ដំណោះស្រាយ​ពេល Mac Startup Disk ជិតពេញ

មិនថា​អ្នក​ប្រើ​ប្រាស់ Mac ឬ PC នោះទេ បញ្ហាដែល​កើត​មាន​ចំពោះ Hard Disk អស់​ទំហំ​ពិត​ជាធ្លាប់មាន ជាពិសេស​គឺ​នៅលើ Partition ដែល​ផ្ទុក OS (Mac OS X ឬ Windows) ។ ចំពោះលោកអ្នក​ដែល​បាន​ត្រៀម​រួច​ជាស្រេច មុននឹង​សម្រេច​ចិត្ត​ដំឡើង OS X លើ Mac ប្រហែល​ជា​នឹង​ចែក Hard Disk ជាពីរ Partition ផ្សេងគ្នា គឺ​មួយ​សម្រាប់​ដាក់ OS X ជាមួយ​នឹង​កម្មវិធី​នានា (Mac Opertating System) និង​មួយទៀត​សម្រាប់​ដាក់​ឯកសារ​ចាំបាច់ ។

វា​អាច​ជា​ដំណោះស្រាយ​មួយដែរ សម្រាប់​លោកអ្នក​ដែល​ការពារ​ការ​បាត់បង់​ទិន្នន័យ​នៅពេល Partition (OS) មួយ​ខូច ឬ Error ដោយ​ចៃដន្យ ។ សំបុកអាយធី សូម​ណែនាំ​គន្លឹះ​មួយ​ចំនួន​ក្នុងការ​ដោះស្រាយ​បញ្ហា Startup Disk ជិតពេញ ដែល​វានឹង​ងាយ​ស្រួល​សម្រាប់​លោកអ្នក​ក្នុងការពិនិត្យ​មើល​ថា តើ​ចំណុច​ណាខ្លះអាច​បណ្តាលឲ្យ Hard Disk ផ្ទុក​ទិន្នន័យ​​មិនចាំបាច់ (ឬត្រូវ​លុបចោល) ជាហេតុ​នាំឲ្យ​ Hard Disk ឆាប់ពេញ ។

startup disk full

នៅពេល​ដែល​សារ​ខាងលើ​ត្រូវបាន​បង្ហាញ លោកអ្នក​ពិត​ជា​មាន​អារម្មណ៍​ថា Mac ចាប់​ផ្តើម​ដំណើរការយឺត ឬគាំង​ម្តងៗ ជាពិសេស​លោកអ្នក​នឹង​មិនអាច​រក្សា​ប្រភេទ​ឯកសារ​ណា​ដែល​ទាមទារ​កន្លែង​រក្សាទុក​បណ្នោះ​អាសន្ន​បាន​ឡើយ ដូចជា កម្មវិធី Adobe Photoshop ជាដើម ។

មុននឹង​​ចាប់​ផ្តើម​សម្អាត Mac

មុននឹង​លោកអ្នក​សម្រេចចិត្តសម្អាត Mac ដើម្បី​ទទួល​បាន​ទំហំ​ផ្ទុក​ទិន្នន័យ​មកវិញ សូមពិនិត្យ​មើលសិន​ថា តើ​លោកអ្នក​មាន​ External Hard Disk ណា​ដែល​អាច​ចម្លង​ឯកសារ​នានា របស់​លោកអ្នក​ទុក​ដោយ​សុវត្ថិភាព​ដែរឬទេ? ព្រោះ​ការ​សម្អាតឯកសារទាំងនោះ អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ឯកសារ​មួយ​ចំនួន​ដែល​ត្រូវការ​ប្រើប្រាស់​នៅពេល​ក្រោយ ​។

ប្រសិន​បើ​លោកអ្នក​គិតថា ឯកសារ​សំខាន់​របស់​លោកអ្នក​ត្រូវ​បាន​រក្សានៅ​កន្លែង​សុវត្ថិភាព​ហើយ សូម​ក្រឡេក​មក​តាមដាន​ជាមួយ​សំបុកអាយធី នូវគន្លឹះ​មួយ​ចំនួន​ដូច​ខាងក្រោម៖

ជំហានទី១៖ សម្អាត Trash

ជម្រើស​ដ៏​ល្អ និង​ដំបូង​គេ​បំផុត​ក្នុងការ​សម្អាត Mac លោកអ្នក​ត្រូវ​សម្អាត Trash ជាមុនសិន ដែល​ Trash ជាកន្លែង​ផ្ទុក​នូវ​រាល់​ឯកសារ​នានា ដែល​ត្រូវ​បាន​លុប​ជាបណ្នោះអាសន្ន ។

Empty Trash

ប្រសិន​បើ​លោកអ្នក​មិនចង់​ឲ្យ​ឯកសារ​ដែល​ត្រូវ​បាន​លុប​នោះ ចូល​ក្នុង Trash ដោយ​ត្រូវ​ចំណាយពេល​ពីរដង​ក្នុង​ការ​លុប លោកអ្នក​អាច​លុប​វា​ភ្លាមៗ​បាន ដោយ​គ្រាន់​តែ​ចុច​ផ្គួប​គ្នា Command + Shift + Delete ។ សូម​ពិចារណា មុននឹង​លុប​ដោយ​ប្រើ​ការ​ចុច​ផ្គួបនេះ ព្រោះ​ឯកសារ​ទាំងនោះ នឹង​បាត់​ចេញពី​ Mac លោកអ្នក​តែម្តង ។

ជំហានទី២៖ លុប​ឯកសារ​នៅ​ក្នុង Downloads និង Desktop

យ៉ាងណាមិញ Trash មិនមែន​ជា​កន្លែង​តែមួយ​គត់ ដែល​នាំឲ្យ​ Hard Disk ឆាប់ពេញនោះទេ ។ អ្នក​ប្រើប្រាស់ Mac (ឬ PC ក៏ដោយ) តែង​តែ​ចូល​ចិត្ត​រក្សា​ឯកសារ​នៅ​លើ Desktop យ៉ាង​ស្អេកស្អេះ និង​នៅ​ក្នុង Folder Downloads យ៉ាងណែន ដែល​ជា​ហេតុ​នាំឲ្យ Hard Disk ងាយ​នឹង​ពេញ និង​អាច​ប៉ពាល់​ដល់​ដំណើរ​ការម៉ាស៊ីន​ទៀត​ផង ។ ប្រសិន​បើ​លោកអ្នក​ផ្ទុក​ឯកសារ​ដែល​បាន​ទាញ​យក​ដាក់​ក្នុង Folder Downloads ច្រើន​ជាងមួយ​សប្តាហ៍ គួរ​តែ​ផ្លាស់​ទី​ទៅ​រក្សា​កន្លែង​ផ្សេង​ប្រសិន​បើ​វា​អាច​នឹង​ត្រូវ​ការប្រើប្រាស់​នៅពេល​ក្រោយ ឬលុបវាចោល​បើ​គ្មាន​តម្រូវការ​ទៀតទេ ។

អត្ថបទ​គួរអាន៖ របៀប​លាក់ Desktop Icons នៅ​ក្នុង OS X

Downloads

លោកអ្នក​អាច​កំណត់​ការ​បង្ហាញ​ឯកសារ​នៅក្នុង Folder Downloads តាម​តំរៀប​ជា​ Date Modified ឬ Date Last Opened ដែល​នឹង​ផ្តល់ភាព​ងាយ​ស្រួល​សម្រាប់​លោកអ្នក​ក្នុងការ​ត្រួតពិនិត្យ ។

ជំហានទី៣៖ ពិនិត្យមើល Movies Folder

ត្រឹម​ពីរ​ជំហាន​ខាងលើ លោកអ្នក​អាច​នឹង​ទទួល​បាន​ទំហំ​រក្សា​មកវិញ​ខ្លះៗហើយ ប៉ុន្តែ​នៅ​មាន​ចំនុច​សំខាន់​មួយទៀត​គឺ នៅ​ក្នុង Folder Movie ដែល​ជា​កន្លែង​ផ្ទុក​វីដេអូ​​ធំៗ អាច​ដល់ 1GB ឬធំជាងនេះ ។ វា​ក៏ជា​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​បញ្ហាអស់ទំហំ​រក្សា នៅក្នុង Hard Disk ផងដែរ ជាពិសេស​គឺ​អាច​ប៉ះពាល់ដល់​ដំណើរ​ការ OS X តែ​ម្តង ។

Movies

ជំហានទី៤៖ សម្អាត Folder Music, Apps និង Pictures

Folder Music ក៏ជា​កន្លែង​ដែល​ផ្ទុក​ទិន្នន័យ (ភ្លេង ចម្រៀង) ដ៏​ធំ​មួយ​ផងដែរ ដែល​វា​រក្សាទុក​ឯកសារ​ mp3 និង​វីដេអូ​ដែល​មាន​ក្នុង Folder ដទៃ ចម្លង​មក​ដាក់​ចូល​ក្នុង Folder iTunes ថែមទៀត ។ ដើម្បី​ចូល​ពិនិត្យ​មើល​ទំហំ Home/Music/iTunes/iTunes Music លោកអ្នក​នឹង​ឃើញ Album Artwork និង iTunes Music ហើយ​ក្នុងនោះ​មាន Files mp3 ឬ mp4 ដែល​លោកអ្នក​បាន​ដាក់​បញ្ចួល​ក្នុង iTunes ។

iTunes

កម្មវិធី​ iPhone/iPad (Mobile Apps)

នៅ​ក្នុង iTunes folder លោកអ្នក​នឹង​ឃើញ Folder មួយ​ផ្សេងទៀត​ ក្រៅពី iTunes Music នោះគឺ Mobile Applications ដែល​អាច​នឹង​ផ្ទុក File ipa សម្រាប់​ដំឡើង​ចូល​ក្នុង iPhone/iPad ប្រសិន​បើ​លោកអ្នក​ឃើញ​មាន​ទំហំ​ធំជាង 10GB សូម​ចម្លង​កម្មវិធី​ទាំងនោះ​ចេញ​ទុក​នៅ​កន្លែង​សុវត្ថិភាព ឬលុប​ចោល​ ប្រសិនបើ​លែង​ប្រើ​ទៀត​ហើយ ។ 

mobile apps

បន្តពិនិត្យ​មើល Folder Pictures

នៅក្នុង Movies និង iTunes Folders ជាទូទៅ​ប្រាកដជាមាន​ទំហំ​ធំ ប៉ុន្តែ​នៅ​មាន​ Folder មួយទៀត​ក៏​អាច​ផ្ទុក​ទំហំ​ធំ​ដែរ គឺ Folder Pictures ដែល​មាន​រូបភាព​មកពី iPhoto, Lightroom និង Aperture សូម​ចម្លងវាចេញ​ទុក​ក្នុង External Hard Disk ឬ​ទុក​នៅ​កន្លែង​សុវត្ថិភាព​ដទៃ ។

ជំហានទី៥៖ សម្អាត Caches

Caches គឺជា​ប្រភេទឯកសារ​បណ្នោះអាសន្ន ដែល​ប្រើ​សម្រាប់​ជួយ​បង្កើន​ល្បឿន​ការងារ​ណា​ដែល​ធ្លាប់​បាន​ប្រើ​រួចហើយ ។  យ៉ាងណាមិញ Cache ដែល​ផ្ទុក​យូរៗ​ទៅ អាច​នឹង​មាន​ទំហំ​ធំ​ឡើងៗ ដែល​ជាហេតុ​នាំឲ្យ ខាត​ទំហំផ្ទុក​ទិន្នន័យ ។ សូមពិនិត្យមើល Home/Library/Caches/…

Spotify

ជំហានទី៦៖ សម្អាត​តាមរយៈ Scan មើល

បន្ទាប់​ពី​អនុវត្តន៍​តាម​ជំហាន​ខាងលើ​រួចមក​ហើយ បើ​លោកអ្នកនៅតែ​ខ្វះ​ទំហំ​សម្រាប់​ដំណើរការ OS X ឲ្យ​ប្រសើរ​ទៀត ​សូម​សាកល្បង​ការ Scan ដើម្បី​ពិនិត្យមើល​ថា​តើ​នៅ​មាន​កន្លែង​ណា​ដែល​ផ្ទុក​ទិន្នន័យ​ធំៗ​ទៀត ។ លោកអ្នក​អាច​សាកល្បង​ប្រើ​ Disk Wave ដែលជាកម្មវិធី​ឥតគិត​ថ្លៃ​មួយ និង​ដំណើរ​ការ​យ៉ាង​រហ័ស​ ព្រម​ទាំង​ងាយ​ស្រួល​ក្នុងការ​ប្រើ​ប្រាស់​ទៀតផង ។

Disk Wave

សូមចំណាំថា៖  Files ឬ Folders ដែល​មាន​ទំហំ​ធំ មិនមែន​សុទ្ធតែ​ជា​ប្រភេទ File ដែល​ត្រូវ​លុបចោល​នោះទេ សូម​ពិចារណា​ឲ្យ​បាន​ច្បាស់មុននឹង​សម្រេចចិត្ត​លុប​ File​ ណាមួយ​ចោល​ចេញពី Mac ដែល​មិនបាន Backup ទុកជាមុននោះ ។

មាន ១មតិ

  1. How fix hard disk mac(SMART: failing)?

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.