គន្លឹះ​បង្កើត​គេហ​ទំព័​រ​ស្តង់ដារ​ដោយ​ប្រើ Needly

អ្នក​អាច​បង្កើត​គេហទំព័រ ឬប្លក់​មួយ​បាន​ដោយ​ងាយ ទោះ​លោកអ្នក​មិនចេះ​សរសេរកូដ​​ក៏ដោយ ។ ជាមួយ Needly លោកអ្នក​គ្រាន់តែ​ទាញ និង​ទម្លាក់ (Drag & Drop) តាម​ចំណូល​ចិត្ត​នៃ​ការ​រចនា​របស់​លោកអ្នក ដើម្បី​ទទួល​បាន​ទំព័រ​មួយ​ដ៏ស្រស់ស្អាត ។

Needly បាន​រួម​បញ្ចូល​នូវ​លក្ខណៈ​ពិសេស​នៃ WordPress, Google Reader, Basecamp, Buddypress, Elgg និង​ច្រើន​ផ្សេងទៀត ក្នុងគោល​បំណង​ផ្តល់​ភាព​ងាយ​ស្រួល​ជាទីបំផុត ដើម្បីឲ្យ​លោកអ្នក​ពិតជា​អាច​បង្កើត គេហទំព័រ ឬប្លក់​បាន​ដោយ​ខ្លួន​ឯង​មែន ។

ចាប់​ផ្តើម​ជាមួយ Needly

នៅក្នុង Dashboard របស់ Needly ត្រូវបាន​រៀបចំ យ៉ាងស្រលះ និង​ផ្តល់នូវ​ធាតុ​សំខាន់​នានា អាច​ឲ្យ​លោកអ្នក​ប្រើប្រាស់​បាន​យ៉ាង​ស្រួល ។

រូបរាង (layout) បាន​រៀបចំ​ជា​បី​ផ្នែក​ផ្សេងគ្នា ដែល​អាច​ឲ្យ​លោកអ្នក​អាច​អនុវត្តន៍ ការងារ​លើ Needly យ៉ាង​រហ័ស និង​អាច​កែប្រែ ព្រមទាំងគ្រប់​គ្រង​ទំព័រ​បាន​ប្រសើរ ។

  • នៅ​ផ្នែក​កណ្តាល​បង្ហាញ​ពី feed
  • នៅ​ផ្នែក​ខាងឆ្វេង​បង្ហាញ basic navigation ជាមួយ​នឹង profile header និងតំណភ្ជាប់​ទៅ​កាន់ website creator
  • ឯ​ផ្នែក​ខាងស្តាំវិញ សម្រាប់ groupsgroup memberssearch functionality និង member invitation.

ការរៀបចំ និង​គ្រប់គ្រង​ទំព័រ​វ៉ិបសាយ

សរសេរ​អត្ថបទ​ជាមួយផ្ទាំង​ផុសឡើង (Pop-Up Posting)

ការសរសេរ​អត្ថបទ​ និង Upload រូបភាព​នានា​ចូល​ក្នុង Needly គឺ​ងាយស្រួល​ដោយ​គ្រាន់​តែ​ចុចលើ​នៅ Dashboard តែប៉ុន្នោះ ។ នៅ​ក្នុង Feed នឹង​បង្ហាញ​ផ្ទាំង​ផុសឡើង (Popup) ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​អាច​ដាក់វីដេអូ អត្ថបទ រូបភាព សម្លេង និង​តំណភ្ជាប់​ទៀតផង ។

ការ Upload និង​រក្សាទុក​ឯកសារ

ក្រៅពី​ផ្ទាំង​សរសេរ​អត្ថបទ លោកអ្នក​អាច Upload រូបភាព ឬ​វីដេអូ​ចូល​ក្នុង​ Needly ដែល​នឹង​បែក​ចែក​ដោយ​ស្វ័យ​ប្រវត្តិ​ទៅតាម​កាល​បរិច្ឆេទ (ស្រដៀង​នឹង WordPress Media) ។

ការ​បន្ថែម​ធាតុ​ដទៃ​ចូលក្នុង​គេហទំព័រ

នៅពេល​ដែល​អ្នក​បង្កើត​គេហទំព័រ​ជាមួយ Needly លោកអ្នក​នឹង​សង្កេតឃើញថា វា​ផ្តល់​ភាព​រហ័ស ទាន់ពេល​វេលា ដោយ​គ្រាន់​តែ​ទាញ និង​ទម្លាក់ តាម​គំរូ​រូបរាង និង Widget (Sidebar ចំហៀងៗ) ។

លោកអ្នក​អាច​បន្ថែម Widget និង​ធាតុ​បន្ថែម​មួយ​ចំនូន​ដូចជា Google Maps, Disqus comments, Vimeo និង Youtube content, Javascript និង HTML scripts, Twitter widgets ជាដើម ។

 

អត្ថប្រយោជន៍

  • អាច​បង្កើត​គេហទំព័រ​ដោយ​មិន​ចាំបាច់​មាន​ចំណេះដឹង​ទាក់​ទង​នឹង​ការសរសេរ​កូដ (Programming)
  • បង្កើត​កម្មវិធី​បាន​ច្រើន ក្នុង​កម្មវិធី​តែមួយ
  • អាច​ភ្ជាប់​ដោយ​ប្រើ WordPress, Facebook, Twitter ឬ Google
  • អាច​បង្កើតក្រុម និង​ចូល​រួម​ក្រុម
  • ចូល​រួមជាមួយ​សហគមន៍​ជួយគ្នា ពេល​មាន​បញ្ហា

ផលវិបាក

  • ងាយ​នឹង​ច្រលំ​ពេល​ប្រើ​លើក​ដំបូងៗ (សម្រាប់​អ្នក​ទើប​រៀន​ប្រើ​ថ្មី​ថ្មោង)
  • មិនអាច Upload ឯកសារ (Media) ​ជាលក្ខណៈ ទាញ​និង​ទម្លាក់ (Drag & Drop) ​បាន​នៅឡើយ
  • មិនមានទំព័រ Profile ស្រាប់​ឡើយ តែ​លោកអ្នក​អាច​បង្កើត​ដោយ​ខ្លួន​ឯងបាន ។

សេចក្តីសន្និដ្ឋាន

លោកអ្នក​អាច​ចាប់​ផ្តើម​សាកល្បង​ប្រើ​ជា​គម្រោង​ឥតគិត​ថ្លៃ ឬគម្រោង​បង់​ប្រាក់​ប្រចាំ​ខែ​ផ្សេង​ៗ​ទៀត ដែល​លោកអ្នក​អាច​ធ្វើ​ការ​បាន​ទូលំ​ទូលាយ​ជាង​នៅ​លើ​គម្រោង​ឥតគិតថ្លៃ ។ គ្រាន់​តែ​​ចំណាំថា ការ​បង្កើត​គេហទំព័រ ឬប្លក់​ជា​ការ​ងាយ​បំផុត ទោះ​លោកអ្នក​មិន​ចេះសរសេរ​កូដ ឬ​ជំនាញ​អាយធី​ក៏ដោយ ។ អ្វី​ដែល​សំខាន់ គឺ​ការ​គ្រប់​គ្រង​ទំព័រ ការ​សរសេរ​អត្ថបទ​ចូល​ក្នុង​ប្លក់ និង​ការ​ Update ជាប្រចាំ ។

3 មតិ

  1. តើយើងគួធ្វើយ៉ាងម៉េចទៅទើបប្រើវាបាន

  2. How to use needly?

Leave a Reply