រៀន​រចនា Logo FIFA World Cup 2014

Fédération Internationale de Football Association ឬ FIFA World Cup 2014 ជា​ព្រឹត្តិការណ៍​បាល់​ទាត់​​ ដែល​ប្រារព្ធ​ឡើង ៤​ ឆ្នាំ​ម្តង ដែល​ឆ្នាំ​នេះ ក្រុម​ទាំង​ឡាយ​នឹង​ចាប់​ផ្ដើម​​ប្រកួតពី​ថ្ងៃ​ទី ១២ មិថុនា​នេះ​ហើយ។ ជាមួយ​គ្នា​នេះ យើង​នឹង​មក​រៀន​រចនា​ logo FIFA World Cup 2014 នេះ​ នៅ​ក្នុង​កម្មវិធី Adobe Illustrator តាម​បែប​ងាយៗ​ និង​ឆាប់​រហ័ស ដូច​តទៅ៖

feature img

ជា​ដំបូង សូម​បង្កើត​ផ្ទាំង​ការងារ ឬ​ក្រដាស​ថ្មី​មួយ ដែល​មាន​ទំហំ​តាម​តម្រូវ​ការ​ ដែល​ក្នុង​នេះ សំបុកអាយធី នឹង​ជ្រើស​យក 100o x 1000 pixels ។

NEW DOC

បន្ទាប់​មក សូម​ប្រើប្រាស់ Pen Tool មក​គូស​ក្នុង​ទម្រង់​ខាង​ក្រោម៖

2 PATH USING PEN TOOL

បន្ទាប់​មក​ទៀត សូម​ប្រើប្រាស់ Gradient Tool មក​ចាក់​ពណ៌​ដូច​ខាង​ក្រោម។ ក្នុង​នោះ​ផង​ដែរ សូម​យក​ពណ៌​លឿង(#FEF007) លាយ​និង ទឹក​ក្រូច(#F9A01A) និង​​ជ្រើស​យក Type ជា Radial ។

3 GRADIENT TOOL

ក្រោយ​ពី​បាន​ចាក់​ពណ៌​រួច​រាល់ លោកអ្នក​នឹង​ត្រូវ​​យក Pen Tool មក​គូស​ក្នុង​ទម្រង់​ខាង​ក្រោម ដើម្បី​ដាក់​ធ្វើ​ជា​ស្រមោល…

4 SHADOW PATH

បន្ទាប់​មក​ទៀត សូមចាប់​ពណ៌​រៀង​ទឹក​ក្រូច​ក្រម៉ៅ(#ED8C18) និង​បញ្ជូន path ស្រមោល​ដែល​បាន​គូស​នោះ ទៅ​ខាង​ក្រោម path រូប​ដៃ ដោយ​ប្រើប្រាស់ផ្ទាំង Layers ក៏​បាន​ ឬ​ចុច Ctrl+ [ ក៏​បាន..

5 FILL COLOR

ដោយ​អនុវត្ត​តាម​គំរូ​ខាង​លើ សូម​គូស​ និង​ចាក់​​បំណែក​ពណ៌បៃតងធំ ដូច​ក្នុង​រួប​ខាង​ក្រោម៖

6 THE BIG GREEN PART

ពណ៌​មាន​កូដ #10681C និង​ពណ៌​លឿន​មាន​កូដ #FEF007 …

6 THE BIG GREEN PART_gradient

ដូច​គ្នា​នេះ​ដែរ​ ចំពោះរូប​បំណែក​ពណ៌បៃតងតូច…

7 THE SMALL GREEN PART_gradient_big

ចំពោះ​ពណ៌​ ដែល​នឹង​ត្រូវ​ចាក់​ជា​ស្រមោល​វិញ គឺពណ៌លឿង (#BDC109) និង​ត្រួយចេក (#36610D)…

7 THE SMALL GREEN PART_gradient_small

ចំពោះ​ដៃ​ផ្នែក​ខាង​ឆ្វេង​ខាងលើវិញ​ក៏​នឹង​ត្រូវ​អនុវត្ត​តាម​លំនាំ​ខាង​លើ​ដែរ..

8 cover hand left

8 cover hand left_gradient
ការ​ចាក់ពណ៌ gradient លើ​រូប​ដៃ​ខាង​ឆ្វេង
10 cover hand right_gradient
ការ​ចាក់ពណ៌ gradient លើ​រូប​ដៃ​ខាង​ស្ដាំ

លោកអ្នក​នឹង​ទទួល​បាន​លទ្ធផល ដូច​រូប​ខាងក្រោម៖
SEMI-RESULT

អ្វី​ដែល​លោកអ្នក​ត្រូវ​ការ​បន្ទាប់​នោះ​គឺ​ដាក់​លេខ ២០១៤ និង​អក្សរ​មួយ​ចំនួន​ជា​ការស្រេច។ លោកអ្នក​អាច​ទាញយកពុម្ព​អក្សរ​​ ដោយ​ចុច​លើ​រូប​ខាង​ក្រោម​ក៏​បាន ។

font view

រូបភាព​លទ្ធផល​ចុងក្រោយ
result
បញ្ជាក់ការរចនា​ logo នេះ គឺ​គ្រាន់​តែ​ជា​ការ​សិក្សា​បន្ថែម​ពី​អ្វី​ដែល​មាន​ស្រាប់​តែ​ប៉ុណ្ណោះ ដែល​មិន​បាន​គិត​ពីក្បួន​ខ្នាត​ច្បាស់​លាស់​អ្វី​នោះ​ទេ ដូច​នេះ​វា​អាច​នឹង​បាត់​បង់​ទម្រង់​ដើម។

កុំភ្លេច​ post រូប​ដែល​លោកអ្នក​បាន​ធ្វើ​នៅ​ក្នុង​ប្រអប់​មតិ​ខាង​ក្រោម 😉

2 មតិ

  1. u can post video practice is so easy for follow with you

  2. It may do this need proficient adobe Illustrator. don’t try this, if you just a junior AI.

Leave a Reply