គន្លឹះ​ដំឡើង​កម្មវិធី​រហ័ស​សម្រាប់ Mac ទើបទិញថ្មី

លោកអ្នក​ដែល​ទើប​តែ​ទិញ MacBook Pro ថ្មីៗ ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​មួយចំនួន ដើម្បី​ដំឡើង​កម្មវិធី​នានា តាម​តម្រូវការ​ប្រើប្រាស់ ។ ការ​ទាញយក​កម្មវិធី​ម្តង​មួយៗ មិនមែន​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​លោកអ្នកទេ ។ សំបុកអាយធី សូម​បង្ហាញ​ជូន​លោកអ្នក​នូវ​វិធីដ៏​រហ័ស និងងាយស្រួល ព្រម​ទាំង​ស្រប​តាមតម្រូវការ​កម្មវិធី​ទូទៅ សម្រាប់​អ្នក​ប្រើ​ Mac ឬ​ទើប​ទិញ Mac ថ្មីៗ ។

getmacapps-1680x840.jpg

GetMacApps.com ជា​គេហទំព័រ​មួយ​ សម្រាប់​ជួយ​លោកអ្នក​ក្នុងការ​ដំឡើង​កម្មវិធី​ឲ្យ​បាន​រហ័ស និង​រៀបចំ​យ៉ាង​ស្រលះ និង​ងាយស្រួល​ដល់​លោកអ្នក​ក្នុងការ​ជ្រើសរើស​កម្មវិធី​ក្នុងចំណាត់​ថ្នាក់​ណាមួយ មក​ដំឡើង​តាម​ជម្រើស​លោកអ្នក ។

ការដំឡើងកម្មវិធី

ជាដំបូង សូម​លោកអ្នក​ចូល​ទៅ​កាន់ GetMacApps.com លោកអ្នក​នឹងឃើញ​ផ្ទាំង​ដែល​បាន​ចេញ កម្មវិធី​ជា​ចំណាត់​ថ្នាក់ និង​ក្រុម​ផ្សេងៗ​គ្នា​តាម​ប្រភេទ​ដែល​លោកអ្នក​ត្រូវ​ដំឡើង​ក្នុង​ Mac ។

getmacapps pick apps   New Mac? Dont Waste Time Installing Free Software; Use GetMacApps Instead

ភាគច្រើន​ក្នុង​នោះ ជា​ប្រភេទ​កម្មវិធី​ពេញ​និយម និង​ត្រូវបាន​ប្រើ​ជា​ប្រចាំ​សម្រាប់​ការ​ងារ​ទូទៅ មានដូចជា​ក្នុង​ចំណាត់​ថ្នាក់ Borwser លោកអ្នក​នឹង​ឃើញ​មាន Chrome និង Firefox​​ ហើយ​បើ​មើល​ពី​កម្មវិធី​ប្រភេទ​ Productivity មានដូចជា Dropbox និង Google Drive ជាដើម ដែល​លោកអ្នក​អាច​ប្រើ​កម្មវិធី​ទាំងនេះ ជួយ​ដល់​ការងារ​រក្សា​ឯកសារ​លើ​អ៊ីនធឺណេត​ដោយសុវត្ថិភាព ។ មិន​តែ​ប៉ុន្នោះ លោកអ្នក​ក៏​អាច​ស្វែង​រក​កម្មវិធី​សម្រាប់​អ្នក​សរសេរ​កូដ (Programmers) ដូចជា Github និង CodeKit បាន​ផងដែរ ។

បន្ទាប់ពី​មើល​ម្តងមួយ​រូចមកហើយ​ជ្រើសរើស​កម្មវិធី​មួយ​ចំនួន សម្រាប់​ដំឡើង​ក្នុង Mac របស់​លោកអ្នក​រួចហើយ សូម​ Scroll ចុះក្រោម នឹង​ឃើញ​ប៊ូតុង​ Install These លោកអ្នក​នឹង​ឃើញ​លោត​ផ្ទាំង​ដូចខាងក្រោម ។

getmacapps copy commands1   New Mac? Dont Waste Time Installing Free Software; Use GetMacApps Instead

ត្រង់​ជំហាន​ទី២ នេះ​តម្រូវ​ឲ្យ​លោកអ្នក​ប្រើ Terminal សម្រាប់​វាយ Command ដែល​វា​នឹង​ធ្វើ​ការ​ទាញយក​កម្មវិធី​តាម​ការ​បញ្ជា​ដោយ Command ។ សូម​កុំ​បារម្ភ លោកអ្នក​មិន​ចាំបាច់ មាន​ចំណេះដឹង​ទាក់​ទង​នឹង​ការ​ប្រើ Command ក្នុង Terminal នេះ ក៏អាច​អនុវត្តន៍​បានដែរ​ ដោយ​គ្រាន់​តែ​ចម្លង​កូដ ដែល​បាន Generate ដោយ​គេហទំព័រ ខាងលើ ហើយ Paste ចូល​ក្នុង Terminal ជាការស្រេច ។

Terminal

ពេលដែល​លោកអ្នក​ Paste កូដ​ហើយ​វាយ Enter វា​នឹង​បង្ហាញ​ពី​ការ​ដំឡើង​ដូច​ខាងក្រោម៖

run_terminal

Paste_Code_in_Terminal

បន្ត​មកទៀត លោកអ្នក​នឹង​ឃើញ​ពី​ដំណើរ​ការ​ នៃ​ការ​ទាញយក​បង្ហាញ​លើ​ផ្ទាំង Terminal នេះ ។

downloading_installing_app

ជាចុងក្រោយ នៅពេលដែល Command ត្រូវ​បាន​បញ្ចប់ (Done) លោកអ្នក​អាច​ចូល​ទៅ​ពិនិត្យ​នៅ​ក្នុង Folder Applications ហើយ​លោកអ្នក​អាច​ចាប់​ផ្តើម​ដំណើរ​ការ​ប្រើប្រាស់​កម្មវិធី​ទាំងនោះ បាន​ហើយ ។

VLC_Success_Install

Installed_VLC

សូម​សាកល្បង​ទទួល​យក​ភាព​ងាយស្រួល​នេះ ដើម្បី​ចំណេញ​វេលា ។ សូម​ចែក​រំលែក​ទៅ​កាន់​មិត្តភក្តិ​លោកអ្នក ដែល​ទើប​តែទិញ Mac ថ្មី ឬ​ទើប​ប្រើ Mac ដំបូងៗ ដើម្បី​ឲ្យ​ពួកគេ​ដឹង​ពី​ភាព​ងាយស្រួល​នេះ​ផងដែរ ។ ប្រសិន​បើ​លោកអ្នក​មាន​ចម្ងល់ និង​បញ្ហា​ត្រង់​ចំណុច​ណាមួយ សូម​ដាក់មតិ ក្នុង​ប្រអប់​មតិ​ខាងក្រោម ។

4 មតិ

  1. very awesome thx so much for your suggestion 😀

  2. Thx u SomabokIt

  3. How can I fine Photoshop or others in getmacapps.com to install?

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.