តើ​ OS X Yosemite នឹង​មាន​អ្វី​​ថ្មី​ខ្លះ?

Yosemite ជាជំនាន់​ក្រោយ​របស់ OS X ដែល OS ថ្មី​របស់ Apple មួយ​នេះ នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ទូទៅ ដោយឥតគិត​ថ្លៃ​ ក្នុង​រយៈពេល​ប្រមាណ​ជា​ពីរ​ បី​ខែ​ទៀត ពោល​គឺ​ក្នុង​កំលុង​ខែ​កញ្ញា ២០១៤​នេះ។ ចង់​ដឹង​ថា តើ OS X Yosemite នឹង​មាន​អ្វី​​ថ្មី​ខ្លះនោះ សូម​តាម​ដាន​ជាមួយ សំបុកអាយធី ដូច​តទៅ៖

ការរចនា

ការ​រចនា OS X 10.10 ថ្មី​នេះ ត្រូវ​បាន​យក​លំនាំ​តាមបងប្អូន Mobile OS របស់​គាត់ គឺ iOS ដូចជា flat design, translucent panels, និង​ absence of gradients និង textures ជាដើម។

screen shot

Notifications និង Widgets

Notification Center sidebar ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​តាំង​ពី​ជំនាន់ Mountain Lion មក​ម្ល៉េះ ប៉ុន្តែ Yosemite នឹង​ផ្ដល់ជូន​ sidebar នេះ​ ឲ្យ​កាន់តែ​រស់​រវើក និង​ពិសេស​ថែម​ទៀត។ “Today” view ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង Notification Center ថ្មី​នេះ ហើយ​អាច​ឲ្យ​លោកអ្នក​មើលនួវ ព្រឹត្តិការណ៍​ផ្សេងៗ​ក្នុង​ប្រតិទិន ជាមួយនឹង reminders និង​ព័ត៌មាន​អំពី​អាកាស​ធាតុ​ទៀត​ផង។ លោកអ្នក​ក៏​អាច​ធ្វើ​ការ customize នូវ Notification Center ដោយ​បញ្ចូល​បន្ថែម​នូវ third-party widgets ដែល​អាច​ស្វែងរក​បាន​ពី Mac App Store បាន​ផង​ដែរ។

Notifications

ការស្វែងរក​កាន់តែ​មាន​ប្រសិទ្ធិភាពជាមួយនឹង Spotlight

Spotlight នឹង​បង្ហាញ​នូវផ្ទាំង search ដែល​ផុស​ឡើង​នៅ​ចំកណ្ដាល​នៃ​អេក្រង់ ហើយ​លោកអ្នក​អាចគ្រាន់​តែ​វាយ​បញ្ចូល​អក្សរ​ពីរ​ បី​តួរ​តែ​ប៉ុណ្ណោះ លោកអ្នក​នឹង​ទទួល​បាន​លទ្ធផល​មក​ជាមួយដែល​ក្នុង​នោះ​រួម​មាន​ឯកសារ​ក្នុង​ម៉ាស៊ីន ព័ត៌មាន​ពី Wikipedia ពី Apple Maps រួមទាំង contacts និង events ជាដើម ផង​ដែរ។

Spotlight

Safari

Apple បាន​ដាក់ address bar របស់ Safari ទៅ​ផ្នែក​ខាង​លើ ចំកណ្ដាល ហើយ address bar នេះ​អាចធ្វើ​ការ suggest ព័ត៌មាន​ចេញ​ពី Wikipedia ដោយ​ផ្អែក​លើ​អ្វី​ដែល​លោកអ្នកកំពុង​វាយ​បញ្ចូល។Safari ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​នូវមុខងារ​ថ្មី​មួយ​ឈ្មោះ​ថា Tab View ជា​ប៊ូតុង​មួយ​ដែល​ផ្ដល់​នូវ ដែល​អាច​មើល​ឃើញ tab ដែល​បាន​បើក​ទាំង​អស់ ដូច​ជា multi-tab view នៅ​ក្នុង mobile Safariដូច្នោះ​ដែរ។

SAFARI

កម្មវិធី Mail ថ្មី

កម្មវិធី Mail ត្រូវ​បាន​ដាក់​បញ្ចូលមុខងារ editor ថ្មី​ គឺ Markup ដែល​លោកអ្នក​អាច​ធ្វើ​ការងារ​ផ្សេងៗ​ជា​ច្រើន​នៅ​ក្នុង រួម​មាន​ដូច​ជា magnifying glass, text និង shape annotations, និង drag-to-resize ជាដើម។ សម្រាប់ email ដែល​ត្រូវ​ការ attachment ទំហំ​ធំ​នោះ លោកអ្នក​អាច​ប្រើប្រាស់ MailDrop ដែល​អាច​ឲ្យ​លោកអ្នក​ប្រើប្រាស់​ទំហំ 5GB របស់​បាន iCloud ដោយ​ផ្ញើ​ឲ្យ​អ្នក​ទទួល​នូវតំណរភ្ជាប់​សម្រាប់​ធ្វើ​ការ download។

mail

iCloud Drive

អ្វី​គ្រប់​យ៉ាង​ដែល​លោកអ្នក​រក្សា​ទុក​ក្នុង iCloud Drive លោកអ្នក​នឹង​អាច access បាន​តាម​រយៈ Finder ដែល​ក្នុង​រនោះ​រួមមាន file របស់​កម្មវិធី iOS ជាដើម។ អ្វី​គ្រប់​យ៉ាង​ ត្រូវ​បាន sync ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម Mac, iOS និង Windows ដូច​នេះ លោកអ្នក​មិន​ចាំ​បាច់​បារម្ភ​ក្នុង​ការភ្លេច​យក​ឯកសារ​តាម​ខ្លួន​ទៀត​នោះ​ទេ។

iCloud

HandOff នឹង sync ទៅវិញ​ទៅមក​ គ្រប់ Devices

Handoff អាច​ឲ្យ​លោកអ្នក​ធ្វើ​ការ​ចែក​រំលែក​ការងារ​ជាមួយ​នឹង​ device ដទៃផ្សេង​​ទៀត។ ឧទារហ៍ លោកអ្នក​ចាប់​ផ្ដើម​សរសេរ email នៅ​ក្នុងទូរស័ព្ទ ហើយ Mac របស់​លោកអ្នក​នឹង​បង្ហាញ​ប្រាប់​លោកអ្នក​ឲ្យ​សរសេរ​បញ្ចប់​នៅ​ក្នុងនោះ​វិញ​ក៏​បាន។ ឫក៏​លោកអ្នក​ចាប់​ផ្ដើម​សរសេរឯកសារ​នៅ​ក្នុង iWork ហើយ iPad របស់​លោកអ្នក​នឹង​អាច​ឲ្យ​លោកអ្នក​សរសេរ​បញ្ចប់​នៅ​ក្នុង​នោះ​វិញ​ជាដើម។

handoff

AirDrop រវាង iOS និង Mac

លោកអ្នក​អាច​ចែក​រំលែក​ឯកសារ files ផ្សេងៗ​រវាងទូរស័ព្ទ និង Macs របស់​លោកអ្នក​បាន​ហើយ ដោយ​ប្រើប្រាស់ AirDrop។

airdrop

Wi-Fi Hotspot

លោកអ្នក​អាច​ប្រើប្រាស់​ប្រព័ន្ធ cellular connection របស់​ទូរស័ព្ទ​របស់​លោកអ្នក​ មកធ្វើ​ជា Wi-Fi hotspot ដែល Yosemite នឹង​ស្វែងរក​ទូរស័ព្ទ​របស់​លោកអ្នក​ និងអាច​ធ្វើ​ការ​ប្រើប្រាស់ internet connection បាន​កាន់​តែ​លឿន​ និង​ឆាប់​រហ័ស។

hotspot

SMS និង Phone Call នៅ​គ្រប់ Devices

Yosemite អាច​ប្រើប្រាស់​ក្នុង​ការ​​ឆ្លើយ​ឆ្លង​សារ SMS ហើយ​ថែម​ទាំង​អាច​ទទួល​ការ​ហៅ​ចូល (phone call) ដោយ​ផ្ទាល់ នៅ​លើ Mac របស់​លោកអ្នក​បាន​ទៀត​ផង​។

call n sms from phone

តើពិតជា​គួរឲ្យ​ចាប់​អារម្មណ៍​កម្រិតណា? លោកអ្នកដែល​ប្រើប្រាស់ Mac OS X ប្រហែល​ជាទន្ទឹង​រង់ចាំ​ដូច សំបុកអាយធី ដែរមែនទេ? សូម​បន្ត​តាមដានជាមួយ​សំបុកអាយធី នាពេល​បន្ទាប់​ទៀត ។

អានថែមទៀត

របៀប​ប្តូរ Profile Picture ក្នុង Mac User Account

ជាទូទៅ នៅពេល​ដែល​លោកអ្នក​បង្កើត​គណនី​ក្នុង Mac វានឹង​ទាមទារ​ឲ្យ​លោកអ្នក​ជ្រើសរើស​រូបភាព​ដែល​មានស្រាប់ ដូចជារូប​ឥន្ទ្រី បាល់ សត្វសេក ជាដើម ។ ភាគច្រើន​លោកអ្នក​ប្រាកដជាចង់​ដាក់​រូបខ្លួនឯង ឬរូប​ឡូហ្គូ​ណាមួយ ដែល​មាន​ក្នុង Mac OS X របស់​អ្នក​តាម​តម្រូវ​ការ …

Leave a Reply