វិធី​ទាំង ១២ របៀប​ក្នុង​ការ​ប្រើ​ប្រាស់ TrackPad

លើស​ពី​សមត្ថភាព​របស់​ Mouse ធម្មតា Trackpad ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ​ប្រាស់ តួរយ៉ាង​ដូច​ជា​ការ​ពង្រីកបង្រួម (Zoom), បង្វិល (Twirl) រូប​ក្នុង iPhoto, បង្ហាញ​ផ្ទាំង Desktop, ឫក៏​ការស្វែងរក​និយមន័យ​របស់​ពាក្យ​ជាដើម។លោកអ្នក​គ្រាន់តែ​ធ្វើ​ការ​ប្រើ​កាយវិការ​ងាយៗ​ដូច​ជាអូស​ទៅ​លើ​ទៅ​ក្រោម​ឆ្វេង​ស្តាំជាដើម នៅ​លើ Trackpad របស់ Mac របស់លោកអ្នក​តែ​ប៉ុណ្ណោះ ។

mac-trackpad-s

ជាមួយ​នឹង ១២ របៀបខាង​ក្រោម​ លោកអ្នកអាច​គ្រប់គ្រង MacBook ស៊េរី​ថ្មី ក៏ដូច​ជា Magic Trackpad របស់​លោកអ្នក​បាន​យ៉ាង​ងាយ​ស្រួល ដោយ​ចាប់​ផ្តើម​ជាមួយ​ សំបុកអាយធី​ ដូច​ត​ទៅ៖

១. ការ​ប្រើ​ម្រាម​ដៃ​ពីរ អូស ឡើងលើ ចុះក្រោម

ដាក់​ម្រាមដៃ​ពីរ​នៅ​លើ Trackpad ជាមួយ​គ្នា បន្ទាប់មក​ធ្វើ​ការ អូសទៅ​ខាង​លើ ឫ​ចុះ​មក​ក្រោមដើម្បី​ធ្វើ​ការ Scroll នៅ​លើ​គេហទំព័រ​ ឫ​ផ្ទាំងwindow ដែល​កំពុង​ស្ថិតនៅ ។

HT4721-Scrolling-003-en

២. ការ​ប្រើ​ម្រាម​ដៃ​បី អូសឡើងលើ 

ជំនួស​ឲ្យ​ការការ​ប្រើ​ម្រាម​ដៃ​ពីរ អូសឡើងលើ លោកអ្នក​អាចប្រើ​ម្រាម​ដៃ​បី អូសឡើងលើ ដើម្បី​ដំណើរ​ការមុខងារ Mission Control របស់ OS X ។

3 fingers_trackpad

៣. ការ​ប្រើ​ម្រាម​ដៃ​បី អូសចុះក្រោម

ផ្ទយ​មកវិញ​ប្រសិន​បើ​លោក​អ្នក​ធ្វើ​ការអូស​ដោយ​ម្រាម​បី​ចុះ​មក​ក្រោម នោះវា​នឹង​​ធ្វើ​ការ​បង្ហាញផ្ទាំង Windows ទាំងអស់​ដែល​កម្មវិធី​កំពុងបើក​(App Exposé)។

HT4721-App_Exposé-003-en

៤. ទៅ​ឆ្វេង​ ទៅ​ស្តាំ​ជាមួយ​ម្រាមដៃ​បី

ការ​អូស​ម្រាមដៃ​បី ទៅ​ខាង​ស្ដាំ ឫ​ខាង​ឆ្វេង នឹង​នាំ​លោកអ្នក​ទៅ​កាន់ Workspace ឫ Mission Control desktop ដែល​បាន​បើក ជា​បន្តបន្ទាប់ ។

3 fingers left right_trackpad

៥. ប្រើ​ម្រាមដៃ​ពីរ​ អូស​ទៅឆ្វេង​ ទៅ​ស្ដាំ នៅ​ក្នុងកម្មវិធី Safari

នៅ​ពេល​ដែល​លោកអ្នក​ប្រើ​ម្រាមដៃ​ពីរ​ អូស​ពី​ស្ដាំ​ទៅឆ្វេង​ នៅ​ក្នុងកម្មវិធី Safari លោកអ្នក​នឹង​ត្រូវ​បាន​នាំ​ទៅ​កាន់ទំព័រ​មុន (previous web page)។ ផ្ទុយ​មក​វិញ ប្រសិន​បើ​លោកអ្នក​ចង់​ទៅ​កាន់​ទំព័របន្ទាប់ (next web page) លោកអ្នក​ត្រូវអូស​ពី​ឆ្វេង​ទៅ​ស្ដាំ​វិញ​ម្តង ។

2 fingers left right

៦. Click ទៅ​លើ trackpad ជាមួយ​នឹង​ម្រាមដៃ​ពីរ

ការ Click ទៅ​លើ trackpad ជាមួយ​នឹង​ម្រាមដៃ​ពីរ គឺ​ស្មើ​នឹង​ “right-click” នៅ​លើ mouse ។

HT3211_2

៧. ម្រាមដៃ​ពីរ ពង្រីក​ពង្រួម

ការ​ប្រើ​ប្រាស់ម្រាមដៃ​ពីរ លាត​ចេញ​ពី​គ្នា គឺ​ដើម្បី ធ្វើ​ការពង្រីក Zooms in ចំពោះ​ផ្ទាំង window រូបភាព​ ឫ​ក៏គេហទំព័រ​ដែល​លោកអ្នក​កំពុង​ស្ថិតនៅ។ ដូច​គ្នា ចំពោះ​ការពង្រួម (Zoom out) លោកអ្នក​គ្រាន់​តែ​ធ្វើ​ការ​ខ្ជឹប ឫទាញ​​បញ្ចូលគ្នា​នូវ​ម្រាមដៃទាំងពីរ ជា​ការស្រេច ។

HT4721-Pinch-003-en

៨. ការ​ប្រើ​ម្រាមដៃ​បី និង​មេដៃ ខ្ជឹប​បញ្ចូលគ្នា

ការ​ប្រើ​ម្រាមដៃ​បី និង​មេដៃ ខ្ជឹប​បញ្ចូលគ្នា (pinch in) គឺ​ដើម្បី​ធ្វើ​ការដំណើរ​ការ “Launchpad” ដែល​នឹង​បង្ហាញ​រាល់​ Mac applications ទាំង​អស់​ជា​លក្ខណៈ handy grid ។

HT4721-Launchpad-003-en

៩. ការ​ប្រើ​ម្រាមដៃ​បី និង​មេដៃ លាត​ចេញ​ពី​គ្នា

ការ​ប្រើ​ម្រាមដៃ​បី និង​មេដៃ លាត​ចេញ​ពី​គ្នា យ៉ាង​នេះ​គឺ​ដើម្បី​ធ្វើ​ការ​បង្ហាញ​ផ្ទាំង desktop ។

thumb n three fingers pinch out

១០. ការ​ប្រើ​ម្រាមដៃ​ពីរ បង្វិល​

ប្រសិន​បើ​លោកអ្នក​ចង់​ធ្វើ​ការ​បង្វិល​រូបភាព​ ឫផែនទី​ផ្សេងៗ លោកអ្នក​គ្រាន់​តែ​ដាក់​ម្រាមដៃ​ពីរ​ទៅលើ trackpad និង​ធ្វើការ​បង្វិល​ជា​ការស្រេច ។

2-Finger-Twist-Rotate

១១. ដាក់​ម្រាមដៃ​ម្តង​បី ទៅលើ Trackpad

នៅ​ពេល​ដែល​លោកអ្នក​ជួប​ប្រទះ​នឹង​ពាក្យ​ពិបាក​នៅ​ក្នុង​អត្ថបទ​ដែល​កំពុង​អាន​ក្នុង​កម្មវិធី Safari លោកអ្នក​គ្រាន់​តែ​ធ្វើ​ការ Select ពាក្យនោះរូួច​ធ្វើ​ការប៉ះ​ ឫដាក់(tap) ​ម្រាម​ទាំង​បី​នៅ​លើ trackpad  លោកអ្នក​នឹង​ទទួល​បាន​និយមន័យ​របស់​ពាក្យ​នោះ​ភ្លាម ។

HT4721-Triple_Finger_Tap-003-en

១២. Double-tap ម្តង​​ម្រាមពីរ

ការ​ Double-tap (ប៉ះពីរដង​ផ្ទួនៗ)ជាមួយ​នឹង​​​ម្រាមដៃ​ពីរ គឺ​ដើម្បី​ធ្វើ​ការ​ពង្រីក ឫពង្រួម  web page ដោយ​ផ្អែក​ទៅ​លើ​ទីតាំង​របស់ cursor ដែល​កំពុង​​ស្ថិតនៅ ។

HT4721-Double_Tap-004-en

សំបុកអាយធី ជឿ​ជាក់​ថា​ការ​ប្រើប្រាស់ trackpad ទាំង​ ១២ យ៉ាង​នេះ​ពិត​ជា​ជួយ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់ Mac របស់​លោកអ្នក​ជាក់​ជា​មិន​ខាន ដូចនេះ​កុំ​ភ្លេច LIKE និង SHARE 😉

អានថែមទៀត

របៀប​ប្តូរ Profile Picture ក្នុង Mac User Account

ជាទូទៅ នៅពេល​ដែល​លោកអ្នក​បង្កើត​គណនី​ក្នុង Mac វានឹង​ទាមទារ​ឲ្យ​លោកអ្នក​ជ្រើសរើស​រូបភាព​ដែល​មានស្រាប់ ដូចជារូប​ឥន្ទ្រី បាល់ សត្វសេក ជាដើម ។ ភាគច្រើន​លោកអ្នក​ប្រាកដជាចង់​ដាក់​រូបខ្លួនឯង ឬរូប​ឡូហ្គូ​ណាមួយ ដែល​មាន​ក្នុង Mac OS X របស់​អ្នក​តាម​តម្រូវ​ការ …

8 មតិ

  1. លេខ ២ ៣ ៤ គួរតែជាម្រាម៤។ ម្រាម៣ ខ្ញំុប្រើគឺសំរាប់ lock select ទេតើ

  2. សួស្តី​! សំបុកអាយធី ខ្ញំុមានបញ្ហា១​ ចង់អោយបងជួយដោះស្រាយ។ ខ្ញំុបានប្រើប្រាស់windows 8.1 នៅលើ​​ Macbook Air ហើយអីឡូវ trackpad អត់ដំណើេការមុខងារ ១ចំនួន ហើយខ្ញំុក័បានចូលទៅupdate driver របស់វា ឣីឡូវវារឣត់ដំណើការទាំងស្រុង។ សូមបងសំបុកឣាយធីជួយរកដំណោះស្រាយឣោយខ្ញំុផងសូមឣរគុណ។

Leave a Reply