គន្លឹះ​បញ្ចូល​ Watermark រូបថត ១០០​ក្នុង​ពេល​១នាទី

ក្រោម​ហេតុផល​ជា​ច្រើន ដែល​អ្នកថត​រូប ទាំងជា​អ្នក​អាជីព​ក្ដី ឫជា​ការ​កម្សាន្ត​ក្តី បាន​បន្ថែមសញ្ញាសម្គាល់ ដែល​យើង​ទាំង​អស់​គ្នា​បាន​ស្គាល់​ថា​ជា watermark នោះ ទៅ​ក្នុង​រូប​ថត​របស់​ពួក​គេ។ លោកអ្នក​ប្រហែល​ជា​បន្ថែម Watermark នេះ ទៅតាម​វិធី​ផ្សេង​ៗ​ជា​ច្រើន ខ្លះ​បញ្ចូល​ម្តង​មួយ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​បាន​ស្វែង​រក​កម្មវិធី​ផ្សេងៗ ឫ​ប្រើ​ប្រាស់គេហទំព័រ online ដើម្បី​បង្កើន​ល្បឿន​ក្នុង​ការ​បញ្ចូល​ទៅ​កាន់​រូបដ៏​ច្រើន ក្នុង​រយៈពេល​ដ៏​ខ្លី​​នោះ។ សំបុកអាយធី សូម​ណែ​នាំ​វិធី​ងាយៗ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ ដូច​តទៅ៖

feature

ជា​ដំបូង​ សូម​ធ្វើ​ដំណើរ​ការ​កម្មវិធី Adobe Photoshop និង​បើក​យក​រូប​ភាព​មួយ​សន្លឹក មកធ្វើ​ជា​គំរួ។ លោកអ្នក​នឹង​ត្រូវ​ការ​ប្រើ​ប្រាស់ផ្ទាំង action ដូច​នេះ ប្រសិន​បើ​លោកអ្នក​មិន​ទាន់ឃើញ​មានផ្ទាំងនេះ​ទេ​នោះ សូម​ចុច Window > Actions ឫ​ចុច Alt +F9 ក៏​បាន។

actions window_watermark

 

បន្ទាប់​មក​សូម​ចុចប៊ូតុង create new action ដូច​ក្នុង​រូប​ខាងក្រោម
new action_watermark

 

ពេល​នេះ​ សូម​ចាប់​ផ្តើម​បង្កើត watermark របស់​លោកអ្នក​ ឧទាហរណ៍​ដូច​ជា​បញ្ចូល​អក្សរ បន្ថយ opacity ដាក់​រូប logo ឫ​បង្កើត​ជា style ផ្សេងៗ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត។

ចំណាំ ប្រសិន​បើ​លោកអ្នក​ចង់​បង្កើត watermark ដែល​មាន​ជា រូប logo ផង ជា​អក្សរ​ផង សូម​ធ្វើ​ការ​ង្កើត​ជា action ពីរ​ផ្សេង​គ្នា ដើម្បី​ជៀសវាងមាន error នា​ពេល​ក្រោយ។

edit watermark_watermark

 

បន្ទាប់​ពី​បង្កើត​បាន​រួច​រាល់​មក សូម​ចុច stop recording។

stop actions_watermark

 

នៅ​ពេល​នេះ​ លោកអ្នក​បាន​បង្កើត action សម្រាប់​បញ្ចូល watermark ទៅ​កាន់​រូប​ភាព​ច្រើន​បាន​ហើយ។ ជំហាន​បន្ទាប់ សូម​ចុច File > Automate > Batch…

batch _watermark

 

នៅ​ទីនេះ សូមជ្រើសរើសយក action ដែល​លោកអ្នក​បាន​បង្កើត​មុន​នេះ​បន្តិច និង​ធ្វើ​ការ​ជ្រើស​រើស​ទីតាំង​នៃ​រូបភាព​របស់​លោកអ្នក(Source) ក៏​ដូច​ជា​ទីតាំង​សម្រាប់​ផ្ទុក​រូបភាព​ដែល​បាន​បញ្ចូល​ watermark រួច​នោះ(Desination)។ មិន​តែ​ប៉ុណ្ណោះ​ លោកអ្នក​ក៏​អាច​ធ្វើ​ការ​កែ​ប្រែលក្ខណៈ​របស់​ឈ្មោះ​រូប​ភាព​(File Naming) ដែល​នឹង​ដាក់​រួច​រាល់នោះ​ បាន​ផង​ដែរ។

batch window_watermark

 

ចំណាំ ប្រសិន​បើ​លោកអ្នក​ជ្រើសរើស Destination ជា Save and Close នោះ​កម្មវិធីនឹង​ធ្វើ​ការ save ពី​លើ​រូប​ភាព​ដើម (overwrite)។ ដូចនេះ​ ប្រសិន​បើ​លោកអ្នក​ចង់​រក្សា​ទុក​រូបភាព​ដើម សូម​ជ្រើស​រើស​យក Folder​ ។

warning replacement_watermark

 

ម្យ៉ាង​ទៀត លោកអ្នក​គួរតែ​អនុវត្ត​ជា​មួយ​រូបភាព​ដែល​មាន​ទំហំ (Dimensions) ប៉ុន​គ្នា​ ទើប​ជា​ការ​ប្រសើរ។

suggestion_watermark

ជា​ចុង​ក្រោយ លោកអ្នក​គ្រាន់​តែ​ចុច OK ជា​ការស្រេច។

សំបុកអាយធី ជឿជាក់ថា អត្ថបទនេះ​នឹង​ជួយ​ដល់​លោកអ្នក​ក្នុង​ការ​បង្កើន​ល្បឿន​បញ្ចូល watermark ទៅ​ក្នុង​រូបភាព​ជា​ច្រើន​ បាន​កាន់​តែ​លឿន​ និង​ឆាប់​រហ័ស​ជាង​មុនទៅ​ទៀត។ ដូច​នេះ​ កុំ​ភ្លេច​ចុច LIKE 😉

អានថែមទៀត

feature_photo restoration

កែ​រូប​ថត​ចាស់ៗ ជាមួយ Photoshop [Restoration] – វគ្គ២

មធ្យោបាយ​ក្នុង​​ការ​កែ​រូប​ចាស់ៗ ឫហៅ​ថា Photo Restoration នោះ​អាច​នឹង​មិន​មាន​ច្រើន​ទេ ប៉ុន្តែ​បញ្ហា​ដែល​លោកអ្នក​នឹង​ជួប​ប្រទះ​អាច​នឹង​មាន​ច្រើន​ផ្សេងៗ ខុសៗ​ពី​គ្នា​ ។ អត្ថបទ​មុន​នេះ​បន្តិច សំបុកអាយធី​ បាន​ណែ​នាំ​​ជា​ច្រើន​មក​ហើយ​ នូវ​​វិធី​សាស្រ្ត​ផ្សេងៗ ក្នុង​ការ​កែ​រូប​ទាំង​នោះ ។ អត្ថបទ​គួរ​អាន កែ​រូប​ថត​ចាស់ៗ …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.