គន្លឹះ​បន្ថែម​ឈ្មោះ​ជា Emoji icons នៅ​ក្នុង OS X

Emoji icons គឺ​ជា​រូប​ភាព​ដែល​មានបង្ហាញ​ពី​អារម្មណ៍ (emotional) ដូច​ជា​សើច យំ លា​អណ្ដាត ជា​ដើម​ ដែល​មាន​​ការ​ពេញ​និយម​ខ្លាំង​សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត​លេង chat ។ យ៉ាងណា​ម៉ិញ លោកអ្នក​ក៏​អាច​ប្រើប្រាស់ icons ទាំង​នេះ ក្នុង​ការ​បន្ថែម​ភាព​ស្រស់​ស្អាត​ទៅលើ file ក៏​ដូចជា folder នៅ​ក្នុង OS X របស់​លោកអ្នក​បាន​ផងដែរ ។ លោកអ្នក​ប្រហែល​​ជាធ្លាប់​ធ្វើ​ការបញ្ចូល​ជា special character ដូច​ជា :​) ឫ :​P ជា​ដើម ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ដែល​យើង​មិនអាច​ធ្វើ​ការ​ប្ដូរ​ឈ្មោះ​ដូច​នោះ​បាន​ទេ ។

special char_emoji icons

ដើម្បី​ដឹង​ថា តើ​លោកអ្នក​អាច​ធ្វើ​បាន​តាមវិធី​ណា​នោះ សូម​តាម​ដាន​គន្លឹះ​ដ៏​ខ្លី និង​ងាយស្រួល​នេះ ជាមួយ​ សំបុកអាយធី ដូច​តទៅ៖

ជា​ដំបូង​ សូម​ចូល​ទៅ​កាន់ System Preferences > Keyboard

system prefereces_emoji icons

បន្ទាប់​មក​ សូម​ចុច Input Sources និង​ធ្វើ​ការធីកយក Show Input menu in menu bar ។

show input menu_emoji icons

បន្ទាប់មក លោកអ្នកសូម​​ធ្វើ​ការ Rename files ឫ folders របស់​លោកអ្នក និង​ចុចលើ Input menu > Show Character Viewer ។

show character windows_emoji icons

បញ្ជាក់ ដើម្បី​ធ្វើ​ការ Rename លោកអ្នក​អាចធ្វើ​ការ select និង​ចុច Enter នៅ​លើ​ក្ដារ​ចុច ឫ​ធ្វើ​ការ Right-Click > Get Info > Name & Extension។ 

លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង windows របស់ Characters។ សូម​ចុច​លើ​ពាក្យ​ថា Emoji ដែល​ស្ថិត​នៅ​ខាង​ឆ្វេង បន្ទាប់​មក​ធ្វើ​ការ​ជ្រើសរើស icons ដែល​លោកអ្នក​ពេញចិត្ត និង​ធ្វើ​ការ double-click ជា​ការស្រេច ។

double click to choose_emoji icons

ពេល​នេះ file ឫក៏ folder របស់​លោកអ្នក​ នឹង​មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត​​ថែម​មួយ​កម្រិត​ទៀត។ កុំ​ភ្លេច​ចែក​រំលែក​អត្ថបទ​នេះ​ទៅ​កាន់​មិត្តភក្តិ និង​មនុស្ស​ជា​ទី​ស្រលាញ់ផង​ណា 😉

final

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.