ស្វែងយល់ពីបច្ចេកវិទ្យា Google Glass

ក្រុមហ៊ុន Google គឺ​ជា​ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​មួយ ដែល​លោកអ្នក​ទាំង​អស់​គ្នា​តែង​តែ​បាន​ស្គាល់​តាមរយៈ Google Search Engine និង Android Platform ជា​ដើម ។ Google ក៏​បាន​ និង​កំពុង​អភិវឌ្ឍ​នូវ​គម្រោង​​អស្ចារ្យ​មួយ​ចំនួន​ទៀត​ដូច​ជា Weather Balloons ដែល​បង្កើត​បាន​ជា Internet Connectivity, រថយន្ត​គ្មាន​អ្នក​បើក (Self-Driving Cars) និង​ក្នុងនោះក៏​មាន​ Google Glass ផង​ដែរ ។ តើ​អ្វីទៅ​​ជា Google Glass ?

Google Glass

អំពី Google Glass

Google Glass មានអេក្រង់​ដែល​មាន​កម្រិត​ភាព​ច្បាស់ (Resolution) 640×360 pixel ដែល​នឹង​ផ្ដល់រូបភាព​កម្រិត​ប្រហាក់​ប្រហែល​និងអេក្រង់​ដែល​មាន​ទំហំ 25-inch HD នៅ​ពេល​ដែល​លោកអ្នក​មើល​ក្នុង​រយៈ​ចម្ងាយប្រមាណ ២​ ម៉ែត្រ ។

ចំណែក​ឯកាមេរ៉ា វិញ មាន​ទំហំ 5-megapixel ដែល​អាច​ធ្វើការ​ថត​ទំហំ​វីដេអូ​បាន​ដល់ទៅ 720p។ ចំពោះ​សំឡេង​​វិញ លោកអ្នក​អាច​ប្រើប្រាស់កាស (headphones) ឫ​​មិន​ប្រើ​ក៏​បាន ដោយ​ហេតុ​ថាឧបករណ៍​នេះ​នឹង​ធ្វើការបញ្ចូន​រំញ័រ​សំឡេង ទៅ​កាន់​ក្រដាស​ត្រចៀក​របស់​លោកអ្នក​ដោយ​ផ្ទាល់​ តាមរយៈឆ្អឹង​តូច​ៗ (Bone Conduction Transducer) ដែល​អាច​ធ្វើឲ្យ​លោកអ្នក​ទទួល​សំឡេង​បាន ។

google glass

តើ​ឧបករណ៍នេះ​អាច​ធ្វើ​អ្វី​បាន​ខ្លះ?

ជា​ការពិត​ណាស់ ក្រៅ​អំពីការ​ថត​រូប ថត​វីដេអូ ឧបករណ៍​នេះ​ត្រូវ​បាន​ឲ្យ​ដឹង​ថា អាច​ជួយ​សម្រួល​កិច្ច​ការ​ជាច្រើន​ដូចជា ផ្ញើ​ប្រាក់​តាមរយៈ Google Wallet ហ្វឹក​ហាត់​សម្រាប់​អ្នក​បើក​យន្ត​ហោះ លេង​ហ្គេម ការ​គណនា​ចម្ងាយ​ចរ ព័ត៌មាន​អំពី​អាកាស​ធាតុ និង​រឿង​រ៉ាវ​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​នឹង​មាន​​ជា​បន្ត​បន្ទាប់​ទៅ​តាម​ការ​ផលិត​កម្មវិធី ។​

 ការ​ផ្ទេរប្រាក់ – Transfer money

ជាមួយ​នឹង Glass លោកអ្នក​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ តាមរយៈ Goolge Wallet បាន​យ៉ាង​ងាយ​ស្រួល ដែល​ជាទូទៅ Google គិត​ថ្លៃ​សេវាកម្មត្រឹម​តែ ២.៩ ភាគរយ នៃចំនួន​ទឹក​​​ប្រាក់​សរុប តែ​ប៉ុណ្ណោះ ។

google wallet - goolge glass

គ្រប់គ្រងល្បឿន – Strava Run

Glass  អាច​ជួួយ​លោកអ្នក​ក្នុង​ការ​គ្រប់​គ្រង​ការ​រត់​ ឫ​ក៏​ជិះ​កង់​របស់​លោកអ្នក​បាន​យ៉ាង​ត្រឹមត្រូវ មិន​ថា ចម្ងាយ​ចរ រយៈពេល ឫ​ក៏​ល្បឿន​នោះ​ទេ ។

run - goolge glass

បង្ហាញទិស – Navigation

បើ​ទោះ​ជា​លោកអ្នក​វង្វេង​ផ្លូវ ក៏​មិន​មែន​ជា​បញ្ហា​ទៀត​ដែរ ។ Glass អាច​ជួយ​តាមដាន (Track) ​ទីតាំង​របស់​លោកអ្នក ​និង​ធ្វើការ​ចង្អុល​បង្ហាញផ្លូវ​ត្រឡប់​ទៅ​កាន់​ផ្ទះ​របស់​លោកអ្នក​វិញ តាម​រយៈ GPS បាន​ ។

navigation - goolge glass

គណនា​​ចម្ងាយ – GolfSight

Golf ជា​កីឡា​ដែល​មាន​ប្រជា​ប្រិយ​មួយ​ប្រភេទ ដែល​ជា​មួយ​គ្នា​នេះ Glass អាច​ជួយ​លោកអ្នក​ធ្វើការ​គណនា​ប្រវែង ចម្ងាយ ដែល​លោកអ្នក​នឹងត្រូវ​​វាយ​ ហើយ​ថែម​ទាំង​អាច​មើល​ពិន្ទុ​ដែល​ទទួល​បាន​ទៀត​ផង។

golf - goolge glass

ការ​ផ្ញើសារ – Send a Message

លោកអ្នក​ក៏​អាច​ប្រើប្រាស់ Glass សម្រាប់​ផ្ញើ​សារ​ទៅ​កាន់​មិត្ត​ភក្ដិ​បង​ប្អូន​បាន​ផង​ដែរ ហើយ​​គួរ​បញ្ជាក់​ផង​ដែរ​ថា Google ក៏​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា MyGlass ដែល​លោកអ្នក​អាច​ធ្វើការ​ដំឡើង​នៅ​ក្នុង​ទូរស័ព្ទ Android ដែល​មាន​កំណែ​ប្រែ 4.0.3 ឫ​ក៏​ខ្ពស់​ជាង​នេះ។ កម្មវិធី​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​បញ្ជាឲ្យ​ដំណើរការ GPS navigation និង​ធ្វើការ​ផ្ញើសារ SMS

sms  - goolge glass

គ្រប់គ្រង់​លំហាត់ប្រាណ – LynxFit

LynxFit ជាកម្មវិធី​មួយ​ដែល​ជួយ​ ដល់​លោកអ្នក​ក្នុង​ការ​គ្រប់គ្រង់​លំហាត់ប្រាណ​សុខភាព​របស់​លោកអ្នក​។ កម្មវិធី​នឹងជួយ​លោកអ្នក​ក្នុង​ការ​គ្រប់​គ្រង health goals, challenging, track activity និង​មាន​ការបង្វឹក​ហាត់​ដូច​ពិតៗ​​តាមរយៈ Glass។

lynxfit - goolge glass

ការ​ស្តាប់​ចម្រៀង – Google Play Music

ចម្រៀង​ ឫ​តន្រ្តី​ គឺ​ជា​កូន​សោ​មួួយ​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​ប្រើប្រាស់ ។ ជា​មួយ​នឹង ​Glass លោកអ្នក​គ្រាន់​តែ​និយាយ​ថា “ok glass, listen to” ហើយ​ធ្វើការ​ជ្រើសរើស​ចម្រៀង​ដែល​លោកអ្នក​ពេញចិត្ត​ពី Google Play Music មកចាក់​ស្ដាប់​តែ​ប៉ុណ្ណោះ ជា​ការ​ស្រេច ។​

music - goolge glass

តើ​លោកអ្នក​អាច​រក​ទិញ​បាន​នៅ​ឯណា?

បើ​យោង​តាម​គេហទំព័រ Tech Times, Cnet និង CNN  ឧបករណ៍​នេះ​មាន​តម្លៃ​ត្រឹម​តែ ១៥០០ ដុល្លាសហរដ្ឋ​អាមេរិច ប៉ុណ្ណោះ។ តម្លៃ​ថ្លៃ​មិន​សំខាន់ សំខាន់​មិន​អាច​រក​ទិញ​បានទៀត។ ឧបករណ៍​នេះ មិន​ទាន់​ត្រូវ​បាន​ដាក់​លក់​ជា​សាធារណៈ ទូទាំង​ពិភព​លោក​ នៅ​ឡើយ​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា ក្រុមហ៊ុន Google ធ្លាប់​បាន​ប្រកាស​ដាក់​លក់ Google Glass សម្រាប់​ប្រជាពលរដ្ឋ​សហរដ្ឋ​អាមេរិច ក្នុងរយៈ​ពេល​ត្រឹម​ ២៤ ម៉ោង​ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មេសា​នេះ។ សម្រាប់​លោកអ្នក​ដែល​កំពុង​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិច​ លោកអ្នក​អាច​ទទួល​បាន​ដំណឹង​អំពី​ការ​ដាក់​លក់ឧបករណ៍​នេះ ដោយ​​ធ្វើការ​ចុះ​ឈ្មោះ​​ក្នុង​បញ្ជី​ reminder តាម​រយៈ ​ទី​នេះ ។

តើ​លោកអ្នក​យល់​យ៉ាង​ណា​ដែរ​ចំពោះ Google Glass? 😉

Leave a Reply