របៀប​ទាញយក​វីដេអូ​លើ Youtube សម្រាប់ Android

លោកអ្នក​ដែល​និយម​ចូល​ចិត្ត​ប្រើ​ប្រព័ន្ធ​ដំណើរ​ការ​លើ​ទូរសព្ទ​ដៃ Android ប្រហែលជា​មាន​ចំណូលចិត្ត​ក្នុងការ​មើល​វីដេអូ​តាម​ Youtube ហើយ​ចង់​ទាញយក​មក​រក្សា​លើ​ទូរសព្ទ​ ដើម្បី​អាច​មើល​បាន​នៅពេល​ក្រោយ ដោយ​​មិន​ត្រូវ​ការ​អ៊ីនធើណេត ។ នៅក្នុង Play Store មាន​កម្មវិធីដែល​អាច​ទាញយក​វីដេអូ​តាមប្រភេទ​ផ្សេងៗគ្នា ជាពិសេស​គឺតាម Youtube ប៉ុន្តែលោកអ្នក​ប្រហែល​ជាមាន​ការលំបាក​ក្នុងការ​ប្រើប្រាស់ និងទាញយក​កម្មវិធី​ណាមួយដែល​ប្រាកដ​អាចប្រើប្រាស់ ព្រមទាំងដំណើរការ​ល្អជាមួយ​ Youtube ។ សំបុកអាយធី សូម​ណែនាំ TubeMate ដែល​ជាកម្មវិធី​ពេញនិយម​មួយ​សម្រាប់​ទាញយក​វីដេអូ​ពី Youtube និង​ងាយស្រួល​ប្រើប្រាស់ជាងគេ ។

TubeMate YouTube Downloader v1.05.37 AdFree Apk App

ចំណាំ៖ សូម​កុំទាញយក​កម្មវិធី​ពី Play Store ណាដែល​មានឈ្មោះថា TubeMate ព្រោះមាន​កម្មវិធី​បោកប្រាស់​ច្រើនណាស់​ដែល​មានឈ្មោះដូចកម្មវិធី ។

ដើម្បី​អាចដំឡើង​កម្មវិធីមួយនេះ សូម​លោកអ្នកបើក​កម្មវិធី​ Browser ណាមួយ​នៅ​ក្នុងទូរសព្ទ ឬ Tablet របស់​អ្នក ។ លោកអ្នកត្រូវ​ដំឡើង​ដោយផ្ទាល់នៅ​លើ Browser ទូរសព្ទ​ផ្ទាល់​តែម្តង បើ​មិនដូចនេះ លោកអ្នក​ត្រូវ​ទាញយក​តាម​កុំព្យូទ័រ​ហើយ ត្រូវ​ Upload ចូលទូរសព្ទ​ម្តងទៀត នោះវានឹង​ចំណាយពេល​ពីរដង​ជាមិនខាន ។

អត្ថបទគួរអាន៖ របៀប​ទាញ​យក Facebook Video ក្នុង Android Phone

ជំហានដំបូង៖ ចូល​ទៅកាន់​គេហទំព័រដើម TubeMate

ការទាញយក​ពី​គេហទំព័រនានា ឬពីកម្មវិធីនានា​មិន​មែនជាកម្មវិធីដើមរបស់ TubeMate នោះទេ! វាអាចជាកម្មវិធី Spam ធ្វើឲ្យ​ទូរសព្ទ​របស់​អ្នក​ដើរយឺត ។ សូម​ចូលទៅកាន់ www.tubemate.net ។

Tubemate_Site

ជំហានទី២៖ ជ្រើសរើស​ Android Freeware

នៅក្នុងគេហទំព័រ TubeMare លោកអ្នកនឹង​ឃើញ​មាន​កម្មវិធី និង​តំណភ្ជាប់​ដែល​អាចទាញយក​ជាច្រើន តែប្រហែលជាមិនប្រាកដជាមួយណាសម្រាប់ Android ។ សូមចុចលើ Android Freeware វានឹង​បញ្ចូន​លោកអ្នក​ទៅ​ទំព័រមួយ​ផ្សេងទៀត គឺកន្លែងទាញយក​កម្មវិធី​មក​ដំឡើង ។

TubeMate_Freeware

ជំហានចុងក្រោយ៖ ទាញយក និង​ដំឡើង​ Tubemate សម្រាប់ Youtube

វាមិនមែនជាការលំបាកទេ ក្នុងការទាញយក និង​ដំឡើង​កម្មវិធីនេះ លោកអ្នក​គ្រាន់​តែចុចលើ​ប៊ូតុង Install App នោះវានឹង​លោត​ទាញយក​កម្មវិធី TubeMate ចូល​ក្នុង​ទូរសព្ទ ឬ Tablet ។ បន្ទាប់ពី​បាន​ហើយ លោកអ្នកគ្រាន់តែ​ចុច​លើ​កម្មវិធីនោះ វានឹង​ឲ្យ​អ្នក​ដំឡើង TubeMate ។

tubemate-download-youtube-video

សូមរីករាយ​ជាមួយ​ការកម្សាន្ត​វីដេអូ​នៅលើ Youtube ហើ់យទាញយក​វីដេអូ​ទាំងនោះជាមួយ Tubemate ទុក​មើល​ពេលក្រោយ ។ ប្រសិនបើ​លោកអ្នក​មានបញ្ហា​ជាមួយ​ការ​ដំឡើង ឬស្វែងរក​កម្មវិធី​នេះ សូម​ដាក់​មតិ​ក្នុង​ប្រអប់ខាងក្រោម ។

អានថែមទៀត

បើ IDM អត់ដើរ​តើអាចទាញយកវីដេអូ​តាមវិធីណា?

លោកអ្នក​ដែលនិយម​ចូលចិត្ត​ការទាញយក​វីដេអូ​ចម្រៀង ពី​វ៉ិបសាយ​ពិតជា​មាន​បញ្ហានេះ​ប្រសិនបើ Internet Download Manager (IDM) របស់អ្នក​មិនដំណើរការនោះ! យោងតាមសំណូមពរ​របស់​ប្រិយមិត្ត​សំបុកអាយធី​សូមលើកយក​វិធីទាញ​យក​វីដេអូ ទាំងនោះ​ពីវ៉ិបសាយ​​ល្បីល្បាញបំផុត​គឺ Youtube ។ ជាធម្មតា​វ៉ិបសាយ​នេះ មិនដាក់​បង្ហាញប៊ូតុង​សម្រាប់ទាញយក​នោះទេ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​បាន​តំឡើង​កម្មវិធី IDM …

2 មតិ

  1. please help to show about tubemate i mean that i install app aready but didn’t see on my phone and i cannot downlaod yubtube the same before so please tell me why thank u for adnance

Leave a Reply