របៀប​ថត​សកម្មភាព​នៅលើ​អេក្រង់​ទូរសព្ទ័ដៃ Android

លោក​អ្នក​ធ្លាប់​តែ​ថត​សកម្មភាព​នៅក្នុង​អេក្រង់​កុំព្យូទ័រ ធ្វើជា​វីដេអូ ក្នុង​គោល​បំណង​ទុក​កជាឯកសារ​ ឬជា​វីដេអូ​បង្រៀន​ដើម្បី​ឱ្យអ្នក​ណា​ម្នាក់​ងាយ​យល់​ពី​ដំណើរ​ការ​នៃ​ការ​ប្រើប្រាស់​ ឬ​ដំឡើង​កម្មវិធី​ណា​មួយ ។ នៅក្នុង​ទូរសព្ទ័ដៃ​ Android ក៏ដូច​គ្នា​ដែរ ឧទាហរណ៍ អ្នក​ចង់​ថត​ពីសកម្មភាពអ្វី​មួយ​សម្រាប់ឱ្យ​អ្នក​ណា​ម្នាក់​មើល​ និង​ធ្វើ​តាម​ដំណើការ​អ្វី​មួយដើម្បី​ងាយ​យល់នៅពេលក្រោយ ។​ នៅពេលសំបុកអាយធី​សូម​បង្ហាញ​លោក​អ្នក​ពី​របៀបក្នុង​ការ​ថត​សកម្មភាព​នៅក្នុង​ទូរសព្ទ័​ដៃ​ Android ។

record-screen-android

យើងសូម​បង្ហាញ​លោក​អ្នក​ពី​កម្មវិធី​ Screen recording ចំនួន​ 5​ដែល​អាច​ដំណើរការ​នៅលើ Android សម្រាប់លោក​អ្នក​ជ្រើសរើស​ក្នងការ​ថត​សកម្មភាពនៅលើ អេក្រង់​ទូរសព្ទ័ដៃ​របស់​លោក​អ្នក​ដែល​មាន​រាយ​ដូច​ខាងក្រោម។

1. កម្មវិធី Rec.

Rec. គឺជា​កម្មវិធី​សម្រាប់ Record Screen ដែល​ដំណើការ​នៅលើ​ទូរសព្ទ័ដៃ Adroid ដែល​កម្មវិធី​នេះ​តំរូវ​ឱ្យ​អ្នក​ប្រើប្រាស់​ អាច​កំណត់​ទំហំ​វីដេអូ​ជាមុន​(Adjust Bit rate) និង​កំណត់​រយៈពេល​របស់​វីដេអូ​មុន​នឹង​ចុចលើ Record។ អ្នក​ក៏អាច​ធ្វើការ​ កំណត់​ឱ្យ​យក​ថត​សំលេង​នៅពេល Record Screen និង​ដាក់​ឈ្មោះ​ទៅលើវីដេអូ ដែល​អ្នក​នឹង​ធ្វើបានដែរ។ ម្យ៉ាងវិញ​ទៀត​នៅពេល​ដែល​អ្នក​ចាប់​ផ្តើម​ចុច​ទៅលើ​ប៊ូតុង Record វា​នឹងធ្វើការ​រាប់​ចាប់ពី 1 ដល់​ 10 ដើម្បី​ឱ្យអ្នក​អាច​រួចរាល់​មុននឹង​ធ្វើការ​ថត ។

Rec.

2. កម្មវិធី Screen Recorder For KitKat – Android

អ្នក​អាចទាញបាន​នៅក្នុង Play Store ដោយឥតគិតថ្លៃ។ នៅក្នុង​កម្មវិធី​នេះ​រួមមាន ការ​កំណត់ Resolution, កំណត់​ទំហំវិដេអូ ​(Adjust Bit Rate) ដោយ​អាស្រ័យទៅលើ​រយៈពេល ការ​រាប់ថយក្រោយ ជាពិសេស​ជាងនេះទៅទៀត​នោះ​លោក​អ្នក​ក៏អាច​បង្វិល​វិដេអូដែល​អ្នក​បាន​ថតនោះបានដែរ ។

Screen Recorder For KitKat

កម្មវិធី​នេះ​អាចឱ្យ​អ្នក​Record Screen បានរយៈពេល 180 វិនាទី។ ហើយនៅពេលដែល​លោក​អ្នក​កំពុងតែ​ធ្វើការ​ Record កម្មវិធីនេះ​នឹងអាចឱ្យ​អ្នក​ដឹងថាជិត​ដល់​ពេល​បញ្ជប់​នៃការ Record Screen តាមរយៈ Notification​។ អ្នក​អាច​រក​វិដេអូរបស់​អ្នក​ដែល​បាន​ថត​ចប់​នៅក្នុង​ Folder   /sdcard/ScreenRecorder។

នៅ​មាន​កម្មវិធី​ជាច្រើន​ទៀត​ដែលអាច​ឱ្យ​អ្នក​ Record Screen នៅលើ​ទូរសព្ទ័​ដែ​របស់​អ្នក​ដែល​យើង​មិនបាន​រៀបរាប់​បង្ហាញ។ អ្នក​អាច​ចូលទៅរក​មើល​នៅក្នុង​ Google Play Store បាន​ដោយ​ខ្លួនងនូវ​កម្មវិធី​ Record Screen ដែលអ្នក​ពេញ​ចិត្ត ឬ​កម្មវិធី​ដែលមាន  Feature ត្រូវ​នឹង​អ្វី​ដែល​អ្នក​ចង់​បាន។

អានថែមទៀត

ហ្គេមខ្មែរ Sok & Sao’s Adventure មាន​លើ Android

ហ្គេម​កម្សាន្តឈ្មោះ​ថា ដំណើរ​ផ្សងព្រេង​​សុខ និងសៅ ឬ Sok and Sao’s Adventure ដែល​ធ្លាប់​ចេញ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Windows Phone ដែល​សំបុកអាយធី​ធ្លាប់​បាន​បង្ហាញ​ជូន​លោកអ្នក ឥឡូវនេះ​មាន​សម្រាប់​អ្នក​ប្រើប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Android ហើយ ។ …

Leave a Reply