វិធី ៥ យ៉ាង​ក្នុង​ការ Select ក្នុង Photoshop

ដើម្បី​ធ្វើ​ការ section ឬ​កាត់​រូប នៅ​ក្នុង​កម្មវិធី Adobe Photoshop លោកអ្នក​អាច​ប្រើប្រាស់​វិធី​សាស្រ្ដ​ច្រើន ទៅ​តាម​ប្រភេទ​នៃ​ការងារ​ដែល​លោកអ្នក​មាន ក៏​ដូច​ជា​អ្វី​ដែល​លោកអ្នក​ចង់​បាន។ ប្រសិន​បើ​លោកអ្នក​ទើប​នឹង​ចាប់​ផ្ដើម​សិក្សា​អំពី​​ការ​ប្រើប្រាស់​កម្មវិធី​នេះ​ដំបូង​នោះ សំបុកអាយធី សូម​ណែនាំ​នូវ​វិធី ៥ យ៉ាង​ក្នុង​ការកាត់​រូប​នៅ​ក្នុង Adobe Photoshop រួម​មាន​ដូច​ត​ទៅ៖

feature img

១. ប្រើប្រាស់ Magic Wand Tool

វិធី​ដ៏​ងាយ​បំផុត​ ក្នុង​ការ selection លើ background ដែល​មាន​ពណ៌​ solid តែ​មួយ​ ឬ​ gradient ប្រហាក់ប្រហែល​គ្នា ដូច​ជា​រូបភាព​នៃ​ការ​ថត​​ផលិតផល​ជាដើម។ ចំពោះ​វិធី​ប្រើប្រាស់​វិញ លោកអ្នក​ គ្រាន់តែ​ចុច​យក tool នេះ នឹង​ធ្វើការ​ click ទៅ​លើ​ផ្ទៃ​ដែល​លោកអ្នក​ចង់​ delete ឬ invert select ជាដើម​ -ល-។

២. ប្រើប្រាស់ Pen Tool

វិធី​សាស្រ្ដ​ទីពីរ​ដែល​លោកអ្នក​នឹង​អាច​កាត់​រូប​បាន​ស្អាត តាម​គន្លង​កាច់ កោងទៅ​តាមអ្វី​ដែល​លោកអ្នក​ចង់​បាន។ លោកអ្នក​គ្រាន់​តែ ប្រើ Pen Tool មក​គូស និង​ប្រើប្រាស់ Covert Point Tool ដើម្បី​បត់​ពត់​តាម​គន្លង​ដែល​លោកអ្នក​ចង់ និង​ចុច right-click យក​ Make Selection… ជា​ការស្រេច។

៣. ប្រើប្រាស់ Color Range

Color Range ច្រើន​តែ​ត្រូវ​បានប្រើប្រាស់​ក្នុង​ការ select នូវ​រូបភាព​ប្រភេទ contrast រវាង object និង background នោះ ដូច​ជា​រូបខាងក្រោមជាដើម។ លោកអ្នក​អាច​ចូល​ទៅ​កាន់ Color Range បាន​ ដោយ​ចុច Select (menu) > Color Range…

បន្ទាប់​មក សូម​ប្រើប្រាស់ color picker ដើម្បី​ចុច click ទៅលើ object នោះ ឧទាហរណ៍ ទឹក ក្នុងរូប​ខាង​ក្រោម… និង​បន្ទាប់​មក​ចុច OK នោះ​លោកអ្នក​នឹង​ទទួល​បាន selection ដែល​លោកអ្នកគ្រាន់តែ​ធ្វើ​ការ copy paste ទៅ​លើ layer ថ្មី ជា​ធម្មតា​ប៉ុណ្ណោះ។

៤. ប្រើប្រាស់ Quick Selection tool និង Refine Edge

នៅ​ក្នុង​កម្មវិធី Adobe Photoshop លោកអ្នក​អាច​ធ្វើ​ការ select បាន​យ៉ាង​លឿន​ ដោយ​ប្រើប្រាស់ Quick Selection Tool (shortcut W)

លោកអ្នក​នឹង​ប្រើប្រាស់ brush របស់ Quick Selection មក​គូស អូស(drag) ទៅ​លើ object ដែល​លោកអ្នក​ចង់​បាន។ នៅ​ពេល​ដែល​លោកអ្នក​ពេញ​ចិត្ត​ហើយ សូម​ចុច Select (menu) > Refine Edge…

លោកអ្នក​នឹង​ប្រើប្រាស់ brush របស់ Refine Edge tool គូស​នៅ​តាម​គែម (edge) របស់ selection នោះ។ បន្ទាប់​ពី​ទទួល​បាន​ពេញ​ចិត្ត​ហើយ សូម​ចុច OK និង​ធ្វើ​ការ copy paste ជាធម្មតា ជា​ការស្រេច។

៥. ប្រើប្រាស់ Color Channels

វិធី​សាស្រ្ដ​នេះ ច្រើន​តែ​ត្រូវ​បាន​គេ​ប្រើក្នុង​ការ​កាត់​រូបភាព portrait ពោល​គឺ select សក់​បាន​ស្អាត​ល្អ។

អត្ថបទ​គួរអាន វិធី​កាត់​សក់​​ក្នុង Adobe Photoshop ដ៏​មាន​ប្រសិទ្ធ​ភាព

សម្រាប់​វិធី​សាស្រ្ដ​ក្នុង​ការ​កាត់​រូប​តាមរយៈ Channels នេះ សំបុកអាយធី ធ្លាប់​បាន​ចេញ​អត្ថបទ​រួច​ម្ដង​ទៅ​ហើយ ប្រសិន​បើ​លោកអ្នក​​មិន​ទាន់​បាន​អាន​ទេ​នោះ សូម​ចុច​តំណរភ្ជាប់​ខាងក្រោម។

អត្ថបទ​គួរ​អាន គន្លឹះ​កាត់​រូប​កាន់​តែ​លឿន​ជាមួយ Alpha Channels

តើ​លោកអ្នក​ចូល​ចិត្តប្រើប្រាស់​វិធីសាស្រ្ដ​មួយ​ណា​​ជាងគេ? កុំភ្លេច​ចុច LIKE និង SHARE ដើម្បី​ទទួល​បាន​គន្លឹះ​ល្អៗ ក្រោយៗ​ បន្ត​ទៀត 😉

អានថែមទៀត

feature_photo restoration

កែ​រូប​ថត​ចាស់ៗ ជាមួយ Photoshop [Restoration] – វគ្គ២

មធ្យោបាយ​ក្នុង​​ការ​កែ​រូប​ចាស់ៗ ឫហៅ​ថា Photo Restoration នោះ​អាច​នឹង​មិន​មាន​ច្រើន​ទេ ប៉ុន្តែ​បញ្ហា​ដែល​លោកអ្នក​នឹង​ជួប​ប្រទះ​អាច​នឹង​មាន​ច្រើន​ផ្សេងៗ ខុសៗ​ពី​គ្នា​ ។ អត្ថបទ​មុន​នេះ​បន្តិច សំបុកអាយធី​ បាន​ណែ​នាំ​​ជា​ច្រើន​មក​ហើយ​ នូវ​​វិធី​សាស្រ្ត​ផ្សេងៗ ក្នុង​ការ​កែ​រូប​ទាំង​នោះ ។ អត្ថបទ​គួរ​អាន កែ​រូប​ថត​ចាស់ៗ …

Leave a Reply