នក​បាន​ដំឡើង Plugin មេ នេះ​រួចហើយ សូម​បន្ត​ចូល​ទៅកាន់ Tools > Wp Favs លោកអ្នក​នឹង​ឃើញ​ដូចរូប​ខាងក្រោម ។

wpfavs

ដូចដែល​លោកអ្នក​បាន​ឃើញ​ខាងលើ​នេះ​អ៊ីចឹង លោកអ្នក​មាន​ជម្រើស​ពី​ក្នុងការ​ជ្រើសរើស៖

  1. លោកអ្នក​អាច​វាយ​បញ្ចូល​នូវ API Key (នឹង​បកស្រាយ​លម្អិត​នៅ​ខាងក្រោម) សម្រាប់ Import បញ្ជី Plugin ។
  2. លោកអ្នក​អាច​ប្រើប្រាស់ Quick Key ដែលមាន​ស្រាប់​ក្នុងគេហទំព័រដើម WP Favs ។

បន្ទាប់​ពី​លោកអ្នក​បានជ្រើសរើស​ជម្រើស​ណាមួយហើយ វានឹង​បង្ហាញ​លម្អិត​ពីបញ្ជី Plugin ព្រមជាមួយ​នឹង​ការ​ពិពណ៌នា​ខ្លីៗ​ ។ សូម​បន្ត​ចុចលើ “Run the list” ដើម្បី​ទៅ​ជំហាន​បន្ទាប់ ។

wpfavs2

លោកអ្នក​នឹង​ទទួល​បាន​បញ្ជី Plugin លម្អិត​នីមួយៗ ដែល​លោកអ្នក​អាច​ជ្រើសរើស​បាន​ថា Plugin ណាខ្លះ​ត្រូវ​ដំឡើង ដើម្បី​បំពេញ​តាម​តម្រូវការ​ការងារ​លោកអ្នក ។

wpfavs3

នៅពេល​ដំណើរការ វានឹង​ទាញ​យក និង​ដំឡើង​ Plugin ម្តង​មួយៗ ដោយ​ស្វ័យ​ប្រវត្តិ​ពី WordPress (ដូច​ការ​ដំឡើង​ធម្មតា​ដែរ) ។ ប៉ុន្តែ​នៅពេល​ដំឡើង​រួច​រាល់​ទាំងអស់​ហើយ លោកអ្នក​ចាំបាច់​ត្រូវ​ Activate Plugin នីមួយៗ ម្តងមួយៗ​ដដែល ។ ការ​ធ្វើ​បែបនេះ ដើម្បី​ជៀសវាង​ការ Activate ដោយស្វ័យ​ប្រវត្តិ​ដែល​ Plugin មួយចំនួន​ ពេល Activate ហើយ​អាច​ប៉ះពាល់​ដល់​រូបរាង ឬ​ដំណើរការ​នៃ​គេហទំព័រ​របស់​អ្នក ដោយ​ចៃដន្យ ដែល​ជាហេតុ​ពិបាក​ឲ្យ​លោកអ្នក​ស្វែងរក Plugin ម្តង​មួយៗ ជាដើម ។

wpfavs4

មុននឹងលោកអាច​បង្កើត​បញ្ជី Plugin ដោយ​ខ្លួន​ឯង​បាន និង​ដើម្បី​ទទួល​បាន API Key លោកអ្នក​ត្រូវ ​បង្កើត​គណនី​ជាមុនសិន ។ ពេល​ដែល​បង្កើត​ហើយ​លោកអ្នក​នឹង​ទទួល​បាន លេខសម្ងាត់ តាមរយៈ​សារ​អេឡិចត្រូនិច ដែល​អ្នក​បាន​ប្រើ​ដើម្បី​ចុះឈ្មោះ​នោះ ។ បន្ទាប់​ពី​លោកអ្នក​ Login ជាលើក​ដំបូង​ អ្នក​នឹង​ទទួល​បាន​សារ​អេឡិចត្រូនិច​មួយទៀត ដែល​មាន​ភ្ជាប់​ជាមួយ API Key ដែល WP Favs បាន​បង្កើត​សម្រាប់​លោកអ្នក ។

ដល់​ដំណាក់​កាល​បង្កើតបញ្ជី Plugin នៅ​ក្នុង WP Favs សូម​ចូល​ទៅកាន់ទំព័រ “My Wp Favs” ហើយ​ចុចលើប៊ូតុង “Create a Wp Fav” លោកអ្នក​នឹង​ទទួល​បាន​ដូចរូប​ខាងក្រោម៖

wpfavs5

សូម​បំពេញ​ព័ត៌មាន​មួយចំនួនពី​បញ្ជី WP Favs ដែល​លោកអ្នក​នឹង​បង្កើត ។ បន្ទាប់មក​សូម​ជ្រើសរើសជម្រើស Public និង Private ដែល​នឹង​កំណត់​ថា​លោកអ្នក​ចង់​ឲ្យ​អ្នក​ដទៃ​ឃើញ​បញ្ជី​ដែល​អ្នក​នឹង​រើស​ ឬក៏អត់ ។

ជំហាន​បន្ត​សូម​ដាក់​បញ្ចូល Plugin ចូល​ទៅ​ក្នុង​បញ្ជី​ដែល​អ្នក​បាន​បង្កើត ។ សូម​ចូល​ទៅ​កន្លែង​ស្វែងរក “Search Plugins” និង​រក​មើល Plugin ណាខ្លះ​ដែល​អ្នក​ចង់​ដាក់​បញ្ចូល ។ សូម​ចុចលើ​រូប​បេះដូង និង​កំណត់​បញ្ជី​ណាមួយ​ឲ្យ​បាន​ច្បាស់ ប្រសិន​បើ​លោកអ្នក​មាន​បញ្ជីច្រើន​ជាងមួយ ។

wpfavs6

តែប៉ុន្នេះ ជាការស្រេច ។ លោកអ្នក​អាច​ចាប់ផ្តើម​ប្រើ API Key ដែល​បាន​បង្កើត រួមជាមួយ​បញ្ជី WordPress Plugin ដែល​បាន​រើស​ទៅតាម​ WordPress Site របស់​លោកអ្នក ។ នេះជាវិធី​ដែល​ងាយស្រួល​ក្នុងការ​ដំឡើង WordPress Plugin ជាច្រើន​ក្នុងពេល​តែមួយ​ ណាស់មែនទេ? ប្រសិន​បើលោកអ្នក​មាន​គំនិត​យោបល់​បន្ថែម សូម​ដាក់ជាមតិ ឬ សំណួរ​នានា​ទាក់ទង​នឹង​ប្រធាន​បទ​នេះ​នៅ​ប្រអប់​ខាងក្រោម ។

អានថែមទៀត

របៀប​បិទ Editor នៅក្នុង WordPress មិនឲ្យកែប្រែកូដបាន

ជាទូទៅ រាល់​កំណែប្រែ​របស់​ WordPress ឯកជន (wordpress.org) គឺតែង​តែ​អនុញ្ញាត​ឲ្យ​លោកអ្នក ធ្វើការ​កែប្រែ​កូដ​ដោយ​ផ្ទាល់ នៅលើ WordPress Dashboard ។ ប៉ុន្តែចំនុចនេះ អាចជាបញ្ហា​ដល់​អ្នក​ដែល​មិនចេះកូដ ចេះតែកែ​ដោយ​ឥត​ប្រុង​ប្រយ័ត្ន ត្រឹមត្រូវ …

2 មតិ

  1. គន្លឹះទាំងហ្នឹងតើអាចធ្វើកើតជាមួយWordpress.com freeទេ?

Leave a Reply