គន្លឹះ ៤យ៉ាង​ដើម្បី​បើក Mac Formatted ក្នុង Windows

Mac OS X និង Windows មាន​ file systems ខុស​ពី​គ្នា ដែល Windows ប្រើប្រាស់​ NTFS file system សម្រាប់​ internal drives ខណៈ​ដែល​ Macs ប្រើ​ប្រាស់​ HFS+ ។ ជាមួយ​នឹង File system នេះ Windows មិន​អាច​ធ្វើ​ការ Read ជាទូទៅ (Default) បាន​ទេ ។

hfs hard drive

ដើម្បី​ធ្វើ​ការ read នូវ​ Mac formatted drive បាន លោកអ្នក​មាន​ជម្រើស​ច្រើន ដូច​ជា​ប្រើប្រាស់​កម្មវិធី​ third-party software ឫ​ក៏​ប្ដូរ​ប្រភេទ​របស់ file system ក៏​បាន។ ជាមួយ​និង សំបុកអាយធី សូម​ណែ​នាំ​គន្លឹះ​​មួយ​ចំនួន​​ដូច​តទៅ៖

ក. តាមរយៈ​កម្មវិធី HFSExplorer

ចំណុច​ពិសេស​របស់ HFSExplorer គឺ​ឥត​គិត​ថ្លៃ – Free! ដើម្បី​ប្រើប្រាស់​កម្មវិធី​នេះ​បាន​ លោកអ្នក​នឹង​ត្រូវ​ការ​ Java runtime environment ដំឡើង​​នៅ​ក្នុង​ម៉ាស៊ីន​របស់​លោកអ្នក​។ កម្មវិធី​នេះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ដោយ​ហេតុថា កម្មវិធី​អាច​ធ្វើការ detect ស្គាល់ឧបករណ៍​ដែល​មាន file system ជា HFS+ ដោយ​ស្វ័យ​ប្រវត្តិ។ យ៉ាង​ណា​ម៉ិញ ក្នុង​ករណី​ដែល​មិន​បង្ហាញ​ដោយ​ស្វ័យ​ប្រវត្តិ​ទេ​នោះ លោកអ្នក​អាច​ចាប់​ផ្ដើម​ដោយ​ចុច File (menu) > Load File System From Device។ នៅ​ពេល​ដែល​លោកអ្នក​ចង់​បាន​ឯកសារ​​ពី​ក្នុង Drive នោះ លោកអ្នក​គ្រាន់​តែ​ចុច Extract និង​ជ្រើសរើស​ទីតាំង​នៅ​ក្នុង Windows drive ជា​ការ​ស្រេច ។

hfs+explorer access mac formatted drive in windows

ចំណាំ ៖ HFSExplorer គឺ​ជា​កម្មវិធី​ដែល​អាច​ត្រឹម​តែ​យក file ចេញ​ពី drive ប៉ុណ្ណោះ (read-only) ដូច​នេះ​ លោកអ្នក​មិន​អាច​ធ្វើ​ការ​កែ​ប្រែ (modify ឫ​ក៏ delete) file នៅ​ក្នុង drive នោះ​បាន​ទេ។

ខ. តាមរយៈ​កម្មវិធី​ Paragon HFS+ for Windows 

Paragon HFS+ for Windows គឺ​ជា​កម្មវិធី​ល្អ​មួយ​ដែល​គួរ​ពិចារណា។ កម្មវិធី​នេះ​មាន​តម្លៃ $20 និង​ផ្ដល់​ឲ្យ​សាកល្បងក្នុង​រយៈ​ពេល ១០ ថ្ងៃ។ ចំណុច​ពិសេស​របស់ Paragon HFS+ for Windows គឺ​ផ្ដល់​នូវ​ការ​ប្រើប្រាស់​ដ៏​ពេញ​លេញ​មួយ​គឺ read/write ជាមួយ​និង windows explorer integrated ដែល​អនុញ្ញាត​ឲ្យលោកអ្នក​បើក​តាម Windows Explorer បាន ហើយកម្មវិធី​ Windows program ផ្សេងក៏​អាច​​ប្រើប្រាស់ឯកសារ​នៅ​ក្នុង Mac drive នោះ​បានដែរ។

access mac formatted hfs drive in windows

គ. តាមរយៈ​កម្មវិធី​ MacDrive

MacDrive មាន​តម្លៃ​ថ្លៃ​ជាងគេ​បន្តិច ប៉ុន្តែ​ក៏​ជា​កម្មវិធី​មួយ​ដែល​ទទួល​បាន​ប្រជាប្រិយភាព​គួរ​សម​ផង​ដែរ។ MacDrive មាន​តម្លៃ $50 និង​ផ្តល់​ការ​ប្រើប្រាស់​សាកល្បង ៥ ថ្ងៃ។ MacDrive ក៏​ដូច​គ្នា​​នឹង Paragon HFS+ ដែរ ដែល​អាច​ឲ្យ​លោកអ្នក​ធ្វើការ read/write ឯកសារ files ផ្សេងៗ​បាន​តាមរយៈ Windows Explorer ដូច​ជា USB Drive ធម្មតា​ដូច្នោះ​ដែរ។ ចំណុច​ដែល​ធ្វើឲ្យ​កម្មវិធី​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​គេនោះ ប្រហែល​ជា​មក​ពី​កម្មវិធី​នេះ មាន​ផ្ដល់​មក​ជាមួយ​នូវ​មុខងារ​មួយ​ចំនួន​បន្ថែម រួម​មាន repair damage dicks, create disk និង burn CDs/DVDs ជា​ដើម ។

MacDrive_ access mac formatted hfs drive in windows

ឃ. ជម្រើស Format Drive

ក្រៅ​​អំពី​​ការ​ប្រើប្រាស់​កម្មវិធី មាន​តែធ្វើការ format ។ មិន​ថា Windows ឫ​ក៏ Mac OS X ក្ដី គឺ​សុទ្ធ​តែ​អាច​ស្គាល់ file system ប្រភេទ FAT32 ទាំង​អស់ តែ​ថាប្រភេទ file system នេះ​​​មិនអាច​បញ្ចូល file មួយ​ដែល​មាន​ទំហំ​ធំជាង 4GB បាន​ទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ត្រូវ​ធ្វើការ format ជា NTFS។ បញ្ហា​នៅ​ត្រង់​ថា Macs អាច​ត្រឹមតែ read មិន​អាច write ចំពោះ NTFS បាន​ទេ តែ​ទោះ​ជា​យ៉ាង​ណា លោកអ្នក​អាច​អាន​អត្ថបទ​ខាង​ក្រោម​ ដើម្បី​អាច​ឲ្យ OS X មាន​មុខងារ write ចំពោះ NTFS បាន។

អត្ថបទគួរ​អាន គន្លឹះចម្លង File ចូល NTFS ក្នុង OS​ X

ជា​ជម្រើស​មួយ​ផ្សេង​ទៀត គឺ​លោកអ្នក​អាច​ប្រើប្រាស់ file system ប្រភេទ exFAT ដែល​អាច​​ធ្វើ​ការ read/write មិន​ថា​នៅ​ក្នុង OS X ឫ​ក៏​ Windows នោះ​ឡើយ។ លោកអ្នក​នឹង​ត្រូវ​ធ្វើ​ការ format នៅ​ក្នុង Windows ​ដើម្បី​ឲ្យ​ Drive អាច​ដំណើរការ​បាន​ល្អ​នៅ​លើប្រព័ន្ធ​ប្រតិបត្តិ​ការ (platform) ទាំង​ពីរ ។

exFAT format - access mac formatted drive on windows

គួរ​រំឮក​ផង​ដែរ​ថា ការ format នឹង​ធ្វើ​ឲ្យ file  ឯកសារ​ផ្សេងៗ​របស់​លោកអ្នក​នៅ​ក្នុង USB Drive នោះ​បាត់​បង់ ដូច​នេះ​ សូមធ្វើ​ការ backup ទុក​ មុន​នឹង​ដំណើរការ។ តើ​លោកអ្នក​នឹង​ប្រើប្រាស់​វិធី​ណា​​មួយ ក្នុង​​ចំណោម​វិធី​ទាំង​បួន​​ខាង​លើ? សំបុកអាយធី រីករាយ​ក្នុង​ការ​ទទួល​យក​មតិយោបល់​ផ្សេងៗ​ ប្រសិន​បើ​លោកអ្នក​មាន​ជម្រើស​ប្រសើរ​ជាង​នេះ។ កុំ​ភ្លេច​ចុច LIKE និង SHARE 😉

អានថែមទៀត

feature img

តើ​អាច​រក្សាឯកសារ​​​​ក្នុង Storage បាន​យូរ​ប៉ុណ្ណា?

មាន​មធ្យោបាយជា​ច្រើន​ក្នុង​ការ​រក្សាទុក​ឯកសារ ទិន្នន័យ​របស់​លោកអ្នក​ មិន​ថា​ជា CD DVD ឬ​ក៏​ប្រើប្រាស់ hard drives នោះ​ទេ។ ជាមួយ​ សំបុក​អាយធី ថ្ងៃ​នេះ លោកអ្នក​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី ថាតើ​ លោកអ្នក​អាច​រក្សាទុក​ឯកសារ​​​​ក្នុង Storage បាន​យូរ​ប៉ុណ្ណា ដែល​រួម​មាន​ដូច​ត​ទៅ៖ Hard …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.