គន្លឹះ​បម្លែង PDF មក​ជា PowerPoint នៅ​ក្នុង OS X

ប្រសិន​បើ​លោកអ្នក​កំពុង​តែ​ធ្វើ​ Slide PowerPoint ដើម្បី​គ្រាន់​តែ​ធ្វើ​ការ click តាម PDF ​មួយ​ដែល​មាន​ច្រើន​ទំព័រនោះ អត្ថបទ​នេះ​នឹង​ជួយ​ឲ្យ​លោកអ្នក​ដោះ​ស្រាយ​បញ្ហា​នេះ​យ៉ាង​ងាយ និង​ឆាប់​រហ័ស​ថែម​ទៀត​ផង។

mac-pdf-to-powerpoint-b01-s

Microsoft PowerPoint មិន​ដំណើរការ​ប្រសើរប៉ុន្មាន​ទេ​ចំពោះឯកសារ PDFs នៅក្នុង OS X យ៉ាងណាម៉ិញ លោកអ្នក​អាច​ប្រើ​ប្រាស់​កម្មវិធី Automator ដែល​មាន​ភ្ជាប់​មកជា​មួយ​សម្រាប់​ ដើម្បី​ធ្វើ​ការ​បម្លែង​ពីឯកសារ PDF មក​ជារូបភាព​ដោយឡែកៗពី​គ្នា និង​បន្ទាប់​មក​បង្កើត​ជា PowerPoint slide ដោយ​ប្រើ​ប្រាស់​រូបភាព​ទាំងនោះ​តែម្តង។ ដូចនេះ សូម​ចាប់​ផ្តើម​ជាមួយ សំបុកអាយធី ទាំងអស់​គ្នាដូចតទៅ៖

ជា​ដំបូង សូម​ធ្វើ​ការដំណើរ​ការ​កម្មវិធី Automator ដែល​ស្ថិត​នៅ​ក្នុង Lauchpad ។

automator_pdf to powerpoint

បន្ទាប់មក​ សូម​ជ្រើសរើស​យក Workflow និង​ចុច Choose ។

workflow_automator_pdf to powerpoint

បន្ទាប់មកទៀត សូម​ធ្វើ​ការ​អូស​បញ្ចូល​នៅ Actions ចំនួន ៤ មក​ដាក់​ក្នុង Automator workflow ដែល​ក្នុង​នោះ​រួម​មាន៖

  1. Ask for Finder Items.
  2. Render PDF Pages as Images.
  3. Create PowerPoint Picture SlideShows.
  4. Insert New PowerPoint Slides.

dragndrop_pdf to powerpoint

list_dragndrop_pdf to powerpoint

បន្ទាប់ពី​បាន​បញ្ចូល actions ទាំង​អស់​រូចមក​ សូម​ចុច ប៊ូតុង Run ដែល​ស្ថិត​នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ (ឫ Command + R) ដើម្បី​ចាប់ផ្តើម​ដំណើរការ។ ពេលនោះ​ កម្មវិធី Finder ​នឹងបង្ហាញ​ឡើង ដែល​តម្រូវ​ឲ្យ​លោកអ្នក​ធ្វើ​ការ select យកឯកសារ PDF មក​ធ្វើ​ការ​បម្លែង។ នា​វគ្គ​បន្ទាប់ ឯកសារ PDF នោះ​នឹង​ត្រូវ​បាន render ទៅ​ជា​រូបភាព ហើយ​កម្មវិធី​នឹង​ធ្វើ​ការ​បង្កើត​នូវ slides ថ្មី សម្រាប់ PowerPoint document។ slides ទាំង​នោះ​ អាចឲ្យ​លោកអ្នក​ធ្វើ​ការ select និង​ធ្វើ​ការ copy/paste បញ្ចូល​ទៅ​ក្នុងឯកសារ PowerPoint ដែល​លោកអ្នក​មាន​ស្រាប់ ​ក៏បាន ។

powerpoint_pdf to powerpoint

នៅ​ពេល​ដែល​ដំណើរការ​ទាំង​អស់​បាន​បញ្ចប់​សព្វ​គ្រប់ លោកអ្នក​នឹង​ទទួល​បាន​នូវឯកសារ PowerPoint ថ្មី​មួយ​ដែល​ត្រូវ​បាន​បម្លែង​ចេញ​អំពីរូបភាពរបស់ PDF ដែល​លោកអ្នក​មិនចាំបាច់​ធ្វើ​ការ add បញ្ចូល​រូបភាព​ទាំងនោះ ម្តង​មួយៗ ​ដោយ​ខ្លួនឯង​នោះ​ឡើយ។ 😉

អានថែមទៀត

របៀប​ប្តូរ Profile Picture ក្នុង Mac User Account

ជាទូទៅ នៅពេល​ដែល​លោកអ្នក​បង្កើត​គណនី​ក្នុង Mac វានឹង​ទាមទារ​ឲ្យ​លោកអ្នក​ជ្រើសរើស​រូបភាព​ដែល​មានស្រាប់ ដូចជារូប​ឥន្ទ្រី បាល់ សត្វសេក ជាដើម ។ ភាគច្រើន​លោកអ្នក​ប្រាកដជាចង់​ដាក់​រូបខ្លួនឯង ឬរូប​ឡូហ្គូ​ណាមួយ ដែល​មាន​ក្នុង Mac OS X របស់​អ្នក​តាម​តម្រូវ​ការ …

2 មតិ

  1. តើសំបុកអាយធីមានកម្មវិធីសម្រាប់បំលែងពី ឯកសារPDF អោយទៅជាWord វិញដែរឬទេ?

    • សួស្តី! សូមសាកល្បង​ប្រើ Adobe Acrobat ដែល​មាន​សមត្ថភាព​អាច​បម្លែង​បាន តែ Format ប្រហែល​ជាលោត​ខុសខ្លះៗហើយ!

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.