វិធី​កាត់​សក់​​ក្នុង Adobe Photoshop ដ៏​មាន​ប្រសិទ្ធ​ភាព

ការ​កាត់​សក់​នៅ​ក្នុង Adobe Photoshop គឺ​ពិត​ជា​រឿង​មួយ​ដ៏​សែន​ពិបាកសម្រាប់​លោកអ្នក​ដែល​ទើប​តែ​ចេះ Adobe Photoshop ប៉ុន្ដែ​ប្រែ​ជា​ស្រួលដូច​បក​ចេក​ក្រោយ​ពេល​​បាន​អាន​អត្ថបទនេះរួច 😀 ។ឧទាហរណ៍​ថា លោកអ្នក​ចង់​ធ្វើ​ការ​កាត់​រូបនារី​ម្នាក់​នេះ​ បញ្ចូល​ទៅ​ក្នុង​រូប​បន្ទប់​នោះ ជាមួយ​នឹងសក់បែប sexy របស់​គាត់ ដោយ​លឿន​ រហ័ស​ និង​មិនស្មុគ​ស្មាញ​នោះ សូម​តាន​ដាន​ជា​មួយ សំបុកអាយធី នូវ​វិធី​ដ៏​ងាយៗ ដូច​ត​ទៅ៖

cut_hair_in_PSD-s

ជា​ដំបូង​ សូម​ដំណើរការ​កម្មវិធី Adobe Photoshop និង​បើក​យករួបភាព​ឡើង​មក។ លោកអ្នក​អាច​ប្រើប្រាស់​រូប​នេះ​បាន ដោយ​ទាញយក​តាម​រយៈ​ទី​នេះ ។

final_level_hair selection in adobe photoshop

ជាមួយ​គ្នា​នេះ​ប្រសិន​បើ​លោកអ្នក​មិន​ទាន់​មាន Channels Window ទេ​នោះ​ សូម​ចុច Window (menu) > Channels ។

channels win_hair selection in adobe photoshop

បន្ទាប់​មក​ សូម​ជ្រើសរើស​យក channel ណា​ដែល​មាន​ contrast ចែក​ដាច់​ពណ៌ ស និង​ខ្មៅ ខ្លាំង​ជាង​គេ ដែល​ជា​ទូទៅគឺជា channel Blue។ បន្ទាប់​ពី​នោះ សូម​ធ្វើ​ការ duplicate ដោយ​ចុច right-click > Duplicate Channel… ក៏​បាន ឫ​អូស​យក​មក​ដាក់​នៅ​នឹង create new channel (រង្វង់​ក្រហមក្នុង​រូបខាងក្រោម) ក៏​បាន។

duplicate channel_hair selection in adobe photoshop

បន្ទាប់មក​ទៀត សូមធ្វើ​ការ invert នូវ channel ដែល​ទើប​នឹង​បង្កើត​ថ្មី​នោះ ដោយចុច Ctrl+I ឫ​ក៏ Image (menu) > Adjustments > Invert​ ។

invert channel_hair selection in adobe photoshop

សូម​ចំណាំ​ថា ពណ៌ស នៅ​ជាប់ ពណ៌​ខ្មៅ​ដាច់​។ ដូច​នេះ​សូម​ប្រើ​ប្រាស់​វិធីផ្សេង​ៗ ដើម្បី​ចាក់​ពណ៌​ស​ទៅ​លើ​ផ្ទៃ​មុខ និង​សរសៃ​សក់​ផ្សេងៗ។ ដើម្បី​មាន​ភាព​ងាយ​ស្រួល សូម​ប្រើប្រាស់ Lasso tool មក​គូស​ជុំវិញ​ និង​ចាក់​ពណ៌​ស​បញ្ចូលដោយ​ចុច Alt+Delete។

mask channel_hair selection in adobe photoshop

ដោយ​សារ​តែ​ផ្ទៃ​ខាងក្រោយ​មិន​ទាន់​ចេញ​ជា​ពណ៌​ខ្មៅ​នោះ លោកអ្នក​អាច​ប្រើ​ប្រាស់ levels មក​ជួយ ដោយ​ចុច Ctrl+L ឫ Image(menu) > Adjustments > Levels…។

ចំណាំ សូម​កុំ​ដាក់​ខ្មៅ​ពេក​រហូត​ដល់​ដាច់​សរសៃ​សក់​អស់ ឲ្យ​សោះ។

level_hair selection in adobe photoshop

បន្ទាប់​មក​ទៀត សូមប្រើ​ប្រាស់ Burn tool មក​ជួួយ ដោយ​កំណត់​យក Range ជា Shadows និង Exposure ត្រឹមប្រមាណ 8 ទៅ 6% បាន​ហើយ ។

burn tool_hair selection in adobe photoshop

បន្ទាប់​មក លោកអ្នក​គ្រាន់​តែ​យក burn tool មក​គូស​កន្លែង​ផ្សេងៗ ពិសេសត្រង់​បណ្តុំ​សរសៃ​សក់ ឲ្យ​ខ្មៅ​ជា​ការ​ស្រេច។ ជា​ថ្មី​ម្ដង​ទៀត កុំ​គូស​ដល់​ដាច់​សរសៃ​សក់​អស់។ ដើម្បី​បង្ហាញ​សរសៃ​សក់​ឲ្យកាន់តែ​ច្បាស់​ថែម​ទៀត​នោះ លោកអ្នក​អាច​ប្រើ​ប្រាស់ levels ជា​ថ្មី​ម្ដង​ទៀត ។

level_hair selection in adobe photoshop

បន្ទាប់​មក​ សូម​ធ្វើ​ការ Ctrl+click ទៅ​លើ icon របស់ channel នោះ ។

mask selection_hair selection in adobe photoshop

ជាមួួ​នឹង selection ដែល​បាន​ពី channel ថ្មី​នោះ លោកអ្នក​គ្រាន់​តែ​ត្រលប់​មក​ layer window វិញ រួច​ចុច Add vector mask ជានោះ​លោកអ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម ។

mask layerlevel_hair selection in adobe photoshop

ដើម្បី​បង្ហាញ​សរសៃ​សក់​បាន​កាន់​តែ​ប្រសើរ​ឡើង សូម​អនុវត្ត​ជា​បន្ត​ទៀត ដោយ​បង្កើត Layer មួយថ្មី ដែល​ចុច Ctrl+Shift+N និង​បន្ទាប់​មក​សូម​ចុច Ctrl+click នៅ​លើ icon របស់ mask នោះ។

create new layerlevel_hair selection in adobe photoshop

បន្ទាប់​ពី​នោះ​មក សូមចុច​លើ Layer ថ្មីនោះ​ និង​ធ្វើ​ការ​ចាក់​ពណ៌​ដូច​ទៅ​នឹង​សក់នារី​នោះ។ រួច​ សូម​ចុច Ctrl+D ដើម្បីដោះ select និង​បន្ទាប់​មក​ទៀត ចុច Add layer mask ដូច​ក្នុង​រួប​ខាងក្រោម ។

11

ជា​ចុង​ក្រោយ សូម​ប្រើ brush tool មក​គូស​បន្ថែម​ ជា​មួយ​នឹង​ពណ៌​ស ដោយ​ឈរ​លើ layer mask ដែល​ទើប​នឹង​បាន​បង្កើត​នោះ។ ពេល​នោះ​ លោកអ្នក​នឹង​ទទួល​បាន​សរសៃ​សក់​កាន់តែ​ច្បាស់​ឡើង​ថែម​មួយ​កម្រិត​ទៀត ជាក់​ជា​មិនខាន ។

brush_level_hair selection in adobe photoshop

final_level_hair selection in adobe photoshop

ការ​កាត់ ឫ select សក់​នេះ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ សម្រាប់​អ្នក​កាត់​ត​រូបភាព ពិសេសលោកអ្នក​ដែល​កែ​ឆ្នៃ​រូប​ថត​មង្គល​ការ​តែ​ម្ដង ដូច​នេះ​ កុំ​ភ្លេច​ចុច LIKE និង​ SHARE 😀

អានថែមទៀត

feature_photo restoration

កែ​រូប​ថត​ចាស់ៗ ជាមួយ Photoshop [Restoration] – វគ្គ២

មធ្យោបាយ​ក្នុង​​ការ​កែ​រូប​ចាស់ៗ ឫហៅ​ថា Photo Restoration នោះ​អាច​នឹង​មិន​មាន​ច្រើន​ទេ ប៉ុន្តែ​បញ្ហា​ដែល​លោកអ្នក​នឹង​ជួប​ប្រទះ​អាច​នឹង​មាន​ច្រើន​ផ្សេងៗ ខុសៗ​ពី​គ្នា​ ។ អត្ថបទ​មុន​នេះ​បន្តិច សំបុកអាយធី​ បាន​ណែ​នាំ​​ជា​ច្រើន​មក​ហើយ​ នូវ​​វិធី​សាស្រ្ត​ផ្សេងៗ ក្នុង​ការ​កែ​រូប​ទាំង​នោះ ។ អត្ថបទ​គួរ​អាន កែ​រូប​ថត​ចាស់ៗ …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.