WordPress Themes ល្អ​ទាំង​ ៥ សម្រាប់ AdSense

ប្រសិន​បើ​លោកអ្នក​មាន​បំណង​​រក​ប្រាក់​ចំណូល​ពី Google AdSense ដោយ​ប្រើ​ប្រាស់ WordPress សម្រាប់បង្កើត​គេហទំព័រ ឬ​ប្លក់ សូម​លោកអ្នក​ពិនិត្យ​មើល​រូបរាង (Themes) ណាមួយ​ដែល​មាន​ការ​ទាក់​ទាញ ដែល​អាច​ឲ្យ​អ្នក​ចូល​មើល ចង់​ចូល​មើល​លើក​ក្រោយៗទៀត ។ លោកអ្នក​អាច​ពិនិត្យមើល​ត្រង់ CTR (Click-throgh rate) ដែល​ជា​អត្រា​នៃ​ការចុច​លើ​ផ្ទាំង​ផ្សាយ ធៀប​នឹង​ចំនួន​អ្នក​ចូល​មើល ( Page CTR = Clicks / Page views ) ។ បើ​មាន​ចំនួន​កើន​ឡើង​ នោះ​លោកអ្នក​បាន​ជ្រើស​រើស​ Themes ត្រឹម​ត្រូវ​ហើយ ។

ខាងក្រោមនេះ សំបុកអាយធី នឹង​ជ្រើសរើស​យក WordPress Themes ចំនួន ១០ មក​បង្ហាញ​ជូន​ដែល​អាច​សាកសម​​ជាមួយ Google AdSense ។ ​

១. TruePixel Theme

រូបរាង​របស់ TruePixel ជាប់​ចំណាត់​ថ្នាក់​លេខមួយ ព្រោះ​ត្រូវ​បាន​​គេហទំព័រ​មួយ​ឈ្មោះថា ViralNova.com ទទួល​បាន $100,000 ក្នុង​មួយ​សប្តាហ៍ ដោយ​ប្រើ​រូបរាង​មួយនេះ ។ ធាតុពិត​វាអាស្រ័យ​លើ​អត្ថបទ ឬ​មាតិកា​ដែល​មាន​ក្នុង​គេហទំព័រ​នោះ​ផងដែរ ។

TruPixal AdSense WordPress Theme

លោកអ្នក​ក៏អាច​ដាក់​ផ្ទាំង​ផ្សាយ​នៅ​ក្នុង Single Post បាន​ផងដែរ ។

trupixal-post

២. Nominal Theme

Nominal ក៏​ជា​ប្រភេទ WordPress Theme ដែល​ងាយ​ប្រើ​ជាមួយ Google AdSense បាន​ប្រសើរ​ផងដែរ ។

Nominal Theme For AdSense

នៅ​ក្នុង Single Post វានឹង​លាក់ Header Ads ដែល​ត្រូវ​តាម​គោលការណ៍​កំណត់​របស់ Google AdSense ដែល​លោកអ្នក​អាច​ដាក់​ផ្ទាំង​ផ្សាយ​បាន​តែ​ ចំនួន​បី ផ្ទាំង​ប៉ុណ្ណោះ ។ បើ​ដាក់​ច្រើន​ពេក វាអាច​រំខាន​ដល់​អ្នក​មើលផងដែរ ។

Nominal Theme Post View

៣. Clickable Theme

គ្រាន់​តែ​មើល​រូបរាង​ខាងក្រោម លោកអ្នក​ក៏​អាច​ពិចារណា​បានថា ​Clickable Theme ជាប្រភេទ WordPress Theme ដែល​តម្រូវ​សម្រាប់ Google AdSense ។ ជាពិសេស​មាន​អ្នក​បាន​សាកល្បង​ប្រើ​ហើយ CTR បាន​កើនឡើង​ពី 2%-3% ឡើង​ដល់ 5% ។

Clickable Adsense Theme Image

៤. Pinstagram

លោកអ្នក​អាច​ប្រើ Theme មួយនេះ​ដើម្បី​ឲ្យ​អ្នក​មើល​ងាយ​នឹង​ចុច​លើ​ផ្ទាំង​ផ្សាយ ព្រោះថា​អត្ថបទ​នីមួយៗ ត្រូវ​បាន​រៀប​ចំ​ស្អាត និង​ស្រលះ ងាយឲ្យ​អ្នក​មើល​ចុច​អាន និង​ទាក់​ភ្នែក​ផងដែរ ។​ Pinstagram មានឈ្មោះ​ស្រដៀង​នឹង Pinterest សូម្បី​តែ​រូបរាង​ក៏​ដូចគ្នានឹង Pinterest ផងដែរ ។

pinstagram1

pintsgram-post

៥. CTR Theme

CTR ត្រូវ​បាន​បង្កើត​មក​សម្រាប់​បង្កើន CTR របស់​អ្នក​ឲ្យ​ប្រសើរជាងមុន ។ លោកអ្នក​អាច​ជ្រើសរើស​បង្ហាញ​ផ្ទាំង​ផ្សាយណាមួយ ដោយ​ចៃដន្យ ទៅ​កាន់​អ្នកមើល​ផ្សេងៗ​គ្នាបាន ។

CTR Theme

លោកអ្នក​អាចជ្រើសរើស​រូបរាង (Theme) ណាមួយ​ដែល​សាកសម​នឹង​ប្រធានបទ ឬ​អត្ថបទ របស់​លោកអ្នក ក្នុងគោលបំណង​បង្កើន​ចំណូល​អ្នក​ចូលអាន និង​ប្រាក់ចំណូល​ផងដែរ ។

4 មតិ

  1. សូមអភ័យទោសបងខ្ញុំសុំសួរបងមួយសំនួរ
    នៅក្នុង joomla 2.5 របស់ខ្ញុំគឺបានប្រើប្រាស់ Module mod_news_show_sp2 ហើយខ្ញុំមិនចង់អោយពេលខ្ញុំ refresh page ទៅគឺវាលោតខុសទីតាំងដើម ដែលក្នុងវេបសាយនេះខ្ញុំបានបង្កើតជាលក្ខណះពត៍មាន ហើយខ្ញុំបង្ហាញវាជា៣ជួរនៅពេលដែលខ្ញុំ refresh គឺពត៍មានទាំង៣នោះគឺរេខុសទីតាំងដើម តើធ្វើយ៉ាងម៉េចទើបអាចកុំអោយវាលោតខុសទីតាំងដើមគឺនៅនឹងថ្កល់?
    សូមអគុណបង!

  2. សួស្តីបង
    ខ្ញុំចងដឹងថាតើធ្វើម៉េចបានយើងអាច មើល​ post របស់យើងជា grid នៅក្នុង​wordpress បាន​ ស្រដៀងទៅនឹង khmerpm.org សូមជួយប្រាប់ពីវិធីផង។
    អរគុណទុកជាមុន

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.