មូលហេតុ​​មិនគួរ​ដំឡើង Beta iOS 8 និង OS X 10.10

នាពេលកន្លង​លោកអ្នក​ទើប​តែ​បាន​ទទួល​ដំណឹង​ពេល Apple ថា​ក្រុមហ៊ុន​នេះ នឹងចេញ​នូវ​កំណែប្រែ​ថ្មី​នូវ​ដំណើរប្រតិបត្តិការ​ពីរ​ប្រភេទ សម្រាប់​ទូរស័ព្ទ iOS Device ​គឺ iOS 8 និងសម្រាប់​ប្រភេទ​កុំព្យូទ័រ Mac OS X 10.10 Yosemite ដែល​សំបុកអាយធី​បាន​លើក​ឡើង និង​រៀបរាប់​ពី​លក្ខណៈពិសេស​មួយចំនួន​ដែល Apple នឹង​ដាក់ចេញ​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ ។

អត្ថបទ​គួរអាន៖ តើ​ OS X Yosemite នឹង​មាន​អ្វី​​ថ្មី​ខ្លះ? និង តើ​ iOS 8 នឹង​មាន​អ្វី​​ថ្មី​ខ្លះ?

betas-featured

ជាទូទៅ​មុននឹង​ដំណើរ​ប្រតិបត្តិ​ការ​ណាមួយជាផ្លូវការ គេ​ត្រូវចេញកំណែប្រែ Beta ជាមុនសិន ។ តើ​ការប្រើប្រាស់កំណែប្រែ Beta អាច​នឹង​មាន​ផល​ប៉ះពាល់​អ្វីខ្លះ ដល់​ឧបករណ៍ ឬ​ដំណើរការ​ប្រើប្រាស់​របស់​លោកអ្នក? ខាងក្រោមនេះ​សំបុកអាយធី នឹង​បកស្រាយ​ពី​មូល​ហេតុ​ដែល​លោកអ្នក​មិនគួរ​ដំឡើង iOS 8 Beta ​និង OS X Yosemite 10.10 ។

ផល​ប៉ះពាល់​ iOS Beta

តាមចំណាំ​កាលពី​ឆ្នាំមុន ប្រសិន​បើលោកអ្នក​បាន​ប្រើ iOS 7 ដែល​ចេញកំណែប្រែ Beta ប្រហែល​ជាមិន​ដំឡើង iOS 8 Beta នេះឡើយ ដែល​ពេលនោះ ​iPhone 5S មិនទាន់​ចេញ​លក់​នៅឡើយ ។ សម្រាប់​ឧបករណ៍​មួយចំនួន ដូចជា iPhone 5, 4S, iPad ជាពិសេស iPhone 4 មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដូចជា ដំណើរការ​ក្រាហ្វិក មិនទាន់​ប្រសើរ កម្មវិធី​មួយចំនួនដើរ​មិន​ប្រក្រតីជាដើម ។ ឧបករណ៍​មួយចំនួន​ទៀត បាន​ដើរ​យឺត​ជាងធម្មតា និង​ឆាប់​អស់​ថាមពលថ្ម ផងដែរ ។

ios8 1   Why You Shouldnt Install The iOS 8 and OS X 10.10 Betas

កម្មវិធី​ដែល​គាំង ឬ​ដំណើរការ​មិនគ្រប់​លក្ខណៈ​គួរ​ឲ្យ​សំគាល់​កាល​ពី​ជំនាន់ iOS Beta ស៊េរី​មុនមាន​ដូចជា កម្មវិធី Instagram មិនអាច​មើល​ឃើញ Camera Roll, កម្មវិធី Voxer មិនដំណើរការ microphone ហើយ​នឹង​កម្មវិធី​មួយចំនួន​ទៀត ត្រូវបាន​បិទ​ការអនុញ្ញាត (Permission) រាល់​ពេល​ដំណើរការ​ជាដើម ។

ios8 2   Why You Shouldnt Install The iOS 8 and OS X 10.10 Betas

និយាយរួម វាអាចរំខាន​ដល់​ការ​ប្រើ​ប្រាស់​ឧបករណ៍ iOS របស់​លោកអ្នក ។​ យ៉ាងណាមិញ ប្រសិន​បើលោក​អ្នក​ជា​អ្នក​មាន​តម្រូវការ​ប្រើ​​កំណែប្រែ Beta ទើប​គួរ​តែ​សាកល្បង​ដំឡើង ដែល​លោក​អ្នក​អាចកំណត់​ចំណាំ​ថា គេ​តែង​ដាក់​ឈ្មោះ​កំណែប្រែ Beta ថា “Developer Preview” គឺប្រើ​សម្រាប់​អ្នក Developer ដែល​ត្រូវធ្វើ​បច្ចុប្បន្នភាព (Update) កម្មវិធី iOS របស់​ខ្លួនឲ្យ​​ទាន់​សម័យកាល សម្រាប់​ប្រើជាមួយ iOS 8 ថ្មី ដែល​នឹង​ចេញ​នាពេល​ខាងមុខ ។

ដើម្បី​អាច​ប្រើ​ប្រាស់កំណែប្រែ Beta លោកអ្នក​ត្រូវ​ទាញយក​ពី Apple Server ដែល​អនុញ្ញាត​ឲ្យតែ​អ្នក​ដែល​បាន​ចុះឈ្មោះ​ជា​គណនី Developer និង​តម្រូវ​ឲ្យ​បង់ 99 ដុល្លារ ។ ប៉ុន្តែ​អ្នក​ប្រើ​មួយចំនួន បាន​ទាញយក​ពី​ប្រភព​ដទៃ ដោយ​មិន​ចាំបាច់​ចុះឈ្មោះ ដែល​ជាកត្តា​ប្រឈម​នឹង​បញ្ហា​គាំង iOS Device ជាដើម  នៅពេល​ដែលកំណែប្រែ Beta 2 ឬ Beta 3 បានចេញជា​បន្តបន្ទាប់ ។ ជារឿយៗ Apple តែង​ធ្វើ​បច្ចុប្បន្នភាព កំណែប្រែពី ៥ ទៅ ៦ ដង មុននឹងចេញ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវការ (Official Released) ។

udid-reg

សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ប្រើ iOS Beta ជាចាំបាច់

ប្រសិន​បើ​លោកអ្នក​ពិតជា​ចង់​ដំឡើង iOS Beta មែននោះ លោកអ្នក​ត្រូវ​ប្រាកដ​ថា UDID (Unique Device Identifier) របស់​លោកអ្នក​ត្រូវ​បាន​ទទួល​ស្គាល់ ហើយ​សូម​អនុវត្តន៍​តាម​វិធី​ខាងក្រោមៈ

  1. សូម​ទាញយក iOS 8 .IPSW file សម្រាប់​ឧបករណ៍ iOS របស់​លោកអ្នក​ពី Apple’s developer website, ឬពី​ប្រភព​ផ្សេងៗ (សូម​ពិនិត្យ ឲ្យ​បានច្បាស់​លាស់) ។
  2. សូម​ធ្វើ​ការ​រក្សា​ទុក (Backup) ទិន្នន័យ​នៅ​ក្នុង​ឧបករណ៍​របស់​អ្នក ។
  3. បន្ទាប់​មក​សូម​ភ្ជាប់ឧបករណ៍ iOS ជាមួយ USB ហើយ​បើក​កម្មវិធី iTunes ក្នុង​កុំព្យូទ័រ រួច​ចុច option (alt) និងចុចលើ ប៊ូតុង Restore នោះ​វានឹង​បើក​ផ្ទាំង​មួយ​ឡើង ឲ្យ​អ្នក​ស្វែងរក File .IPSW ដែល​បាន​ទាញ​យក ។
  4. សូម​ជ្រើសរើស File beta .IPSW ហើយ​ដំឡើង​ចូល​ក្នុងឧបករណ៍ iOS របស់​អ្នក​ ។ ជាចុងក្រោយ​លោកអ្នក​អាច​​ដាក់​មកវិញ នូវ​ទិន្នន័យ​ដែល​លោកអ្នក​បាន​រក្សា​ទុក​ (Backup) មុន ។

ចុះបើ​អនុវត្តន៍​មិនជោគជ័យ?

សម្រាប់​អ្នក​ដែល​គាំង​ឧបករណ៍ iOS លោកអ្នក​សូម​សាកល្បង Downgrade (ទម្លាក់ Version) មក​កំណែប្រែ​ដើម​វិញ៖

  1. សូម​ទាញយក File iOS 7.1.1 .IPSW ។
  2. សូម​ភ្ជាប់ ឧបករណ៍ iOS ទៅកាន់​កុំព្យូទ័រ និង​បើក​កម្មវិធី iTunes រួច​សូម​ចុចលើ​ប៊ូតុង Power របស់​ឧបករណ៍ iOS និង​ចុច​ផ្គួប​ជាមួយ​ប៊ូតុង Home ។ សូម​ចុច​ឲ្យ​ជាប់​ដរាប​ណា លោតសារ​បង្ហាញ​ថា ឧបករណ៍ iOS បាន​ភ្ជាប់ជាមួយ​កុំព្យូទ័រ​ជោគជ័យ ។
  3. លើឧបករណ៍ iOS – សូម​ចុចប៊ូតុង​ option (alt) និងចុចប៊ូតុង Restore និង​ជ្រើសរើស​ File iOS 7.1.1 .IPSW ។
  4. សូម​ដាក់​ឯកសារ​ដែល​បាន រក្សាទុកមក​ចូល​ក្នុង​ឧបករណ៍ iOS របស់​អ្នក​វិញ ។

អ្នក​អាច​រង់ចាំ Yosemite ចេញជា​ផ្លូវការ

ប្រសិន​បើ​លោកអ្នក​ចង់​ដំឡើង Yosemite ដែល​ជា​កំណែប្រែ​ Mac OS X 10.10 មុននឹង​ចេញ​ជាផ្លូវការ​ ។ លោកអ្នក​ត្រូវ​ចុះឈ្មោះ​ចូល​កម្មវិធី Beta ចុចទីនេះ ប៉ុន្តែ​ប្រហែលជាមាន​អ្នក​ចុះឈ្មោះច្រើន​ហើយ ដែល​មាន​ឱកាស​តែ ១លាននាក់​ប៉ុណ្ណោះ ។ មិនខុសពី iOS Beta ប៉ុន្មានទេ សម្រាប់​គណនី OS X Developer Preview លោកអ្នក​ត្រូវ​បង់​ប្រាក់​ប្រចាំឆ្នាំ ៩៩ ដុល្លារ ដើម្បី​អាច​ទាញយក និង​ប្រើប្រាស់ OS X Beta បាន ។

yosemite

widgets1

ក្នុងករណី​មិនចាំបាច់ លោកអ្នក​មិនតម្រូវ​ឲ្យ​ដំឡើង​ប្រព័ន្ធប្រតិបត្តិ​ការ​ថ្មី​នោះទេ ។ ប្រសិនបើឧបករណ៍ iOS គាំង​ លោកអ្នក​អាច​ប្រើកុំព្យូទ័រ ឬ Mac លោកអ្នក​ដើម្បី​ដោះស្រាយ​បាន ។ ផ្ទុយទៅវិញ បើ Mac គាំង ឬបាន​ឯកសារ​ចាំបាច់​នោះ វាគឺរឿង​ដ៏​គួរ​ឲ្យ​សោកស្តាយណាស់ ។ ប្រសិន​បើ​លោកអ្នក​ពិតជាចង់​សាកល្បង​ប្រើ OS X Yosemite Beta សូម​ដំឡើង​នៅ​លើ Partition ផ្សេង​ពី Partition ដែល​អ្នក​កំពុងប្រើ ឬមាន​ផ្ទុក​ឯកសារ​សំខាន់ ។ ខាងក្រោមនេះ ជា​វិធី​ក្នុងការ​ដំឡើង OS X Beta៖

ការ​ដំឡើង​តាម Partition

មុននឹង​ចាប់​ផ្តើម​ដំឡើង​សូម​លោកអ្នក​បង្កើត Partition ថ្មី​ជាមុនសិន ដែល​ជា Parition ដែល​ទទេរ គ្មានឯកសារ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​ខាងក្រោម៖

  1. សូមរក្សាទុក​ទិន្នន័យនៅ​ក្នុង Mac ដើម្បី​បង្ការ​មុន នូវ​បញ្ហា​ណាមួយ ដែល​អាច​កើត​ឡើង​ដោយ​ចៃដន្យ ។
  2. សូម​ចូល​ទៅកាន់ Applications > Utilities > Disk Utility ហើយ​ចុចលើ Drive ដែល​លោកអ្នក​នឹង​បង្កើត​ជាមួយ ។
  3. នៅ​ផ្នែក​ខាងក្រោម Partition tab សូម​ចុចលើ​សញ្ញា​បូក  “+” ។
  4. សូម​ជ្រើសរើស Partition ថ្មីដែល​ឃើញ​នៅ​ក្នុង​ប្រអប់ ហើយ​កំណត់​ទំហំ​ត្រឹម 30GB ដែល​គួរតែ​គ្រប់​គ្រាន់​សម្រាប់ OS X និង​កម្មវិធី​មួយចំនួន ។
  5. សូម​ដាក់​ឈ្មោះ ហើយ​ចុច Apply ជាការស្រេច ។

នៅពេលដែល​លោកអ្នក​ដំឡើង Yosemite សូម​ប្រាកដថា អ្នក​ចុច​លើ Show All Disks នៅ​ក្នុង installer នៅពេល​វា​សួររក​ទីកន្លែង​កំណត់ ហើយ​សូម​ជ្រើស​យក Partition ដែល​អ្នក​បាន​បង្កើត ។ នៅពេល​ចាប់​ផ្តើម​បើក Mac លោកអ្នក​នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​ជ្រើស​រើស​រវាង Mavericks និង Yosemite ។ ចំពោះ​ឯកសារ និង​កម្មវិធី​ចាស់​ដែល​មាន​នៅ​ក្នុង Mavericks ដែល​អ្នក​ធ្លាប់​ប្រើ​នៅដដែល ក្នុង Partition ដើម ។

ទាំង iOS 8 និង Yosemite មិនទាន់រួចរាល់​នៅឡើយទេ

នេះជាហេតុផល​ដ៏​សមរម្យ និង​ល្អ​បំផុត​ដែល​លោកអ្នក​មិនគួរ​ដំឡើង​កំណែប្រែ Beta ទាំង iOS 8 និង OSX Yosemite ។ លក្ខណៈពិសេស​ជាច្រើន​ដែល​មាន​នៅ​ក្នុង ប្រព័ន្ធប្រតិបត្តិការ​ថ្មី ទាំង​ពីរនេះ ពិត​ជាគួរ​ឲ្យ​ទាក់ទាញ​មែន ដែល​វា​ធ្វើ​ឲ្យឧបករណ៍ iOS និង Mac អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​កាន់​តែប្រសើរ ដូចជា ការផ្ញើសារ​ជាសម្លេង​នៅ​ក្នុង iMessages ជាដើម ។

ប្រសិន​បើ​លោកអ្នក​សម្រេចចិត្ត​ដំឡើង Developer Preview សូម​ចង់ចាំ​ថា លោកអ្នក​ចាំបាច់​ត្រូវ​រក្សាទុក​ឯកសារ​ឲ្យ​មាន​សុវត្ថិភាព (Backup) ជាមុន ហើយ​គួរតែ​ចុះឈ្មោះ​ជាមួយ កម្មវិធី Developer របស់ Apple ។ វាមិនមែន​ជាការប្រសើរ​នោះទេ ប្រសិន​បើ​លោកអ្នក​ជ្រើសយក​ Firmware ដោយ​មិន​ច្បាស់​លាស់​មក​ដំឡើង ទាំង​ស្រពិច​ស្រពិល​លើ​ឧបករណ៍​តម្លៃ រាប់​រយ​ដុល្លារ​របស់​អ្នក ។

បន្ទាប់​ពី​បាន​អត្ថបទ​រួចហើយ តើ​លោកអ្នក​នឹង​ដំឡើងកំណែប្រែ Beta ឬទេ? តើ​លោកអ្នក​អាច​ចាំ​រហូត​ដល់ iOS 8 ឬ Yosemite ចេញ​ជាផ្លូវ​បានទេ? សូម​ពិចារណា​ឲ្យ​ច្បាស់​លាស់ មុននឹង​សម្រេចចិត្ត​ដំឡើង ឬ​សាកល្បង​ប្រើកំណែប្រែ Beta ដែល​មូល​ហេតុ បាន​រៀបរាប់​នៅ​ខាងលើ រួច​មក​ហើយ​នោះ ។ សម្រាប់​សំណួរ និង​មតិ​យោបល់​នានា លោកអ្នក​អាច​ជជែក​ជាមួយ​ក្រុម​ការងារ​សំបុកអាយធី​បាន នៅ​ប្រអប់​មតិ​ខាងក្រោម​នេះ ៕

អានថែមទៀត

តើ​ OS X Yosemite នឹង​មាន​អ្វី​​ថ្មី​ខ្លះ?

Yosemite ជាជំនាន់​ក្រោយ​របស់ OS X ដែល OS ថ្មី​របស់ Apple មួយ​នេះ នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ទូទៅ ដោយឥតគិត​ថ្លៃ​ ក្នុង​រយៈពេល​ប្រមាណ​ជា​ពីរ​ បី​ខែ​ទៀត ពោល​គឺ​ក្នុង​កំលុង​ខែ​កញ្ញា ២០១៤​នេះ។ …

Leave a Reply