របៀប​បង្កើត​កម្ម​វិធី​ Alarm Clock ​ជាមួយ​​នឹង​ VB.net

ដើម្បី​សរសេរ​កូដ​បង្កើត​កម្មវិធី​បាន​ល្អ យើង​គប្បី​រៀន​សរសេរ​កម្មវិធី​តូច​ៗ​ជាមុន​សិន។ បន្ថែមពីលើអត្ថបទ Programming ពីមុនៗ សំបុកអាយធី​ ពេល​នេះ​នឹង​បង្ហាញ​ជួន​លោកអ្នក​ពី​ របៀប​បង្កើត​កម្ម​វិធី​ Alarm Clock ជាមួយ​​នឹង​ VB.net វិញ​ម្តង។ កម្មវិធីម៉ោង​រោទិ៍ ​ឫ Alarm Clock នេះ នឹង​មាន​ម៉ោង​ទូទៅ (default) សម្រាប់​បង្ហាញ រួម​ជា​មួួយ​នឹង ម៉ោង​រោទិ៍ដែល​បាន​កំណត់ នៅ​លើ​ផ្ទាំងកម្មវិធី (User Interface)។ ជាមួយ​គ្នា​នេះ​ផង​ដែរ កម្មវិធី​នឹង​ប្រើប្រាស់​​សំឡេងទូទៅ​មួយ ឫ​ក៏​ប្រើ​ប្រាស់​សំឡេង​ដែល user បាន​កំណត់។ ចង់​ដឹង​ថា​យ៉ាង​ណា​នោះ សូម​ចាប់​ផ្តើម​ជាមួយ សំបុកអាយធី ទាំង​អស់​គ្នា។

final_alarm clock

ជា​ដំបូង សូមធ្វើ​ការដំណើរការ​កម្មវិធី MS Visual Studio របស់​លោកអ្នក​ និង​ធ្វើ​ការបង្កើត Project Windows Forms Application ថ្មី​មួយ ជាមួយ​នឹង​ Visual Basic ។

new pro_alarm clock in vb.net

បន្ទាប់​មក​ សូម​ធ្វើ​ការរចនា​ផ្ទាំង User interface ទៅ​តាម​ចំណង់​ចំណូល​ចិត្ត ដែល​សំខាន់​លោកអ្នក​ត្រូវ​មានយ៉ាងហោចណាស់ Timer 2, OpenFileDiaglog 1, Label 2, TextBox 1, Windows Media Player 1 និង Button 3 ម្យ៉ាង​ទៀត ដើម្បី​មាន​ភាព​ងាយស្រួល សូម​ធ្វើ​ការ​ប្តូរ​ (Name) តាមរយៈ Property ឲ្យ​ដូច​ខាង​ក្រោម៖

Rename n tools_alarm clock in vb.net

សម្គាល់៖ ប្រសិន​បើ​លោកអ្នក​មិន​អាច​ស្វែងរក Windows Media Player នៅ​ក្នុង Tooloxបាន​ទេ​នោះ សូម​ធ្វើ​ការ Add បញ្ចូល​ដោយ​ចុច right click នៅ​លើ Toolbox > Choose Items… > COM Components រួចធីកយក Windows Media Player > OK ។

additems_alarm clock in vb.net

ដើម្បី​ដំណើរការ​ម៉ោងទូទៅ ​ភ្លាមៗ​នោះ សូម​ធ្វើ​ការ double click នៅ​លើ form (//form load) និង​សរសេរ

Timer1.Enabled = True

បន្ទាប់​មក សូម​ធ្វើ​ការ double click នៅ​លើ timer1 និង​សរសេរ

lblCurrentTime.Text = TimeString 'កំណត់​ timer1 ជា​ម៉ោង​ម៉ាស៊ីន PC

កូដ​សម្រាប់​ដំណើរការ នៅ​ពេល​ដែលប៊ូតុង Browse ត្រូវ​បាន click គឺ

OpenFileDialog1.ShowDialog() 'សម្រាប់​បើក Windows browser
     lblDefault.Text = OpenFileDialog1.FileName 'ទាញ​យក​ឈ្មោះ file ដែល​បាន​ select ដាក់​ក្នុង label។ លោកអ្នក​អាច​រំលង​កូដ​​នេះ​ ក៏​បាន។

រី​​​ឯ​កូដ​សម្រាប់​ដំណើរការ នៅ​ពេល​ដែលប៊ូតុង Set ត្រូវ​បាន click គឺ

lblAlarmSet.Text = TextBox1.Text 'ដាក់​ម៉ោង​ដែល​ user កំណត់​ទៅ​ក្នុង Label
Timer2.Enabled = True 'ចាប់​ផ្តើមផ្ទៀងផ្ទាត់​ម៉ោង

ចំណែក​កូដ​សម្រាប់​ដំណើរការ timer2 គឺ

Try 'Try និង Catch សម្រាប់​ជួយ​នា​ពេល​មាន​បញ្ហា user មិន​បានកំណត់​ត្រឹមត្រូវ
            If TextBox1.Text = lblCurrentTime.Text Then
                If lblDefault.Text = "Default Ringtone" Then ​'បើ user មិន​បាន​បញ្ចូល ringtone ឲ្យ
                    AxWindowsMediaPlayer1.URL = "C:\windows\Media\Alarm01.wav" 'ទាញយក ringtone ពី Windows folder

                Else
                    AxWindowsMediaPlayer1.URL = OpenFileDialog1.FileName 'ទាញយក ringtone ពី file ដែល user បើកឲ្យតាមប៊ូតុង Browse

                End If
                AxWindowsMediaPlayer1.Ctlcontrols.play() 'លេង​ភ្លេង
            End If
        Catch
        End Try

ចំពោះ​ប៊ូតុង Cancel វិញ​ គឺ​មាន​តែមួយ​បន្ទាត់​នេះ​ទេ

Timer2.Enabled = False

ក្រោយ​ការពិនិត្យ​ផ្ទៀងផ្ទាត់​រួច សូម​សាកល្បង​ធ្វើ​ការ Compile និង Run តាម​រយៈ​ប៊ូតុង Start ដែល​ស្ថិត​នៅ​ខាងលើ​នោះ​ លោកអ្នក​នឹង​ទទួល​បានម៉ោង​រោទិ៍ជា​ទីគាប់​ចិត្ត​ ជាក់​ជា​មិន​ខាន។

កុំ​ភ្លេច​បង្ហាញ​ Alarm Clock ដែល​លោកអ្នក​បាន​សរសេរ នៅ​ក្នុង Comment Box ខាងក្រោម 😉

3 មតិ

  1. Good topic

  2. office word 2007 or 2010

Leave a Reply