ផែនទី គឺជាមគ្គុទេសក៍ដ៏សំខាន់សម្រាប់ណែនាំផ្លូវដែលយើងកំពុងស្ថិតនៅ ក៏ដូចជាផ្លូវដែលយើងនឹងស្ថិតនៅផងដែរ ។ សម្រាប់យុគសម័យបច្ចេកវិទ្យានេះ យើងមានផែនទីជាច្រើនដូចជា Bing Maps, TomTom និង Google Maps ជាដើម ។ ក្នុងនោះ Google Maps ត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំង បើទោះបីមាន Bing Maps ឫ TomTom ក៏ដោយ ក៏មានអ្នកខ្លះត្រូវការទាំង Google Maps ផងដែរ។ ជាមួយគ្នានេះផងដែរ សំបុកអាយធី សូមណែនាំជូននូវវិធី ៦ យ៉ាងដែលនឹងជួយឲ្យលោកអ្នកប្រើប្រាស់កម្មវិធី Google Maps កាន់តែប្រសើរឡើង ដូចតទៅ៖
១. ការពង្រីកពង្រួម Google Maps
លោកអ្នកប្រាកដជាបានដឹងយ៉ាងច្បាស់ថា ការពង្រីកពង្រួមផែនទីនេះ យើងគ្រាន់តែប្រើម្រាមដៃពីរធ្វើការទាញបញ្ចូលគ្នា ឫលោតចេញពីគ្នាប៉ុណ្ណោះ។ លើសពីនេះ លោកអ្នកអាចធ្វើការបង្វិលផែនទីរបស់លោកអ្នកបានផងដែរ ដើម្បីងាយស្រួលក្នុងការតម្រូវជាមួយនឹងទិសដៅដែលលោកអ្នកកំពុងស្ថិតនៅ ។
២. ការមើលជាលក្ខណៈ 3D
ជំនួសឲ្យផ្ទៃរាបស្មើជាលក្ខណៈ 2D ធម្មតានោះ លោកអ្នកក៏អាចធ្វើការ view ជាលក្ខណៈនេត្រាទស្សន៍ 3D បានដែរ ដោយគ្រាន់តែប្រើម្រាមដៃពីរអូសឡើងទៅខាងលើតែប៉ុណ្ណោះ ។
៣. ការចែករំលែករូបភាពទៅកាន់ Google Maps
លោកអ្នកអាចធ្វើការចែករំលែករូបភាពរបស់លោកអ្នកទៅកាន់ Google Maps បានដោយគ្រាន់ជ្រើសរើសទីតាំងរួចធ្វើការចុចឲ្យជាប់ និងចុច Add a photo រួចធ្វើការជ្រើសរើសរូបភាពជាការស្រេច ។
៤. ការស្វែងរកជាមួយនឹងពាក្យគន្លឹះងាយៗ
ការស្វែងរកជាមួយនឹងពាក្យគន្លឹះងាយៗ គឺជារឿងសាមញ្ញទៅហើយសម្រាប់ Google។ ប្រសិនបើលោកអ្នកកំពុងតែស្វែងរកទីកន្លែងសម្រាប់កម្សាន្តនាចុងសប្តាហ៍ជាមួយនឹងក្រុមគ្រួសារ លោកអ្នកអាចចាប់ផ្តើមដោយពាក្យគន្លឹះងាយៗដូចជា family fun, party drink ដើម ។
៥. ទាញរកទីតាំងរបស់លោកអ្នកក្នុង offline mode
មិនថាទូរស័ព្ទ iPhone ឫក៏ Android នោះទេ វានៅតែអាចបង្ហាញទីតាំងរបស់លោកអ្នកបាន ឲ្យតែលោកអ្នកស្ថិតនៅក្បែរ WiFi Hotspots បើទោះបីជាលោកអ្នកមិនបានតភ្ជាប់ទៅកាន់ WiFi Network នោះក៏ដោយ ។ លោកអ្នកគ្រាន់តែធ្វើការបើក “Airplane” mode, locator (GPS) និង WiFi ក្នុងពេលជាមួយគ្នា និងដំណើរការកម្មវិធី Google Maps ជាការស្រេច ។
៦. ការប្រើប្រាស់ Cache សម្រាប់ Offline Mode
លោកអ្នកប្រហែលជាមិនបានដឹងទេថា លោកអ្នកអាចប្រើប្រាស់កម្មវិធី Google Map ជាលក្ខណៈ Offline បានផងដែរ ដោយគ្រាន់តែចូលទៅកាន់ទីតាំងដែលលោកអ្នកចង់បាន និងវាយបញ្ចូលពាក្យ “Ok Maps” នៅក្នុងប្រអប់ search តែប៉ុណ្ណោះ នោះកម្មវិធីនឹងធ្វើការ cache នូវទីតាំងនោះទុក ដែលលោកអ្នកអាចប្រើប្រាស់ជាលក្ខណៈ Offline បាន ជាក់ជាមិនខាន ។
យ៉ាងណាម៉ិញ ប្រសិនបើលោកអ្នកចង់ធ្វើការសម្អាត cache file ទាំងនោះចេញ នោះ សូមចូលទៅកាន់ Settings > About, terms & privacy > Terms & privacy >Clear application data និងចុច OK ជាការស្រេច ។
ជាមួយគន្លឹះខ្លីៗខាងលើ សំបុកអាយធី សង្ឃឹមនឹងអាចជួយដល់លោកអ្នកក្នុងការប្រើប្រាស់កម្មវិធី google maps បានកាន់តែប្រសើរឡើងថែមទៀត ដូចនេះកុំភ្លេច LIKE និង SHARE 😉