ដោះស្រាយ​បញ្ហា Forbidden របស់​ WampServer ក្នុង Windows 8

WampServer គឺ​ជា​កម្មវិធី​មួយ​ដែល​ពេញ​និយម​ និង​មាន​សារៈ​ប្រយោជន៍ ពិសេស​សម្រាប់​លោកអ្នក​ជា​អ្នក​អភិវឌ្ឃគេហទំព័រ (Web developer) ដែលកម្មវិធី​នឹង​ជួយ​សម្រួល​ក្នុង​ការផ្តល់​លទ្ធផលឲ្យ​លោកអ្នក​ធ្វើ​ការ​តេស្តគេហទំព័រ​ដោយ​មិន​ចាំ​បាច់​មាន​ភ្ជាប់ Internet។ យ៉ាងណាម៉ិញ លោកអ្នក​អាច​នឹង​ជួប​បញ្ហា ជាមួយ​នឹង localhost នៅ​ក្នុង Windows 8 ដែល​បាន​បង្ហាញ​ថា Forbidden ដូច​រូប​ខាងក្រោម ។

configure wampserver in windows8

ជាមួយ​នឹង​ សំបុកអាយធី លោកអ្នក​នឹង​មិន​មាន​បញ្ហា​ដូច​នេះ​ទៀត​ទេ ដោយ​អនុវត្ត​ដូច​តទៅ៖

ជាដំបូង​ សូម​ធ្វើ​ការ​ដំឡើង WampServer ជា​ធម្មតា ។

configure wampserver in windows8

បន្ទាប់ពី​មក​ សូមធ្វើ​ការ click នៅ​លើ icon របស់ WampServer និង Apache > httpd.conf ។

4

យើង​នឹង​ទទួល​បានផ្ទាំង​កម្មវិធី notepad ដូច​ខាងក្រោម សូម​ចុច Ctrl+F ដើម្បី​ស្វែងរក​ពាក្យ “Allow from 127.0.0.1” រួ​ច​ធ្វើការ​វាយ​បញ្ចូល​នូវ​ពាក្យ “Allow from ::1” នៅ​ពី​ក្រោម​នោះ ។

5

បន្ទាប់មក​ សូម​ធ្វើ​ការ​រក្សាទុក​ និង​ធ្វើ​ការ Restart services ជា​ការស្រេច ។

6

ចំណាំ លោកអ្នក​អាច​ចូល​ទៅ​កែ localhost ជា domain name តែ​ម្តង​ក៏​បាន​ដោយ​ចូល​ទៅ​កាន់​ %WinDir%\System32\Drivers\Etc​ និង​ធ្វើការ​បើក file ដែល​មាន​ឈ្មោះ​ថា​ hosts ជាមួយ text editor ដូចជា​ notepad++ ជាដើម រួចធ្វើ​ការ​កែពាក្យ localhost នៅ​ត្រង់​កន្លែង 127.0.0.1 នោះ​ជា domain ដែល​លោកអ្នក​ចង់​បាន ឧទាហរណ៍ SOMBOKIT.com ។

8

7

គួរ​រំឮក​ផង​ដែរ​ថា ចំពោះ​លោក​អ្នក​ដែល​ប្រើ WampServer ថ្មី​ចាប់​ពី 2.4 នឹង​មិន​មាន​បញ្ហាជាមួយ localhost នេះ​ទៀត​ឡើយ។ 😉

អានថែមទៀត

គន្លឹះ​ប្តូររូបរាង​ដែល​ទាក់ទាញ​នៅក្នុង Windows 8.1

ការ​តុបតែងទៅលើអេក្រង់​កុំព្យូទ័រ ជាសិល្បៈ​មួយដែល​អាចឱ្យយើង​មាន​អារម្មណ៍ល្អ ក្នុងការ​ធ្វើការ​ជាមួយនឹងរូបរាងស្អាតទាំង Windows ប៊ូតុងនិង icon ជាដើម ។ រូបរាង (Theme)​ នៅក្នុង Windows 8.1 លោកអ្នក​អាចធ្វើការ​ផ្លាស់ប្តូបាន​ដោយប្រើប្រាស់​នូវ Skin …

2 មតិ

  1. បើមាន​ Install ជាមួយ Microsoft Visual Studio នៅតាអត់ដើរអាដែលហ្នឹង 😀

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.