កម្មវិធី Photo Slideshow កំពូល​ទាំង​ ១០

Photo ឬ​រូប​ថត របស់​លោកអ្នក​ បាន​បង្ហាញ​ប្រាប់​អំពី​រឿងរ៉ាវ​ផ្សេងៗ ទាំង​ភាព​សប្បាយ​ រីករាយ សំណើច កំសត់ ឈឺផ្សារ​ ខ្លោច​ចិត្ត​ អាណិត ស្អប់​ ខឹង ក៏​មាន។ ជាមួយ​គ្នា​នេះ ក្នុង​កម្មវិធី​បុណ្យ​ ទាន ឬ​ជួបជុំ​ផ្សេងៗ លោកអ្នក​ប្រាកដ​ជា​មាន​រូបជា​ច្រើន​សន្លឹក ដែល​លោកអ្នក​អាច​ធ្វើ​ការ​ចងក្រង​ជា album ឬក៏​ជា slideshow បាន​ផង​ដែរ ។ ជា​មួយ​នឹង​ការ​ធ្វើ slideshow នេះ លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​បាន​យ៉ាង​ច្រើន មិន​ថា កម្មវិធីលក្ខណៈ Professional ដូច​ជា Sony Vegas ឬ Adobe Premiere Pro នោះ​ទេ សូម្បី​តែ Windows Movie Maker របស់​ Windows XP ក៏​អាច​ធ្វើ​បាន​ផង​ដែរ។ សំបុកអាយធី សូម​ណែនាំ​កម្មវិធី​ដែល​ជាប់​ចំណាត់ថ្នាក់​​កំពូល​ទាំង ១០ ដែល​មាន​ជំនាញ​ខាង​ផ្នែក Photo Slideshow នេះ​តែ​ម្ដង​ ដែល​ក្នុង​នោះ​ រួម​មានដូច​តទៅ៖

feature

១. PhotoStage Slideshow Pro

ជាមួយ​និង User Interface បែប​សាមញ្ញ​របស់ PhotoStage Slideshow Pro លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​បាន​ ដោយ​ខ្លន​ឯង​បាន​យ៉ាង​ងាយ។ លោកអ្នក អាច​ដាក់ pan ឬ zoom effects អាច​បញ្ចូល​អក្សរ រូប​ clip បញ្ចូល​សម្លេង ចម្រៀង បាន​យ៉ាង​សម្បូរ​បែប។ មិន​តែ​ប៉ុណ្ណោះ​ លោកអ្នក​ក៏​អាច​ធ្វើ​ការបន្ថែម ឬ​បន្ថយ ប្រវែង​របស់ effect/transition ទៅ​តាម​តម្រូវ​ការ ហើយ​លោកអ្នក​ថែម​ទាំង​អាច​បន្ថែមពន្លឺ contrast ក៏​ដូច​ជា saturation បាន ទៀត​ផង។

photostage slideshow creator - photo slideshow

២. MAGIX Photostory 2014 Deluxe

ចំពោះ MAGIX Photostory 2014 Deluxe វិញ​ក៏​មិន​ចាញ់ PhotoStage Slideshow Pro ប៉ុន្មាន​ដែរ។ ក្រៅ​អំពី មុខងារ​ផ្សេងៗ ដូច​ជា transition, effect, text, sound លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​នេះ ដើម្បី​បង្កើត​ជា video ដែល​មាន​ទំហំដល់​ទៅ 4K (ប្រហែល 4000 pixels) ឯ​នោះ។

MAGIX Photo slideshow story 2014 Deluxe

៣.​ ProShow Gold 6

ក្រៅ​អំពីរូប​ភាព ProShow Gold 6 ក៏​អនុញ្ញាត​ឲ្យ​លោកអ្នក​ធ្វើការ​បញ្ចូល video clip បាន​ផង​ដែរ។ កម្មវិធី​នេះផ្ដល់​ជូន​នូវ effects និង​ animation ប្លែកៗ ជា​ច្រើន ដែល​ជួយ​ឲ្យ​ slideshow របស់​លោកអ្នក​កាន់​តែ​មាន​ភាព​រស់រវើក​ថែម​មួយ​កម្រិត។ ជាមួយ​គ្នា​នេះ លោកអ្នក​ក៏​អាច​ធ្វើការ​កែ​ប្រែ (fix) រូប​ភាព​ ដូច​ជា auto-correct, red eye removal, black & white នៅ​ក្នុង​នោះ​ផ្ទាល់​តែ​ម្ដង។

ProShow-Gold_6 -  photo slideshow

៤. PicturesToExe 8

ចំណែកឯ PicturesToExe 8 វិញ​ ក៏​ជា​ជម្រើស​មួយ​ដ៏​ប្រសើរ​ផង​ដែរ​សម្រាប់ការ​ធ្វើ photo slideshow នេះ។ កម្មវិធី​នេះ​មិន​មាន​កំណត់​ចំនួន​រូប​ភាព​ដែល​លោកអ្នក​បញ្ចូល​ទៅ​ក្នុង project នោះ​ទេ ហើយ​ចំណុច​ដែល​កាន់តែ​ពិសេស​នោះ​គឺ ជាមួយ​នឹង Deluxe version លោកអ្នក​អាច​បង្កើត transition effects ថ្មី ដោយ​ខ្លូន​ឯង​បាន ថែម​​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ លោកអ្នក​អាច​​ control នូវ opacity, blur, unsharp mask និង keyframe animation បាន​យ៉ាង​ងាយ​ស្រួល។

picturesToExe - photo slideshow

៥. Photostory Easy

Photostory Easy នេះ​គឺ​ជា​កម្មវិធី​មួយ​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ ម្យ៉ាង​ទៀត​កម្មវិធី​ក៏​បានបញ្ចូលមុខងារមួយចំនួន ដូចជា birghtness/contrast, flip, rotate និង zoom ផងដែរ។ ជាមួយគ្នានេះ លោកអ្នកអាចបញ្ចូល audio ពីរ track ដូចជា ចម្រៀង និងសំឡេងអ៊ូអរដែល​ស្ថិត​នៅ​ជុំវិញ ដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាដូចជាកំពុងស្ថិតនៅក្នុងកម្មវិធីនោះអញ្ចឹងដែរ។

Photostory Easy - photo slideshow

 ៦. CyberLink Mediashow 6 Ultra

CyberLink Mediashow 6 Ultra គឺជាកម្មវិធីមួយដែលមាន tool ជាច្រើនសម្រាប់ជំនួយដល់ slideshow ឲ្យកាន់តែមានភាពល្អប្រសើរ ដែលក្នុងនោះរួមមាន remove noise, shaking stabilizer, adjust brightness, contrast, saturation និង remove background noise (audio) ជាដើម។ មិនតែប៉ុណ្ណោះ កម្មវិធីនេះអាចឲ្យលោកអ្នកបង្កើតជា 3D movie ឬធ្វើការ upload ចូលទៅកាន់ YouTube in 3D បានថែមទៀតផង ។

CyberLink Mediashow 6​ photo slideshow

៧. DVD Slideshow Builder Deluxe

កម្មវិធី​ DVD Slideshow Builder នេះ​ ក៏​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នូវ crop, rotate tools រួម​ទាំង​មាន special effects ដូច​ជា Old Picture, Wood និង Inverse ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ គឺ​កម្មវិធី​អាច​ធ្វើការផ្លាស់​ប្ដូរ (switch) រវាង​ខ្នាត 4:3 និង 16:9 និង​អាច​បង្កើត​ជា 3D video បានថែមទៀត​ផង​ដែរ ។

DVD Slideshow builder deluxe -  photo slideshow

 ៨. MediaImpression 3 HD

MediaImpression 3 មាន​ភ្ជាប់​មក​ជាមួយ​នូវ​ tool សម្រាប់​ធ្វើការ edit នូវ video និង photo ដូច​ជា Red-Eye Removal, Dynamic Lighting, និង Face Beautify ជាដើម។ ក្រៅ​អំពី​នេះ​កម្មវិធី​អនុញ្ញាត​ឲ្យ​លោកអ្នក​ធ្វើការ rate នូវ photos ព្រម​ទាំង tag faces និង scenes ដែល​បង្ក​ជា​ភាព​ងាយ​ស្រួល​មួយ​ក្នង​ការ​ស្វែង​រករូបភាព​ជាក់លាក់​ដែល​លោកអ្នក​ចង់​បាន ។

ArcSoft-MediaImpression-3-HD -  photo slideshow

៩. Photo MovieTheater

កម្មវិធី​ Photo MovieTheater នេះ​ផ្ដល់​ជូន​នូវ transition effects ចំនួន​តែ ២៩ ប៉ុណ្ណោះ តែ​ទោះ​ជា​យ៉ាង​ណា កម្មវិធី​ក៏​អនុញ្ញាត​ឲ្យ​លោកអ្នក​ធ្វើការ​បញ្ចូល​នូវ​ background music, caption, illustration, narration, effect -ល- ។ សម្រាប់​ការ publish ចេញ​វិញ លោកអ្នក​អាច​ធ្វើការ uplaod ចូល Youtube ឬ​ក៏ Burn ជា DVD ឬ Blue-ray Disc ក៏បាន ។

Photo MovieTheater - photo slideshpw

១០. InAlbum Deluxe

កម្មវិធី​ចុងក្រោយ​ គឺ InAlbum។ កម្មវិធី​នេះ មាន User Interface បែប​សាមញ្ញ​បំផុត ហើយ​ជាមួយ​គ្នា​នេះ កម្មវិធី​បាន​នាំ​មក​ជាមួយ​នូវ background templates ចំនួន ៣០០ ប្រភេទ​ ខុសៗគ្នា រួម​ជាមួយ​និង transition effects ចំនួន ៥០ ផង​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា លោកអ្នក​អាច​បញ្ចូល​រូបភាព​ម្តង​បាន​ត្រឹម​តែ ១១០០ រូប​តែ​ប៉ុណ្ណោះ។

InAlbum Deluxe - photo slideshow

កម្មវិធី​ជម្រើស​ទាំង​ ១០ ខាង​លើ​សុទ្ធ​តែ​មាន transition effects ប្លែកៗ មាន audio track សម្រាប់​ធ្វើការ​បញ្ចូល​សំឡេង និង​អាច​បង្កើតបានជា CD/DVD ឬ MPEG-4 និង​មាន​លក្ចណៈ Drag-and-Drop ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ទៀត​ផង។ តើ​កម្មវិធី​មួយ​ណា​ ដែល​លោកអ្នក​ចាប់​អារម្មណ៍​ជាង​គេ? កុំភ្លេច​ចុច LIKE និង SHARE 😉

Leave a Reply