គន្លឹះ​​បន្ថែមមុខងារ Send To នៅ​ក្នុង OS X

នៅពេល​ដែល​លោកអ្នកធ្វើ​ការ right-click នៅ​ក្នុង​​ប្រ​ព័ន្ធ​ប្រតិបត្តិការ Windows លោកអ្នក​នឹង​ឃើញ​មាន​ពាក្យ​ថា Send To ដែល​ជាមុខងារ​មួយ​ ជួយ​សម្រួល​ដល់​អ្នក​ប្រើ​ប្រាស់ក្នុង​ការ​បញ្ជូន​ឯកសារ​បានលឿន និ​ងឆាប់​រហ័ស ។​

win xp send to

យ៉ាង​ណាម៉ិញ តើ​មាន​វិធី​ណា​ដែលធ្វើ​ឲ្យ​​​មាន​មុខងារ​ដូច​គ្នា​នេះ នៅ​ក្នុង OS X ដែរឫទេ? មាន ប្រាកដ​ជា​មាន។ ជំនួស​ឲ្យ​ការ copy ទៅ paste ឫ​ក៏អូស​ទៅវិញ​ទៅ​មក (drag & drop) នោះ លោកអ្នក​អាច​បង្កើត Service មួយ​ជាមួយ​នឹង Automator ដោយ​​តាមដានជាមួយ​នឹង សំបុកអាយធី ទាំង​អស់​គ្នា​ ដូចតទៅ៖

ជាដំបូង សូម​ធ្វើ​ការ​ដំណើរកម្មវិធី Automator និង​ចុច Service​ > Choose ។

choose service_send to_right click os x

បន្ទាប់មក​ សូម​ធ្វើ​ការ​ផ្លាស់​ប្តូរ ដោយ​ជ្រើសរើស​យក files or folders និង Finder ដូចក្នុង​​រូប​ខាងក្រោម​៖

change option_send to_right click os x

បន្ទាប់​មកទៀត សូម​ធ្វើ​ការអូស​បញ្ចូល (drag & drop) នូវ action ដែល​មាន​ឈ្មោះ​ថា Move Finder Items ទៅ​ក្នុង workflow ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ដៃ​ ដូច​ក្នុង​រូបនេះ ។

drop action__send to_right click os x

ជាមួយ​គ្នា​នេះ សូម​ធ្វើ​ការផ្លាស់​ប្តូរ​ទីតាំង​ដែល​​លោកអ្នក​នឹង​ចង់​ឲ្យ​ឯកសារ​​បញ្ជូន​ទៅ ឧទាហរណ៍ Desktop ជាដើម ។

change desination_send to_right click os x

ជាចុងក្រោយ សូមធ្វើ​ការរក្សា​ទុក ដោយ​ដាក់​ឈ្មោះ ដូច​ជា Move To Desktop/Send To Desktop ឫក៏​អ្វី​ផ្សេង​ក៏​បាន​សម្រាប់​សម្គាល់​នា​ពេល​ក្រោយ ។

save_send to_right click os x

ពេល​នេះ​ លោកអ្នក​អាច​ប្រើ​ប្រាស់ Move បាន​កាន់​តែ​លឿន រហ័ស​ជា​មួយ​នឹង right-click ដូច​នៅ​ក្នុង Windows ដូច្នោះ​ដែរ។ 😉

final_send to_right click os x

កុំភ្លេច​ចុច LIKE 😀

អានថែមទៀត

របៀប​ប្តូរ Profile Picture ក្នុង Mac User Account

ជាទូទៅ នៅពេល​ដែល​លោកអ្នក​បង្កើត​គណនី​ក្នុង Mac វានឹង​ទាមទារ​ឲ្យ​លោកអ្នក​ជ្រើសរើស​រូបភាព​ដែល​មានស្រាប់ ដូចជារូប​ឥន្ទ្រី បាល់ សត្វសេក ជាដើម ។ ភាគច្រើន​លោកអ្នក​ប្រាកដជាចង់​ដាក់​រូបខ្លួនឯង ឬរូប​ឡូហ្គូ​ណាមួយ ដែល​មាន​ក្នុង Mac OS X របស់​អ្នក​តាម​តម្រូវ​ការ …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.