គន្លឹះ​​ដាក់ Google AdSense ឲ្យ​បាន​ត្រឹមត្រូវ

ការ​ប្រើប្រាស់ Google AdSense សម្រាប់​រក​ប្រាក់​ចំណូល​ពី​គេហទំព័រ ឬ​ប្លក់ (Blog) គឺ​ជា​វិធី​ពេញ​មួយ​និយម​មួយ ។ គ្រាន់​តែ​ចម្លង​កូដ ឬ Script មកដាក់​ក្នុង​គេហទំព័រ មិនមែនជា​អ្វី​ដែល​ពិបាកនោះទេ ។ សំខាន់​គឺ​ត្រង់ថា​តើ​ត្រូវ​ដាក់​របៀប​ណា​ទើប​មិន​ខុស​ពី​ច្បាប់ និង​ការ​កំណត់​របស់ Google AdSense ដើម្បី​ជៀសវាង​ការ​បិទ​គណនី​ដោយ​ស្វ័យ​ប្រវត្តិ ។ សំបុកអាយធី​នឹង​បង្ហាញ​លោកអ្នក​ពី​របៀប​រៀបចំ ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ត្រឹម​ត្រូវ​តាម​ការណែនាំ និង​ក្បួន​ច្បាប់​របស់ AdSense ។

dollar-dari-google-Adsense

អត្ថបទ​គួរអាន៖ អ្នក​អាច​រក​លុយ​បាន $10,000 ពី Google AdSense

តើ Google AdSense ជាអ្វី?

Google AdSense គឺ​ជា​បណ្តាញ​ផ្សាយ​ពាណិជ្ជកម្ម​​របស់​ក្រុម​ហ៊ុន Google ដែល​អនុញ្ញាត​ឲ្យ​អ្នកសរសេរ​ប្លក់ និង​ម្ចាស់​គេហទំព័រ​នានា អាច​មាន​ឱកាស​រក​ប្រាក់​ចំណួល​បាន​ដោយ​គ្រាន់​តែ​ធ្វើ​ការ​បង្ហាញ​ផ្ទាំងផ្សាយ​ពាណិជ្ជកម្ម ដូចជា​អក្សរ រូបភាព ឬ​វីដេអូ​ ដែល​ទាក់ទង​នឹង​អត្ថបទ​ដែល​មាន​ក្នុង​គេហទំព័រ​លោកអ្នក ។ បើ​គេហទំព័រ ឬប្លក់​លោកអ្នក​អាច​ដាក់ Google AdSense អាច​និយាយបាន​ថា​ងាយ​ស្រួល​ ព្រោះលោកអ្នក​មិន​បាច់​ចំណាយពេល​ទំនាក់​ទំនង​ជាមួយ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ផ្ទាល់ឡើយ ឬ​ទាក់ទង​នឹង​ការ​ប្រមូល​ប្រាក់​ក៏​មិន​ត្រូវ​បារម្ភដែរ ។ Google បាន​ធ្វើ​ការ​ងារ​ជំនួស​អ្នក​ទាំងអស់ លោកអ្នក​ចាំតែ​យក​ប្រាក់​ដែល​បាន​គណនា​ដោយ Google ពី​ចំនូនណាមួយ ដែល​លោកអ្នក​អាច​បាន​ពីគេហទំព័រ ឬប្លក់​អ្នក ។

Tips-Meningkatkan-Penghasilan-Google-Adsense

AdSense ផ្តល់​ជូន​លោកអ្នក​នូវ​ការ​រក​ប្រាក់​ដោយ​​យោងតាម​ចំនួន​ដែល​បាន​ចុច cost-per-click (CPC) ​លើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ណាមួយ ដែល​ Google បាន​ដាក់​លើ​គេហទំព័រ ឬប្លក់​លោកអ្នក ។

អត្ថបទ​គួរអាន៖ គន្លឹះ​​​សរសេរ Blog ​ដើម្បី​បានលុយ​ពី​ Google

ចាប់ផ្តើម​ជាមួយ Google AdSense

ជាដំបូង​លោកអ្នក​ត្រូវ​តែ​ចុះ​ឈ្មោះ​ជាមួយ​គណនី Google AdSense ជាមុនសិន ប្រសិន​បើ​លោកអ្នក​មាន​គណនី Gmail សូម​ប្រើ​គណនី​ដែល​លោកអ្នក​មាន​ស្រាប់​នោះ ដើម្បី​ចុះឈ្មោះ ។ នៅពេល​ដែល​លោកអ្នក​បាន​ចុះឈ្មោះរួចហើយ អ្នក​នឹង​ទទួល​បាន​សារ​អេឡិចត្រូនិច​ត្រឡប់​មកវិញ ក្នុង​អំឡុង ៦ ទៅ ៨ម៉ោង (អាច​ដល់​ពីរ ទៅ​បី​ថ្ងៃ​ក៏មាន) ដែល​នឹង​បញ្ជាក់​លោកអ្នក​ថា Adsense នឹង​ទទួល​យក​គេហទំព័រ ឬប្លក់​ដែល​លោកអ្នក​បានចុះឈ្មោះនោះ ឬអត់ ។ ប្រសិន​បើលោកអ្នក​ត្រូវបាន​គេ​ទទួល​យក លោកអ្នក​អាច​ចាប់​ផ្តើម​បង្កើត​ផ្ទាំង​ផ្សាយ តាម​រយៈ​កញ្ចប់​កូដ ដែល​ផ្តល់​ដោយ Google ។

សូម​ចំណាំថា៖ គេហទំព័រ ឬប្លក់​ដែល​ត្រូវ​បាន​អនុញ្ញាត ឬ​ទទួល​ឲ្យ​ដាក់ AdSense បាន ត្រូវ​ជា​ភាសាអង់គ្លេស ឬ​ភាសា​មួយចំនួន​ផ្សេងទៀត (ចុចទីនេះ​មើល​លម្អិត) តែ​ប៉ុណ្ណោះ ។ សម្រាប់​ភាសាខ្មែរ មិន​ត្រូវ​បាន​អនុញ្ញាត​នៅឡើយទេ ។

  • សូម​ចុចលើ My ads ហើយ​បន្ត​ចុច​លើប៊ូតុង New ad unit

Google AdSense Create Ad

លោកអ្នក​នឹង​ឃើញ​ផ្ទាំង​ទំព័រ​មួយ ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​ជ្រើស​រើស​ទំហំខ្នាត ប្រភេទ និង​ម៉ូដ​របស់​ផ្ទាំង​ផ្សាយ​ដែល​លោកអ្នក​នឹង​យក​ទៅ​បង្ហាញ​លោក​គេហទំព័រ ឬប្លក់ ។

Adsense Ad Units

លោកអ្នក​អាច​កំណត់ឈ្មោះ​ផ្ទាំង​ផ្សាយ​ណាមួយ តាម​ការ​ចំណាំ​របស់​លោកអ្នក តែ​មិនអាច​ដាក់​ឈ្មោះ​ជាន់គ្នា​បានទេ ។ ឧទាហរណ៍៖ Right Banner Ads ជាដើម ។ យ៉ាងណាមិញ លោកអ្នក​អាច​ជ្រើសរើស​ទំហំ​ដែល​ត្រូវ​បានផ្តល់​អនុសាសន៍ ដោយ AdSense ព្រោះថា​ទំហំ​ទាំងនោះភាគច្រើន​អ្នក​ផ្សព្វផ្សាយទូទៅ​​​និយម​បង្កើ​ត និង​​អាច​នឹង​ងាយ​ទាក់​ភ្នែក​​អ្នកមើល​ងាយ​​លើ​ផ្ទាំង​ផ្សាយនោះផងដែរ ។

មួយវិញទៀត លោកអ្នក​គួរ​ជ្រើសរើស​យក​​ប្រភេទ​ផ្ទាំង​ផ្សាយ (Ad type) ជា Text & display ។ សម្រាប់ Backup Ads វិញ លោកអ្នក​អាច​ជ្រើស​យក Blank Space ឬប្រើផ្ទាំង​ផ្សាយ​របស់​លោកអ្នក​ក៏បាន ដែល​វានឹង​បង្ហាញ​ផ្ទាំង​ទទេ (Blank Space) ឬ​ផ្ទាំង​ផ្សាយ​របស់​អ្នក នៅពេល​ដែល​ AdSense មិនអាច​រកផ្ទាំង​ផ្សាយ​ណា​មក​បង្ហាញ​បាន តែ​វា​ជា​រឿង​កម្រណាស់ ។

ចំណែក​ឯ Custom Channels វិញ អនុញ្ញាត​ឲ្យ​លោកអ្នក​អាច​តាមដានផ្ទាំង​ផ្សាយ​ណា​មួយបាន ។ លោកអ្នក​អាច​មិន​ប្រើ​វាក៏បាន បើ​លោកអ្នក​មិន​ត្រូវការ​តាមដាន​​ ។ បន្ថែមលើ​នេះ លោកអ្នក​ក៏អាច​កំណត់ Ad Style តាម​ពណ៌​ដែល​លោកអ្នក​ត្រូវការ ឲ្យ​សាកសម​នឹង​គេហទំព័រ ឬប្លក់​លោកអ្នក នៅពេលដែល​ផ្ទាំងផ្សាយ​ចេញ​ជា​អក្សរ (Text-based Ad Unit) ។

បន្ទាប់​ពី​បាន​ជ្រើសរើស​ និង​កំណត់​គ្រប់​សព្វ​ហើយ លោកអ្នក​អាច​រក្សាទុក និង​ទទួល​យក​កូដ ដោយ​ចុចលើ​ប៊ូតុង Save and get code អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​លោកថា “Ad successfully created” សូម​ចម្លង​កូដ​នោះ ទៅ​ប្រើ​ក្នុងគេហទំព័រ ឬប្លក់​លោកអ្នក ។

Google AdSense Code

របៀប​ដាក់​កូដ​ពី Google AdSense ចូល​ WordPress

លោកអ្នក​ត្រូវ​កំណត់​ថា តើ​ទីតាំង​ណាមួយ ដែល​នឹង​បង្ហាញផ្ទាំង​ផ្សាយ​របស់ Google AdSense ។ ភាគច្រើន​បំផុត​ គេ​និយម​ដាក់​នៅ​ឯ​ Sidebar (ចំហៀង​ខាង​ឆ្វេង) ហើយ​កាន់​តែ​ងាយ​ស្រួល​ទៀត​ ប្រសិន​បើ​លោកអ្នក​ប្រើប្រាស់គេហទំព័រ ឬប្លក់​លោកអ្នក​ជា​ប្រភេទ WordPress ដែល​អាច​ដាក់​កូដ​នៅ​ត្រង់ Widget ប្រភេទ​ជា​ Text ។ សូម​ចូល​ទៅកាន់ Appearance » Widgets ហើយ​ទាញ Text widget មក​ដាក់​តំរៀប​នៅ​ទីតាំង​ណាមួយ ហើយ​ Paste កូដ​ដែល​បាន​ចម្លង​ពី​ AdSense មកដាក់​ចូល​ ជាការស្រេច ។

AdSense in Text Widget

ដាក់ផ្ទាំង​ផ្សាយ​របស់ AdSense ឲ្យ​បាន​ត្រឹម​ត្រូវ

ប្រសិន​បើ​លោកអ្នក​ទទួល​បាន​គណនី AdSense ហើយ សូម​ប្រើ​ប្រាស់​គណនី​នេះ ឲ្យ​មាន​ប្រសិទ្ធភាព និង​យូរ​អង្វែង ។ លោកអ្នក​ក៏អាច​បាត់គណនី​ AdSense នេះវិញ នៅ​ពេល​ដែល​លោកអ្នក​មិន​បាន​គោរព​តាម​ច្បាប់ និង​ការ​កំណត់នានា ដែល​លោកអ្នក​បាន​យល់ព្រម​ពេល​បង្កើត​គណនី​ដំបូង ។

best_places_to_put_google_adsense_ads_category_page

ខាងក្រោមនេះ ជា​គន្លឹះ​មួយចំនួន​ដែល​លោកអ្នក​គួរ​ពិចារណា ពេល​រៀបចំ​ផ្ទាំង​ផ្សាយ​លើ​គេហទំព័រ ឬប្លក់

  • ទំហំ​ដែល​ល្អ​ប្រសើរ​ជាងគេ​៖ សម្រាប់​ដាក់​បង្ហាញ​ផ្ទាំង​ផ្សាយ លើ​គេហទំព័រ ឬ​ប្លក់​លោកអ្នក គឺ 336×280 និង 300×250 ។ ទំហំ​ទាំង​ពីរ​នេះ សាក​សមទៅ​នឹង​អេក្រង់​កុំព្យូទ័រ និង​ទូរសព្ទ រួមទាំង iPad និង Tablet មួយ​ចំនួន​ធំ ហើយ​ទំហំ​ទាំងនេះ ក៏​ទទួល​បាន​អត្រា​តម្លៃ​ប្រសើរ​​​ផងដែរ (នៅពេល​មាន​គេ​ចុច​លើផ្ទាំង​ផ្សាយ ) ។
  • កន្លែង​ដែល​គួរ​ដាក់​ផ្ទាំង​ផ្សាយ៖ តាមពិត​ទៅ វាអាស្រ័យលើ​រូបរាង​គេហទំព័រ ឬ​ប្លក់​លោកអ្នក ។ ពេល​ដែល​លោកអ្នក​មាន​អត្ថបទ​ច្រើន មានគេ​និយម​អាន​ច្រើន ជាប្រចាំ លោកអ្នក​អាច​នឹង​ទទួល​បាន​ចំណូល​ច្រើន​ពី​ការចុច​ផងដែរ ។ លោកអ្នក​អាច​បង្ហាញ​លើ​ផ្ទាំង​ក្បែរ Logo ឬ​ប៉ែក​ខាង​ស្តាំ  – Sidebar ដែល​មាន​ចំនួន​អ្នក​អាច​ឃើញ​ច្រើន​ជាងគេ ។ មួយវិញទៀត លោកអ្នក​ក៏អាច​ដាក់​ក្នុងអត្ថបទ​ (Single Post) តែ​ម្តង​ក៏បាន ។ តែ​សូម​ចំណាំថា កុំ​បង្ហាញផ្ទាំង​ផ្សាយ​រហូត​ដល់​ធ្វើ​ឲ្យ​អ្នក​អាន មាន​អារម្មណ៍​ធុញទ្រាន់ ។ គួរ​កុំដាក់​ឲ្យ​មាន​ផ្ទាំង​លោត​បាំង​អេក្រង់ (Popup) ដែល​វា​ខុស​ពី​គោលការណ៍​កំណត់​របស់ AdSense ។
  • មិន​ត្រូវ​ចុច​លើ​ផ្ទាំង​ផ្សាយ​ខ្លួន​ឯង៖ Google តឺង​តែង​ត្រង់​ចំណុច​នេះណាស់! បើ​អ្នក​ចង់​សាក​ចុច ឬ​ច្រឡំ​ដៃចុច នោះ​គណនី​ AdSense លោកអ្នក​នឹង​ប្រឈម​នឹង​ការ​បិទ​គណនី​គ្រប់​ពេលវេលា ។ សូម​កុំ​ប្រាប់​ឲ្យ​នរណា​ម្នាក់​ចុច ឬ​ព្យាយាម​បន្លំ​ចុច បើ​អ្នក​ចង់​ឲ្យ​គណនី​នេះ មាន​អាយុ​កាល​យូរ​អង្វែង ។ Google មិន​ងាយ​បោក​បាន​នោះទេ សូម​ចងចាំ ។

ក្រោយពី​បាន​អានចប់​ហើយ តើ​លោកអ្នក​​យល់​ច្បាស់​ពី AdSense ហើយឬនៅ? បើ​នៅទេ សូម​ដាក់​មតិ​សំនួរ បន្ថែម​នៅ​ប្រអប់​ខាងក្រោម ។ ក្រុម​ការងារ​សំបុកអាយធី នឹង​ធ្វើ​ការ​ឆ្លើយ​តប​លោកអ្នកវិញ ។