គន្លឹះ​ធ្វើឲ្យ Photoshop ដើរ​លឿន​ជាងមុន

Adobe Photoshop ជាកម្មវិធី​ដែលពេញនិយម​ក្នុងការ​កាត់ត កែខៃ និងរចនារូបភាព​ ។ លោកអ្នក​ដែល​កំពុង​ប្រើប្រាស់​កម្មវិធីនេះ ប្រហែលជា​ធ្លាប់​ជួប​បញ្ហាមួយចំនួន​ទាក់ទង នឹង​ល្បឿនដំណើរការ​ពេល​កំពុង​ប្រើប្រាស់ ។ បញ្ហាយឺត ឬគាំង​ភាគច្រើន​កើតឡើង​នៅពេល​ដែល​អ្នក​ធ្វើការ​ជាមួយ​រូបភាព​ទំហំ​ធំ ដូចជា ប្រភេទ HDR, 3D ឬ Video Layers ជាដើម ។ ថ្ងៃនេះ​សំបុកអាយធី នឹង​បង្ហាញ​លោកអ្នក​ពី គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​បង្កើនល្បឿន កម្មវិធី Adobe Photoshop ឲ្យ​ដំណើរការ​ប្រសើរជាធម្មតា ។

១. កំណត់​ការប្រើប្រាស់ Memory

កម្មវិធី Adobe Photoshop ជាប្រភេទ​កម្មវិធី 64-bit ដែល​ដំណើរការ​យ៉ាង​ប្រសើរ​ជាងប្រភេទ 32-bit ដែល 64-bit អាចដាក់ Memory (RAM) រហូតដល់ 192GB ដែល 32-bit ដាក់បាន​ប្រហែល 4GB តែប៉ុន្នោះ ។ ប្រសិន​បើ​លោកអ្នក​តែងតែ​ប្រើ​ប្រាស់​កម្មវិធីនេះ ជាមួយ​ការងារ​រូបភាព​ធំៗ ឬប្រភេទ​មួយចំនួន​ដូចរៀបរាប់ខាងលើ លោកអ្នក​គួរ​បន្ថែម RAM ទៅលើ​កុំព្យូទ័រ​ ដើម្បីឲ្យ​ងាយ​ក្នុងការ​អនុវត្តន៍​ការងារ និង​មិន​ងាយគាំង​កុំព្យូទ័រ ។

ជាទូទៅ​កម្មវិធី Photoshop នឹងប្រើប្រាស់ ៧០% ចំនួន RAM ដែល​លោកអ្នក​មាន ។ អ្នក​អាច​កំណត់​ដោយ​ខ្លួន​ឯង​បាន​ ដោយ​ចូលទៅកាន់ Preferences > Performance ហើយសូម Restart កម្មវិធី​​ទើប​លោកអ្នក​អាច​ប្រើប្រាស់​តាម​ការ​កំណត់​ថ្មី​បាន ។

Make Photoshop Run Faster on Your Machine

២. ការប្រើប្រាស់ Scratch Disks

នៅពេលដែល​លោកអ្នក​​ប្រើប្រាស់​កម្រិត​សមត្ថភាព RAM នោះ​កុំព្យូទ័រ​លោកអ្នក​នឹង​កើត​ទំហំ​រក្សា​ទុក​បណ្តោះអាសន្ន ដែល​វានឹង​បាត់​ទៅ​វិញ​ពេលដែល​លោកអ្នក​បិទ កម្មវិធី ឬ Restart កុំព្យូទ័រ ។ ជាទូទៅ Scratch Disk គឺ​នៅ​ជាមួយ​នឹង Drive មេ (Boot Partition) ដែល​កម្មវិធី​ទាំងអស់​នឹង​រក្សា​នៅ​ក្នុង Drive មួយនោះ (នៅ​ក្នុង Windows គឺ Drive C) ។ លោកអ្នក​អាច​បន្ថែម Drive ផ្សេងទៀត​ដែល​លោកអ្នក​គិតថា​អាច​ដាក់​បាន ដើម្បី​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ការ​គាំង​ដំណើរការ​ ពេលដែល​វាអស់​ទំហំ​រក្សាទុក នៅលើ Drive តែមួយ ។ សូម​ចូល​ទៅកាន់ Preferences > Performance នោះ​លោកអ្នក​នឹងឃើញ Drive ដែល​អាច​បន្ថែម​បាន ។

Make Photoshop Run Faster on Your Machine

៣. ពិនិត្យមើល Efficiency Indicator

សូម​ក្រឡេក​មើល​ត្រង់ Effeciency ពេល​ដែល​លោកអ្នក​ធ្វើការ​លើ Photoshop ។ វានឹង​ប្រាប់​ឲ្យ​លោកអ្នក​ដឹង​ នៅពេលដែលកម្មវិធី​ Photoshop បាន​ប្រើ​អស់ RAM ហើយ​ចាប់​ផ្តើម​ប្រើ Scrach Disk ដែល​អាច​ដំណើរ​ការ​យឺត​ជាង​មុន ។ លោកអ្នក​អាច​ជ្រើស​យក Effeciency តាម​ Status Bar (មើល​រូប) ។ ប្រសិនបើអ្នក​ឃើញ​ Effiency តិច​ជាង ១០០%​ មានន័យថា Photoshop កំពុង​ប្រើ Scrach Disk ហើយ និង​បើឃើញ ៩០% ទៅ ៩៥% មានន័យថា លោកអ្នក​ត្រូវ​​ការ​បន្ថែម RAM (ចំណុចទី ១​ខាងលើ) ។

Make Photoshop Run Faster on Your Machine

៤. បន្ថយ​កម្រិត​ភាពច្បាស់

មុននឹង​ចាប់ផ្តើម​ធ្វើការ​លើ​រូបភាព​ណាមួយ លោកអ្នក​ប្រាកដ​ជាដឹង​ទំហំ​ដែល​ត្រូវការ​ ដូចជាទំហំ​ត្រឹម ៦០០ ភីចសែល ជាដើម នោះ​លោកអ្នក​មិនគួរធ្វើការ​លើ​រូបភាព​ ដែល​មាន​ទំហំ​រាប់ពាន់​ភីចសែល​នោះទេ ។ សូម​លោកអ្នក​ធ្វើការ​បង្រួម​រូបភាព មុននឹង​កែខៃ ឬប្រើប្រាស់ Filter បន្ថែម​លើ​រូបនោះ ។ ការបន្ថយ​ទំហំ វាពិតជាប៉ះពាល់​ដល់​កម្រិតភាពច្បាស់ បើ​លោកអ្នក​ពង្រីក​ឲ្យ​ធំជាងមុន វានឹង​មិនច្បាស់ (ព្រិលៗ) តែអ្នក​អាច Undo វាវិញបាន ប្រសិន​បើ​មិនទាន់​បានកែខៃ ឬកំណត់​ Filter បន្ថែម​លើវា​ ។

Make Photoshop Run Faster on Your Machine

៥. បិទ​ឯកសារ​ដែល​មិនចាំបាច់

វាប្រាកដណាស់ដែល​លោកអ្នក មិនគួរ​បើក​ឯកសារ​រូបភាព​ណា ដែល​លោកអ្នក​លែង​ប្រើ​ចោល ឲ្យ​ស៊ី Memory នោះទេ ។ សូម​បិទ​វា​ម្តង​មួយៗ ហើយ​កុំភ្លេច​រក្សាទុក​ផង បើ​មាន​ការ​កែប្រែ​លើ​រូបទាំងនោះ ។

Make Photoshop Run Faster on Your Machine

៦. កំណត់​ការរក្សាទុក (Save)

លោកអ្នក​អាច​ជ្រើសរើស​ជម្រើស​នៃការ​រក្សា​រូបភាព តាមតម្រូវការ​ដោយ​ចូល​ទៅកាន់ Preferences > File Handling បើ​អ្នក​ចង់​ឲ្យ​ Photoshop ធ្វើ​ការ​រក្សាទុក​រូបភាព​ដោយ​ស្វ័យ​ប្រវត្តិ ក្នុង​អំឡុង​ពេល​​ដែល​កំពុង​ធ្វើការ​លើវា សូម​ចុចលើ Save in Background ។ ការកំណត់​ឲ្យ​រក្សាទុក​រូបភាព​ដោយ​ស្វ័យ​ប្រវត្តិ (Automatically Save Recovery … ) ក្នុងរយៈពេល ១០​នាទី​ម្តង ឬតិចជាងនេះ អាច​ចំណាយ​ទីតាំង​ និង​ទំហំ​រក្សា​ទុក​ច្រើន​ជាង​ធម្មតា ដូច្នេះ​លោកអ្នក​អាច​កំណត់​ឲ្យ​វា​រក្សាទុក​រាល់​ប៉ុន្មាន​ម៉ោង​ម្តង ជំនួសឲ្យ​ប១០​នាទី​ម្តង វិញ ។ រាល់​ដំណើរការ​រក្សាទុក លោកអ្នក​នឹងឃើញ​ Progress Bar បង្ហាញពី​ដំណើរការ​រក្សាទុក ។

Make Photoshop Run Faster on Your Machine

៧. Purge History និង Clipboard

លោកអ្នក​អាច​លុប​ចោល (Purge) នូវ​​ព័ត៌មាន​ដែល​ធ្លាប់​បាន​ប្រើ​ពីមុន ហើយ​លែង​ត្រូវការ​ទៀត ដោយ​ចូល​ទៅ​កាន់ Edit > Purge > All ។ វាពិត​ជាមានសារៈ​សំខាន់​សម្រាប់​លោកអ្នក​ដែល​បាន​ចម្លង​រូប​ភាព​ទំហំ​ធំ (ជាប់​នឹង Clipboard) បើ​យើង​លែង​ប្រើ​វាហើយ សូម​លុប​វាចោល​ កុំឲ្យ​ខាត​ការ​ចំណាយ​របស់ RAM ។

Make Photoshop Run Faster on Your Machine

៨. បិទ Panel Previews និង Thumbnails

សម្រាប់ LayersChannels និង Paths លោកអ្នក​គួរតែ​បិទការ​បង្ហាញមុន (previews) សម្រាប់​គ្រប់ Panel សូម​ចូល​ទៅ​កាន់ Menu > Panel Options > None ។ ការបិទការបង្ហាញ​មុននេះ វាអាចពិបាក​ក្នុងការមើល​ និង​ស្វែងរក Layer បន្តិចមែន តែ​វានឹង​មិនមាន​បញ្ហា​ទេ ចំពោះ​លោកអ្នក​ដែល​ចេះរៀបចំ Layer តាមក្រុម និង​កំណត់​ឈ្មោះ​បាន​ច្បាស់លាស់ ។ ការបិទ​នេះទៀតសោធ នឹង​ជួយ​បង្កើន​ល្បឿន Photoshop និង​កាត់​បន្ថយ​ការ​ចំណាយ​ Memory ច្រើន​ផងដែរ​ ។

Make Photoshop Run Faster on Your Machine

ក្រោយពី​បាន​អនុវត្តន៍​តាម​មួយចំនុចៗ រួចហើយ​លោកអ្នក​នឹង​សង្កេតឃើញថា កម្មវិធី Photoshop លោកអ្នក​នឹង​ដំណើរ​ការ​ប្រសើរជាង​មុន ដែល​មិន​ងាយ​នឹង​គាំង ពេល​កំពុង​ប្រើ ឬ​បិទ​ដោយ​ស្វ័យ​ប្រវត្តិ​ជាដើម ។ សូម​ដាក់​មតិ ឬសំណួរ​ទាក់​ទង​នឹង​ប្រធាន​បទ​នេះ នៅ​ក្នុង​ប្រអប់​ខាងក្រោម បើ​លោកអ្នក​នៅ​មិនទាន់​ច្បាស់​ត្រង់​ចំណុចណាមួយនោះ ។

អានថែមទៀត

គន្លឹះ​រចនា Flyer ដ៏ស្រស់ស្អាត ទោះ​មិនមែន​ជា Designer

ដើម្បី​រចនា Flyer​ ដ៏​ទាក់​ទាញ​មួយ​លោកអ្នក​អាច​ទាម​ទារ​តម្រូវ​ឲ្យ​មាន​គំនិត​ច្នៃ​ប្រឌិត និង​ជំនាញ​ក្នុងការ​ប្រើ​កម្មវិធី​ជំនួយ​ក្នុង​ការ​រចនា​ទើប​អាច​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ ថ្ងៃនេះ​សំបុកអាយធី សូម​បង្ហាញ​ជូន​នូវ​គន្លឹះ​ងាយៗ​ក្នុងការ​បន្ថែម​ទៅលើ​រូបភាព​ដែល​មាន​ស្រាប់​ដើម្បី​អាច​ទទួល​បាន​ Flyer ដ៏សាមញ្ញតែ​មានភាព​ទាក់​ទាញ ដោយ​ពុំ​ចាំបាច់​ឲ្យ​លោកអ្នក​មាន​ជំនាញ​ក្នុងការ​ប្រើ​កម្មវិធី ឬជា​អ្នក​ឌីហ្សាញ​ទើប​អាច​ធ្វើ​បាន​នោះទេ ។ ខាងក្រោម​នេះ​ជាគន្លឹះ សូម​សាកល្បង​អនុវត្តន៍​ជាមួយ​សំបុកអាយធី​ម្តង​ជំហានៗ ។ …

Leave a Reply