៥ គេហទំព័រ​ក្នុង​ការលេងពណ៌ Google Maps

Google Maps គឺ​ជា​មគ្គុទេសក៍​នាំ​ផ្លូវ​ និង​បង្ហាញ​ទី​តាំង​ភូមិ​សាស្រ្ត​ដ៏​ល្អ​បំផុត ដែល​ត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន Google ទោះ​ជា​យ៉ាង​ណា រាល់​ផែន​ទី ឫ​ទីតាំង​ភូមិសាស្រ្ដ​ដែល​លោកអ្នក​ទទួល​បាន​នោះ គឺ​ស្ថិត​ក្នុង​ទម្រង់​ដូច​ៗ​គ្នា ដែលពេល​នេះ ជាមួយ​ សំបុកអាយធី លោកអ្នក​នឹង​អាច​លេង style ប្ដូរ​ពណ៌​ផែន​ទី Google Maps របស់​លោកអ្នក​បាន​ទៅ​តាម​​ការ​ចូល​ចិត្ត និង​ធ្វើ​ឲ្យ​ការ​ងារ រចនា​ របស់​លោកអ្នក​កាន់តែ​មាន​សោភ័ណ្ឌ​ភាព​កើន​ឡើង​ថែម​មួយ​កម្រិត​ទៀត។

Hopper Snazzy Maps

១.​ Styled Maps Wizard

Styled Maps Wizard ត្រូវ​បាន​បង្កើត​ឡើង​ដោយ Google ​ខ្លួន​ឯង​ផ្ទាល់ ក្នុង​​គោលបំណង​អនុញ្ញាត​ឲ្យ developer ធ្វើ​ការ​ផ្លាស់​ ពណ៌​ ផ្សេងៗបាន និង​ទទួល​យក​ជា JSON code ដែល​អាច​ប្រើប្រាស់​ជាមួយ​នឹង Google Maps API បាន ។

Styled Map Wizard

២. Evoluted

Evoluted ជា​គេហទំព័រ​មួយ​ ដែល​បាន​ផ្ដល់​នូវ​មុខងារ​ក្នុង​ការ customize ពណ៌​របស់​ Google Maps ក្នុង​តម្លៃ​ជា​​ចំនួន​ប្រព័ន្ធ​គោល ១៦ (HEX)។

Evoluted

៣. GoogleMaps Colorizr

GoogleMaps Colorizr ផ្ដល់​ជូន​នូវ​ការ customize បាន​យ៉ាង​ប្រសើរ ដោយ​លោកអ្នក​អាច​ធ្វើ​ការ customize តាម​ features ដូច​ជា​ទឹក ផ្លូវ ព្រៃ​ភ្នំ ផ្សេងៗ​ជាដើម ដោយឡែកៗ​ពី​គ្នា។

GoogleMaps Colorizr

៤. MapStylr

ជាមួយ​នឹង MapStylr លោកអ្នក​អាច​ជ្រើស​រើស​យក template ដែល​មាន​សម្រាប់​ ដូចជា Light Monochrome, Retro ឫ Facebook style ជា​ដើម ក៏​បាន​ផងដែរ ។

MapStylr

៥. Snazzymaps

ដូច​គ្នា​នឹង MapStylr ដែរ Snazzymaps មាន​ tempates ជា​ច្រើន​ស្ថិត​នៅ​តម្រៀប​គ្នា រួម​មាន​ពណ៌ ខៀវ​ ខ្មៅ ក្រហម ស ប្រផេះ បៃតង… គឺ​កំពុង​រង់ចាំ​ឲ្យ​លោកអ្នក​ជ្រើសរើស​យក​តាម​ចំណង់ចំណូល​ចិត្ត ។

Snazzy Maps   Free Styles for Google Maps

លោកអ្នក​ក៏​អាច​ចូល​ទៅ​មើល Google Maps API បាន​ផងដែរ តាម​រយៈ​ទី​នេះ​។ សំបុកអាយធី សង្ឃឹម​ថា នឹង​បាន​ឃើញ​ពណ៌​ផ្សេងៗ​របស់​ផែនទី​ Google ​នឹង​​បាន​លេច​ឡើង​ក្នុង​​ទម្រង់ ពណ៌​ផ្សេងៗ​គ្នា សម្រាប់​ការងារ​រចនា​ផ្សេងៗ ដូចនេះ កុំ​ភ្លេច​ចុច LIKE និង SHARE 😉

Leave a Reply