ភាសា​ Programming ទាំង ១០ សម្រាប់​ឆ្នាំ ២០១៤

Programming Language គឺ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ទំនាក់ទំនង​រវាង​អ្នក​សរសេរ​កម្មវិធី និង​ម៉ាស៊ីន​កុំព្យូទ័រ។ ភាសា Programming មាន​ច្រើន ដូច​ជា A# .NET, A+, ActionScript, Assembly, …., XQuery, YQL, Zeno, ZOPL ជាដើម។ ដូច​នេះ សំបុកអាយធី សូមណែនាំភាសា​ Programming ទាំង ១០ ដែល​លោកអ្នក​គួរតែ​ស្វ័យសិក្សាសម្រាប់​​ឆ្នាំ ២០១៤នេះ ដែល​ក្នុង​នោះ​រួម​មាន​ដូច​តទៅ៖

១. ភាសា Java

Java

Java គឺ​ជាភាសា Programming មួយ ​ដែល​មាន​លក្ខណៈ​ជា class-based, object-oriented ដែល​​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Sun Microsystems ក្នុង​ទសវត្ស​ទី ៩០។ ភាសា​មួយ​នេះ​ជា​ភាសា​ដែល​ពេញនិយម​មាន​តម្រូវការ​ច្រើន ពិសេស​សម្រាប់​សរសេរ​កម្មវិធី​សម្រាប់​សហគ្រាស​ធំៗ កម្មវិធី​ប្រភេទ web-based ហ្គេម និង​កម្មវិធី​សម្រាប់​ទូរស័ព្ទ ចាប់គិត​​ពី​ស៊េរី Nokia S40 រហូត​មកដល់ Android។ Java ត្រូវ​បាន​បង្កើត​ឡើង​​ឲ្យ​មាន​លទ្ធភាព​ដំណើរការ​លើ platform ច្រើន​ខុស​គ្នា ដូច​ជា​ កម្មវិធី​សរសេរ​ក្នុង Mac OS X អាច​ដំណើរការ​លើ Windows ជាដើម។

លោកអ្នក​អាច​ស្វែងរក​​មេរៀន Online បាន​ជា​ច្រើន​ ដូច​ជានៅ

២. ភាសា C

C Language

C Programming គឺ​ជា​ភាសា​ដំបូង​គេ ចំណាស់​ជាង​គេ និង​ត្រូវ​បាន​ប្រើប្រាស់​ទូលំទូលាយ​ជាងគេ សម្រាប់​ការ​បង្កើត​កម្មវិធី​ផ្សេងៗ។ ភាសា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទសវត្ស​ទី ៧០ ដែល​ភាគ​ច្រើន ត្រូវ​បាន​ប្រើប្រាស់​សម្រាប់បំពេញ​លើប្រព័ន្ធ​ប្រតិបត្តិការ (operating system) និង​កម្មវិធី​ប្រភេទ embedded application។ ភាសា​នេះអាច​ចាត់​ទុក​ថា​ជា​ភាសា​​មូលដ្ឋាន (Foundation) សម្រាប់​រៀន​ភាសា​ដទៃ ដូច​នេះ​លោកអ្នក​គួរ​តែ​រៀន C មុន​ពេល​ឈាន​ចូល​ភាសា​ដទៃផ្សេង​​ទៀត។

លោកអ្នក​អាច​ស្វែងរក​​មេរៀន Online បាន​ជា​ច្រើន​ ដូច​ជានៅ

៣. ភាសា C++

C Plus Plus

C++ ជា​ភាសា​មួយ ស្ថិត​ក្នុង​កម្រិតមធ្យម (Intermediate-Level Language) ជាមួយ​នឹង​លក្ខណៈ​ពិសេស Object-Oriented Programming ដែល​ជា​ការ​បំពេញ​បន្ថែម​ពី​លើ​ភាសា C។ ភាសា C++ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​សរសេរ​កម្មវិធី​ល្បីៗ​ជា​ច្រើន​ដូច​ជា Firefox, Winamp និងកម្មវិធី Adobe។ ភាសា​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​បង្កើត Systems software, application software, high-performance server និង client applications ព្រម​ជាមួយ​នឹង video gamesផងដែរ។

លោកអ្នក​អាច​ស្វែងរក​​មេរៀន Online បាន​ជា​ច្រើន​ ដូច​ជានៅ

៤. ភាសា C#

C Sharp

C# ឬ C-sharp គឺ​ជា​ភាសា​ដែល​មាន​លក្ខណៈ​ជា Multi-Paradigm ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Microsoft ។ ភាសា​នេះ ជា​ភាសា​ ដែល​លក្ខណៈ​បញ្ចូល​គ្នា​រវាង C និង C++ និង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សរសេរ​កម្មវិធី​សម្រាប់ Microsoft Windows platforms។

លោកអ្នក​អាច​ស្វែងរក​​មេរៀន Online បាន​ជា​ច្រើន​ដូច​ជានៅ

៥. ភាសា Objective-C

Objective-C

Objective-C គឺ​ជា​ភាសា​ដែល​មាន​លក្ខណៈ Object-Oriented Programming មួយ​ដូច​គេ​ឯង​ដែរ ប៉ុន្តែ​ត្រូវ​បាន​បង្កើតឡើង​សម្រាប់ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Apple ។ ភាសា​នេះ​មាន​ភាព​ល្បី​ល្បាញ ដោយ​សារ​តែ​ គេប្រើប្រាស់​ភាសា​នេះ​ក្នុង​ការ​សរសេរ​កម្មវិធី iOS ។

លោកអ្នក​អាច​ស្វែងរក​​មេរៀន Online បាន​ជា​ច្រើន​ ដូច​ជានៅ

៦. ភាសា PHP

PHP

PHP (Hypertext Processor) គឺ​ជា​ភាសា​ដែល​មាន​លក្ខណៈ Server-Side scripting ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បង្កើត Dynamic Websites និង​កម្មវិធី​មួយ​ចំនួន ។ PHP ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​សរសេរ​គេហទំព័រ​ផ្សេងៗ ច្រើន​ជាង ២០០ លាន​គេហទំព័រ ដែល​ក្នុង​នោះ​ក៏​មាន Wordpress, Digg និង Facebook​ ផង​ដែរ។

លោកអ្នក​អាច​ស្វែងរក​​មេរៀន Online បាន​ជា​ច្រើន​ ដូច​ជានៅ

៧. Python

Python

Python គឺជា​ភាសា​កម្រិត​ខ្ពស់ (High-Level Language) ដែល​ត្រូវ​បាន​ប្រើប្រាស់​ ភាគ​ច្រើន​ទៅ​លើ​ផ្នែក​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ ។ ភាសា​នេះ​អាច​ចាត់​ទុក​ថា​ ជា​ភាសា​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល សម្រាប់​លោកអ្នក​ដែល​ទើប​នឹង​ចាប់​ផ្ដើម​សិក្សា​ភាសា programming កម្រិត​ដំបូង។ ភាសា​នេះ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គេហទំព័រ​ល្បីៗ​មួយ​ចំនូន ដូច​ជា InstagramPinterest និង Rdio -ល-។

លោកអ្នក​អាច​ស្វែងរក​​មេរៀន Online បាន​ជា​ច្រើន​ ដូច​ជានៅ

 ៨. Ruby

Ruby

Ruby ជា​ភាសា​ដែល​មាន​លក្ខណៈ Dynamic និង Object-Oriented Scripting សម្រាប់​បង្កើត​គេហទំព័រ និងកម្មវិធី​ទូរស័ព្ទ ។ Ruby ត្រូវ​បាន​បង្កើត​ជា​ Ruby on Rails (ឬ​ក៏ Rails) framework ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅតាម​បណ្ដា​គេហទំព័រល្បីៗ ដូច​ជា Scribd, GitHub, Groupon និង Shopify ជាដើម។ ដូច​គ្នា​នឹង Python ដែរ Ruby មិន​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ច្រើន​នោះទេ ហើយ​ជា​ជម្រើស​ភាសា​មួយ​សម្រាប់​អ្នក​ចាប់​ផ្ដើម​រៀន Programming ដំបូង។

លោកអ្នក​អាច​ស្វែងរក​​មេរៀន Online បាន​ជា​ច្រើន​ ដូច​ជានៅ

៩. JavaScript

JavaScript

JavaScript ជាភាសា​​ដែល​មាន​លក្ខណៈ Client and Server-Side Scripting ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Netscape ដែល​មាន syntax ភាគ​ច្រើន​មក​ពី​ភាសា C ។ ភាសា​នេះ​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​បង្កើតចលនាផ្សេងៗ​នៅ​ក្នុង​គេហទំព័រ។ ភាសា​នេះ​​ ក៏​អាច​យក​មក​សរសេរ​ game ឬ​កម្មវិធី desktop applications បាន​ផង​ដែរ។

លោកអ្នក​អាច​ស្វែងរក​​មេរៀន Online បាន​ជា​ច្រើន​ ដូច​ជានៅ

Updated: 29th July, 2018

១០. ភាសា SQL

SQL

Structured Query Language (SQL) គឺ​ជា​ភាសា​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណងជួយសម្រួល​ក្នុង​ការ​គ្រប់ទិន្នន័យ (data) នៅ​ក្នុងប្រព័ន្ធ​គ្រប់គ្រង database។ ភាគ​ច្រើន​នៃ​ការ​ប្រើប្រាស់ភាសា​នេះ គឺ​មុខងារ “Query” ដែល​ជួយ​ក្នុង​ការ​ស្វែងរក​ព័ត៌មានទិន្នន័យ។

លោកអ្នក​អាច​ស្វែងរក​​មេរៀន Online បាន​ជា​ច្រើន​ ដូច​ជានៅ

តើ​លោកអ្នក​យល់​ថា មាន​ភាសា​ណា​ខ្លះ​ទៀត​ដែល​គួរ​តែ​រៀន​សម្រាប់​ឆ្នាំ​ 2015 ខាង​មុខ​នេះ? 😉

អានថែមទៀត

របៀបបង្កើត File Setup សម្រាប់​កម្មវិធី Visual Studio

កម្មវិធី Visual Studio គឺជាកម្មវិធី​​ប្រើ​សម្រាប់​បង្កើត​កម្មវិធីនានា ទាំងតូច និងធំ។ កម្មវិធីនេះមាន​ច្រើនភាសាដូចជា៖ ភាសា VB.NET – ភាសា C# – ភាសា C++ …

2 មតិ

  1. Dear Mr. Ly moonlight
    តើភាសា​HTML សាកសមជាមួយអ្នកដែលទើបចាប់ផ្ដើមដំបួងដែរឬទេ?​

  2. Vb.Net is better too.
    in 2015 for web developer(HTML(5),CSS,JS,PHP)
    for Programmer(Java,Vb.net,C#,)
    for (SQL) it must to use both…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.