កែ​រូប​ថត​ចាស់ៗ ជាមួយ Photoshop [Restoration] – វគ្គ២

មធ្យោបាយ​ក្នុង​​ការ​កែ​រូប​ចាស់ៗ ឫហៅ​ថា Photo Restoration នោះ​អាច​នឹង​មិន​មាន​ច្រើន​ទេ ប៉ុន្តែ​បញ្ហា​ដែល​លោកអ្នក​នឹង​ជួប​ប្រទះ​អាច​នឹង​មាន​ច្រើន​ផ្សេងៗ ខុសៗ​ពី​គ្នា​ ។ អត្ថបទ​មុន​នេះ​បន្តិច សំបុកអាយធី​ បាន​ណែ​នាំ​​ជា​ច្រើន​មក​ហើយ​ នូវ​​វិធី​សាស្រ្ត​ផ្សេងៗ ក្នុង​ការ​កែ​រូប​ទាំង​នោះ ។

អត្ថបទ​គួរ​អាន កែ​រូប​ថត​ចាស់ៗ ជាមួយ Photoshop [Restoration] – វគ្គ១

ជាមួយ​នឹង​វគ្គ​ពីរ​នេះ លោកអ្នក​នឹង​ទទួល​បាន​នូវ​វិធី​សាស្រ្ត​បន្ថែម​មួយ​ចំនួន​ជា​មួយ​នឹង​ដំណើរការ​ក្នុង​ Restore Photo ពី​ដើម​រហូត​ដល់​បញ្ចប់​តែ​ម្ដង ។ ដូច​នេះ​ សូម​តាម​ដាន​ជាមួយ​ សំបុកអាយធី ទាំង​អស់​គ្នា​ដូច​តទៅ៖

feature_photo restoration

ជា​ដំបូង​ សូម​បើក​យក​រូប​ថត​របស់​លោកអ្នក ជាមួយ​នឹង​កម្មវិធី Adobe Photoshop និង​ធ្វើការ​ចម្លង (Duplicate) Background Layer ទុក​មួយ​ ដោយ​ចុច Ctrl+J និង​​ធ្វើ​ការ Lock ឬ​​បិទ​ភ្នែក (Visiblity)​ ក៏​បាន ។

Original Img_Photo restoration

បន្ទាប់​មក សូម​ប្រើប្រាស់ Clone Stamp Tool និង​ធ្វើការ​ជួសជុល​នូវ​កន្លែង​ដាច់​រហែក ។

 stamp break image 1 photo restoration

ជាមួយ​គ្នា​នេះ លោកអ្នក​ចាំ​បាច់​ធ្វើការថត​ចម្លង​យក​ផ្នែក​ដែល​នៅ​សល់​មក​ជួសជុល​ផ្នែក​ដែល​បាត់​បង់ ឧទាហរណ៍ មាត់ ច្រមុះ ជាដើម។ ដោយសារ​វា​មាន​លក្ខណៈ​ឆ្លុះ (Mirror) លោកអ្នក​អាច​ធ្វើការ​ select ជា​រៀង​ដែល​លោកអ្នក​ចង់​បាន ដោយ​ប្រើ Lasso Tool ឫ Patch Tool និង​បន្ទាប់​មក​ដោយឈ​នៅ​លើ Layer Background Copy នោះ ​ចុច Ctrl+J ដើម្បី​ធ្វើ​ការចម្លង និង​បង្កើត​ layer ថ្មី ដែល​មាន​រាង​ដូច​ដែល​បាន Select ។

select mouth n nose 2 photo restoration

បន្ទាប់​ពី​បាន​រូប​មួយ​ចំហៀង​ថ្មី​រូច​មក សូម​ចុច Ctrl+ T រួច right-click > Flip Horizontal ដើម្បី​ធ្វើ​ការ​​ត្រលប់​បែរ​រូប​នោះ ។ លោកអ្នក​នឹង​ត្រូវ​ធ្វើ​ការ Warp រូប​នោះ​ផង​ដែរ​ ដើម្បី​កុំ​ឲ្យ​មើល​ទៅ​ខាង​ស្ដាំ​ដូច​ខាង​ឆ្វេង ជាដើម ។

free transform 3 photo restoration

បន្ទាប់​ពី​នោះ​មក​ លោកអ្នក​នឹង​ត្រូវ​ធ្វើការ​ លុប​បំបាត់​ស្នាម​អុជៗ (Speck & Spot)​ ដោយ​ប្រើប្រាស់ Spot Healing Brush Tool ឫក៏ Patch Tool ក៏​បាន ។

spot healing brush tool patch tool 4 photo restoration

ដូច​គ្នា​នេះ​ដែរ លោកអ្នក​អាច​ធ្វើ​ការជួសជុល frame នោះ​ដោយ​ប្រើប្រាស់ Clone Stamp tool ដោយ​ធ្វើការ copy ពីស្នាម​បន្ទាត់​ដែល​មាន​ស្រាប់​ មក​ផ្គុំ​គ្នាុ ។

frame fix 5 photo restoration

ជំហាន​បន្ទាប់ យើង​​នឹង​ជួសជុល​ស្រមោល​នៅ​កន្លែង​សំពត់ ដោយ​ប្រើប្រាស់ curves mask ដូច​នេះ សូម​ចុច icon របស់ Adjustment layer > Curves… ។

6 photo restoration

សូម​ទាញ​ខ្សែរ​កោង​របស់ RGB ដូច​ក្នុង​រូប និង​ចុច Ctrl+I ដើម្បីធ្វើ​ការ Invert ។

curve 7 photo restoration

ដោយ​ប្រើប្រាស់ Brush Tool សូម​គូស​ ផាត់ នៅ​ត្រង់​កន្លែង​ខូច​នោះ ជា​មួយ​នឹង Opacity ប្រមាណ​ជា 20% ។ ជំហាន​​នេះ លោកអ្នក​នឹង​ត្រូវ​អនុវត្ត​ដដែលៗ ប្រមាណ ៤ ទៅ​ ៥ Curves Layer Masks ដើម្បី​ទទួល​បាន​លទ្ធផល​ប្រសើរ​ ។

9 photo restoration

fix shadow 8 photo restoration
ក្នុង​រង្វង់​ជា​រូប​ដើម​មុន​ពេល​បន្ថែម curves mask

ជំហាន​បន្ទាប់​មក​ទៀត យើង​ឃើញ​ថា រូប​ថត​នេះ​មិន​មាន Balance ដោយ​សារ​តែ​ផ្នែក​ខាង​លើ​​ភ្លឺ ស ឯ​ផ្នែក​ខាង​ក្រោម​ងងឹត ។ ដើម្បី​ធ្វើ​ឲ្យ​រូប​នេះ​ មើល​ទៅ​មាន​ Balance ឡើង​វិញ លោកអ្នក​គ្រាន់​តែ បង្កើត Layer ថ្មី​មួយ​ដោយ​ចុច Ctrl+N និង​ធ្វើ​ការ​ចាក់​ពណ៌​ដោយ​ប្រើ Foreground to Transparent របស់ Gradient Tool ។

20 photo restoration

balance image 10 photo restoration

បន្ទាប់​មក​ កុំ​ភ្លេច​ធ្វើ​ការបន្ថយ​នូវ Opacity និង​ប្ដូរ​ Blending mode ជា Soft Light ។

11 photo restoration

ដោយ​ឈរ​លើ layer ចុង​ក្រោយ (layer ដែល​បាន​បញ្ចូលទាំង​ curves mask ទាំងការ​លុប​បំបាត់​ស្លាក​ស្នាម​ផ្សេងៗ​ជា​ដើម) សូម​ធ្វើ​ការ blur ដោយ​ប្រើប្រាស់ Gaussian Blur ជាមួយ​ Radius ប្រមាណ 2.7 pixels ដើម្បី​ធ្វើ​ការ soft រូបភាព​ទាំង​មូល។​ កុំ​ភ្លេច​បន្ថយ opacity ។

បញ្ជាក់

១. លោកអ្នក​អាច​ធ្វើ​ការ merge នូវ Layers និង Layer mask ទាំង​អស់​ចូល​គ្នា​ក៏​បាន ដោយ​ select layers និង​ចុច Ctrl+E។

២. លោកអ្នក​អាច​ធ្វើ​ការ​បម្លែង​ជាពណ៌ ស-ខ្មៅ​ បាន​ដោយ​ចុច icon របស់ adjustment > Black & White…។

blur 12 photo restoration

gradient tool 13 photo restoration

ជំហាន​បន្ទាប់​មក​ទៀត​លោកអ្នក​អាច​ធ្វើ​ការ​ទាញ​យកឲ្យ​ច្បាស់​មក​វិញ ដែល​ដំបូង​លោកអ្នកត្រូវ​ចម្លង​ layer ចុងក្រោយ​ទៅ​កាន់​ក្រ​ដាស​ថ្មី ដោយ​ចុច Ctrl+A > Ctrl+C > Ctrl+N > ចុច OKCtrl+V

បន្ទាប់​មក​ចូលទៅ​កាន់ Image (Menu) > Adjustments > HDR Toning…

sharp 14 photo restoration

បញ្ជាក់ លោកអ្នក​អាច​ចុច right-click នៅ​លើ Layer ចុងក្រោយ និង​ចុច Flatten Image  ជំនួស​ការ​​ចុច  Ctrl+A > Ctrl+C > Ctrl+N > Ctrl+V ក៏​បាន ប៉ុន្តែកំណែ​ប្រែ (version) របស់ Adobe Photoshop ខ្លះ​ មិន​បង្កើត​​ក្រដាស​ថ្មីឲ្យ​ទេ​ ​បែរ​ជា​ធ្វើ​ការ merge នៅ​ក្នុង​ក្រដាស​ចាស់​នោះ​តែ​ម្ដង ។

flatten images 16 photo restoration

នៅ​ពេល​ដែល​ផ្ទាំង​ HDR Toning បង្ហាញ​​ឡើង លោកអ្នក​អាច​ធ្វើការ​កែ​ប្រែ ដូច​ជា Radius, Detail, Shadow… ទៅ​តាម​អ្វី​ដែល​លោកអ្នក​ចង់​បាន និង​ទៅ​តាម​ស្ថាន​ភាព​រូប​ជាក់ស្ដែង ។

HDR toning 15 photo restoration

ការ​ប្រើប្រាស់ HDR Toning នេះ​ នឹង​ជួយ​​ចែក​តុង​ពន្លឺ ឲ្យ​រូប​ភាព​មាន​សភាព​ច្បាស់​ឡើង​វិញ​បន្តិច ជាមួយ​គ្នា​នេះ កុំ​ភ្លេច​ប្តូរ blending mode ជា soft light និង​បន្ថយ opacity ប្រមាណ 50% ។

17 photo restoration

ជា​ចុង​ក្រោយ​ប្រសិន​បើ​លោកអ្នក​មិន​ស្រលាញ់​រូប​ ស-ខ្មៅ​ នោះ​ លោកអ្នក​អាច​បន្ថែម tone effect មក​វិញ​ក៏​បាន​ ដោយ​បង្កើត layer ថ្មី ដោយ​ចុច Ctrl+N និង​ធ្វើ​ការ​ចាក់​ពណ៌ រួច​ប្ដូរ Blending mode ក៏​ដូច​ជា Opacity ជា​ការស្រេច ។

color eyedropper 18 photo restoration

19 photo restoration

ក្រឡេកថយ​ក្រោយ ទៅ​ផ្ទៀង​ផ្ទាត់​ជាមួយ​រូប​ដើម…

final 19 photo restoration

​បើ​មាន​សំនួរ សូម​ comment នៅ​ប្រអប់​មតិ​ខាង​ក្រោម និង​កុំ​ភ្លេច​ post ស្នាដៃ​របស់​លោកអ្នក​មក​កាន់ សំបុកអាយធី​ វិញ​ផង 😉

ដក​ស្រង់​ និង​កែ​សម្រួល​ចេញ​ពី Photo Restoration with Photoshop with Janine Smith

Lynda DVD Photo Restoration with Adobe Photoshop

ឌីវីឌីវីដេអូបង្រៀនខាងលើ មានលក់នៅហាង ស៊ីង ស្ត័រ (Think Store) ដែលស្ថិតនៅចំងាយ ២០០ ម៉ែត្រពី ម៉ាស្ទ័រស៊ូគីស៊ុប ទុលមុខ ខេនស៊ូគីស៊ុប បាក់ទូក (ចុច​ទីនេះ​មើល​ទីតាំង) ។

Think Store មានលក់ឌីវីឌីវីដេអូបង្រៀនជាង ៥០០០ មុខវិជ្ជា ផលិតដោយអ្នកជំនាញនៅក្រុមហ៊ុន Lynda.cominfiniteskillspluralsight,safaribooksonline និង cadlearning ។ ទំនាក់ទំនង Think Store តាមរយៈលេខទូរសព្ទ 087 718 466 / 081 987 898 ។

ឌីវីឌីវីដេអូបង្រៀនភាគច្រើនមានភ្ជាប់ជាមួយនឹង English Subtitles ដែលអាចជួយលោកអ្នកក្នុងការមើលវីដេអូឲ្យកាន់តែងាយស្រួលយល់ និងអនុវត្តន៍តាម ។

អានថែមទៀត

កម្មវិធី Photo Slideshow កំពូល​ទាំង​ ១០

Photo ឬ​រូប​ថត របស់​លោកអ្នក​ បាន​បង្ហាញ​ប្រាប់​អំពី​រឿងរ៉ាវ​ផ្សេងៗ ទាំង​ភាព​សប្បាយ​ រីករាយ សំណើច កំសត់ ឈឺផ្សារ​ ខ្លោច​ចិត្ត​ អាណិត ស្អប់​ ខឹង ក៏​មាន។ ជាមួយ​គ្នា​នេះ ក្នុង​កម្មវិធី​បុណ្យ​ …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.