វិធី​បង្កើត QR Generator ជាមួយ VB.NET

ថ្វី​បើ QR Code ឫ Quick Response Code ត្រូ​វ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៩៤ មក​ម្ល៉េះ​ក៏ដោយ ក៏ Code ប្រភេទ​នេះ​ហាក់​បី​ដូច​ជាទើប​នឹង​មាន​ការចាប់​អារម្មណ៍អំពី​​សំណាក់​ប្រជា​ជន​កម្ពុជា នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទេ។

qr_code_generator_418X226_1

ជា​ពិតណាស់ ឈ្មោះ​ថា Quick Response គឺ​ពិត​ជា​សាក​សម​នឹង​លក្ខណៈ​សម្បតិ្ត​របស់​វា​ណាស់​ ដោយ​ហេតុថា​ យើង​មិនចាំ​បាច់​ចំណាយ​ពេល​ច្រើ​ន​ក្នុង​ការ​វាយ​បញ្ចូល​អក្សរ ឫ​អាស័យដ្ឋាន​នោះ​ឡើយ ព្រោះថាអ្នក​​ code generator នោះ​ គេ​បាន​វាយ​បញ្ចូល​រួចរាល់​ជា​ស្រេច​អស់​ទៅ​ហើយ។ ជាមួយ​គ្នា​នេះ សំបុកអាយធី សូម​ជូន​នូវ​វិធី​បង្កើតកម្មវិធី QR Generator ជា​មួយភាសា VB.NET ដូច​តទៅ៖

ជា​ដំបូង សូម​ធ្វើ​ការ​ទាញយក library file ពី​ ទីនេះ បន្ទាប់​មក​ធ្វើ​ការពន្លា​ចេញ (extract) ឯកសារ​នោះ។ ជាមួយ​គ្នា​នេះ សូម​​ដំណើរការ​កម្មវិធី MS Visual Studio របស់​លោកអ្នក និង​បង្កើត Project មួយ ។

new pro_QR generator

សូម​ជ្រើស​រើស​យក .Net Framework 4.0 និង​ចុច OK។ បន្ទាប់​មក​ សូម​ធ្វើ​ការ​ add បញ្ចូល​ tool ដោយ​ចុច right-click នៅ​ក្នុង Toolbox tab ណាមួយ ឫ​បង្កើត​ថ្មី​មួយ​ក៏​បាន និងចុច Choose items… ។

បញ្ជាក់ ដើម្បី​បង្កើត tab ថ្មី​មួយ​នៅ​ក្នុង Toolbox សូម right-click > Add Tab។

choose tool items_QR generator

បន្ទាប់​មក​ទៀត សូម​ចុចប៊ូតុង Browse… និង​ជ្រើស​រើស​យក library file ដែល​បាន extract ទុក​នោះ ។

browse for tool item_QR generator

add_QR generator

គួរ​រំឮក​ផង​ដែរ​ថា ប្រសិន​បើ​លោកអ្នក​មិន​ជ្រើស​រើស​យក .Net Framework 4.0 លោកអ្នក​បញ្ចូល​ library file បាន​ ប៉ុន្តែ​វា​នឹង​បង្ហាញ​ឡើង​នៅ​ក្នុង Toolbox នោះ​ទេ ។

បន្ទាប់​ពី​បញ្ចូល library file បាន​រួច​រាល់ លោកអ្នក​នឹង​ឃើញ​មាន tools ចំនួន​បី​បង្ហាញ​ឡើង សូមជ្រើសរើស​យក QrCodeImgControl ក៏​បាន​មក​គូស​ក្នុង Form និង​ធ្វើ​ការ​រចនា form ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​លោកអ្នក​ ដែល​សំខាន់ ត្រូវ​បាន TextBox 1, Button 1, និង QrCodeControl 1។

បញ្ជាក់សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង Properties ក៏​ដូច​ជា Events ផ្សេង​ៗ របស់ QrCodeGraphicControl និង​ QrCodeImgControl សូម​ចុច ទីនេះ ។

form designing_QR generator

ក្រោយ​ពី​បាន​រចនា​រួចរាល់ គឺ​ជា​ពេល​ដែល​លោកអ្នក​ត្រូវ​ការ​បញ្ចូល code ហើយ។ សូម​​ double click នៅ​លើ textbox1 និង​សរសេរ

QrCodeImgControl1.Text = TextBox1.Text

បន្ទាប់​មក​ទៀត ដើម្បី​ធ្វើ​ការ Save យក​ QR code ដែល generate បាន​នោះ សូម double click នៅ​លើប៊ូតុង​ Save និងសរសេរ

Dim img As Image = DirectCast(QrCodeImgControl1.image.Clone, Image) 'ឲ្យ img ចាប់​យក QR code ពី QrCodeControl
Dim Ss As New SaveFileDialog 'រក្សា​ទុក
Ss.AddExtension = True
Ss.Filter = "my code JPG (*.jpg)|*.jpg"
Ss.ShowDialog()
If Not String.IsNullOrEmpty(Ss.FileName) Then 
img.Save(Ss.FileName)
End If
img.Dispose()

ជា​ចុង​ក្រោយ​សូម​ធ្វើ​ការ compile និង run ដោយ​ចុចប៊ូតុង Start ជា​ការ​ស្រេច។ 😉

2 មតិ

  1. តើអាចទេបើខ្ញំុធ្វើនៅលើ Mac?

  2. តើអាចប្រាប់ពីcode ប្រើBarcode Scanner on vb.net បានទេ​បង?

Leave a Reply