ឧបករណ៍​ដែលនឹង​អាច​ដំណើរការ​ជាមួយ iOS 8 ថ្មី

ថ្មីៗក្រុមហ៊ុន​ Apple ទើបតែ​ប្រកាសគម្រោង​ចេញ iOS ថ្មី ដែល​គេកំណត់ថា iOS 8 អាចនឹង​ប្រកាសចេញ​ជាផ្លូវការ​នាប៉ុន្មាន​ខែបន្ទាប់ ។ លោកអ្នក​ដឹងទេថា តើឧបករណ៍ iOS របស់​លោកអ្នក​អាចនឹង​ដំណើរការ​ជាមួយ iOS 8 បានដែរឬទេ? ជាការគួរឲ្យសោកស្តាយ​ដែល iPhone 4 លែង​ត្រូវបាន​គាំទ្រ ឬមិនអាច​ដំណើរការជាមួយ iOS 8 ដែល​នឹង​ចេញ​ថ្មីនេះ ។

iOS 8 Compatible Devices

ខាងក្រោមនេះ ជាបញ្ជី​ឧបករណ៍ដែលនឹង​អាច​ដំណើរការជាមួយ iOS 8៖

  • iPhone 4S
  • iPhone 5
  • iPhone 5C
  • iPhone 5S
  • iPod touch 5th generation
  • iPad 2
  • iPad with Retina Display
  • iPad Air
  • iPad Mini
  • iPad Mini with Retina Display

បញ្ជីរាយនាម​ឧបករណ៍​ខាងលើនេះ ត្រូវបាន​ផ្តល់​ដោយក្រុមហ៊ុន Apple តែ​ទោះជា​យ៉ាងណាក្តីវាអាចនឹង​មាន​ការប្រែប្រួល​មួយចំនួន មុនថ្ងៃចេញជាផ្លូវការ ។

iOS 8 supported devices list

អត្ថបទគួរអាន៖ តើ​ iOS 8 នឹង​មាន​អ្វី​​ថ្មី​ខ្លះ?

គួរបញ្ជាក់ផងដែរថា​ភាគច្រើន​នៃ​ឧបករណ៍ iOS 8 អាចដំណើរការបាន​តែជាមួយ​ប្រភេទ​ឧបករណ៍​ជំនាន់​ថ្មីៗ ។ តួយ៉ាង​ដូចជា iPhone 4 ដែលបាន​បាត់​ពី​បញ្ជីរាយនាម​ខាងលើ​នេះ ដែល​ជាប្រភេទ​ឧបករណ៍​ជំនាន់មុន ។ សូម​រង់ចាំ​ទាំងអស់​គ្នាថា តើ iOS 8 នឹងចេញ​នៅពេលណា ហើយឧបករណ៍​ណាខ្លះ​នឹង​អាចដំណើរការ​យ៉ាង​ពិតប្រាកដ ។

អានថែមទៀត

របៀប​ចម្លងឯកសារ PDF ពី​កុំ​ព្យូទ័រ​ទៅ​ iPhone ឬ iPad

អ្នក​ប្រើប្រាស់​ឧបករណ៍ iOS ប្រហែល​មាន​ផល​វិបាក​បន្តិច​បន្តួច​ទាក់​ទង​នឹង​ការ​ចម្លង ឯកសារ​ PDF ចូល​ក្នុង iPhone/iPad ។ បើ​លោកអ្នក​បាន​​​ទាញ​យក​ E-Book ឬ ឯកសារ​ PDF មក​ដាក់​ចូល​ទៅក្នុង​កុំព្យូទ័រ (PC …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.