គន្លឹះ​បញ្ឈប់​ការរំខាន​មួយចំនួន​ក្នុង Mac OS X

ជាទូទៅ​អ្នក​ប្រើប្រាស់ Mac ភាគច្រើន​ស្ទើរ​តែ​ពេញ​ចិត្ត ១០០% នៃ​ដំណើរ​ការ​ និង​ល្បឿន​របស់ Mac OS X ប៉ុន្តែ​នៅ​តែមាន​ចំណុច​មួយ​ចំនួន​ដ៏​គួរ​ឲ្យ​ធុញទ្រាន់ ដែល​រំខាន​ដល់​ការ​ប្រើប្រាស់​ ឬដំណើរ​ការ​ការងារ​របស់​លោកអ្នក ។ សំបុកអាយធី សូម​​បង្ហាញ​ជូន​លោកអ្នក នូវគន្លឹះ​មួយចំនួន​ដើម្បី​បញ្ឈប់​ការ​រំខាន​ទាំងនោះ ។

OS-X-Mavericks-Desktop-MacBook

ខាងក្រោម​នេះ ជាចំណុច​មួយ​ចំនួន​ដែល​ភាគច្រើន​រំខាន​ដល់​អ្នក​ប្រើប្រាស់៖

  • កុំ​ឲ្យ​លឺ​សម្លេង ​ពេល​បន្ថយ ឬ​បង្កើន​សម្លេង​ (quacks/clicking sounds)
  • លាក់​ការ​បង្ហាញ​ការជូន​ដំណឹង (Notification)
  • កំណត់ Secondary Click សម្រាប់​ប្រើជាមួយ Mouse ឬ Trackpad
  • ចាក់​សោរ Mac ប្រសិន​បើ​អ្នក​​លែង​ប្រើ​ភ្លាមៗ

បិទសម្លេង ​ពេល​បន្ថយ ឬ​បង្កើន​សម្លេង

រាល់ពេល​ដែល​លោកអ្នក​បន្ថយ ឬ​បង្កើន​សម្លេង អ្នក​នឹង​ឃើញ​រូប​សញ្ញា សម្លេអ រួមជាមួយ​សម្លេង ថយ ឬ​កើន​ឡើង ។ ដើម្បី​បញ្ឈប់​សម្លេង​រំខាន​នេះ លោកអ្នក​គ្រាន់​តែ​ចុច shift key ឲ្យ​ជាប់ រួច​ចុច​ Key បន្ថយ ឬ​បង្កើន​សម្លេង នោះ​វា​នឹង​គ្មាន​សម្លេង​អ្វី​ទៀត​ឡើយ ។

Quacking-During-Volume-Adjustment

​បង្ហាញ​ការជូន​ដំណឹង

អ្នក​ប្រើប្រាស់ Mac មួយចំនួន​ ប្រហែល​ជា​អាច​ដឹង​ខ្លះៗ​ហើយ ទាក់​ទង​នឹង​ការ​ជូនដំណឹង​នានា ដែល​វានឹង​លោត​បង្ហាញនៅ​ប៉ែក​ខាង​លើខាង​ស្តាំ​ ដូចជា​ការជូន​ដំណឹង​ពី Facebook, Calendar, Mail ជាដើម ដោយ​ប្រើប្រាស់ Settings Notification ត្រង់​ចំណុច Do Not Disturb

សូម​ចូល​ទៅ​កាន់ System Preferences ហើយ​ពិនិត្យ​ត្រង់ Notifications

A list of all the applications using Notification Center.

លោកអ្នក​អាច​ពិនិត្យ​មើល​ត្រង់​ចំណុច​នានា​​ដូច​រូបខាងលើ ហើយ​អាច​កំណត់ជម្រើស​ណាមួយ ដូចជាការ​បិទ​ការ​ជូនដំណឹង​ពី​ម៉ោង ១០​យប់ ដល់ម៉ោង ៧ព្រឹក ។

កំណត់ Secondary Click (Right Click)

ចំពោះ​អ្នកធ្លាប់​ប្រើប្រាស់ Laptop ដំណើរការ​ជាមួយ Windows ប្រហែលជាធ្លាប់ដៃ​ចុច Mouse ស្តាំ ដោយចុចលើ​ផ្នែក​ខាងក្រោម​ ប៉ែក​ខាង​ស្តាំ ដើម្បី​ប្រើប្រាស់ Right Click យ៉ាងណាមិញ នៅ​ក្នុង Mac វា​មាន​ការ​ខុស​គ្នា​បន្តិច​បន្តួច ដែល​តម្រូវ​ឲ្យ​លោកអ្នក​ចុច​លើ Trackpad ដោយ​ប្រើ​ម្រាម​ពីរទៅវិញ ។ ទោះជា​យ៉ាងនេះ​ក្តី លោកអ្នក​នៅតែ​អាច​កំណត់ Settings តាម​ទម្លាប់​បាន​ដដែល ដោយ​ចូល​ទៅ​កាន់ System Preferences > Trackpad (បើ​លោកអ្នក​ប្រើ Mouse សូម​រើស​យក​ Mouse) ហើយ​ពិនិត្យ​ត្រង់ Secondary Click setting រួច​ជ្រើស​យក Click in bottom right corner ដែល​ជាជម្រើស​ចុច​ដូចនឹង​ការ​ប្រើ Right Click ក្នុង Windows ។

Enable secondary click on the Trackpad

ចាក់​សោរ​ភ្លាមៗ

ជាការពិតណាស់ រាល់​កុំព្យូទ័រទាំងអស់​ពិត​ជាមាន​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ឯកសារ​សំខាន់ៗ ដែល​មិន​ចង់​ឲ្យ​នរណា​ម្នាក់​មើល ឬ​លួច​ប្រើប្រាស់​ឡើយ ។ ការចាក់​សោរ​ភ្លាមៗ​ពេល​ដែល លោកអ្នក​ដើរ​ចេញ ឬអាច​កំណត់​ពេល​ចាក់​សោរ​កុំព្យូទ័រ ត្រឹម ២ ឬ ៥នាទី នៅពេល​ដែល​លោកអ្នក​លែង​ប្រើ​កុំព្យូទ័រ ជាចំណុច​សំខាន់​មួយ​ដែល​លោកអ្នក​​ត្រូវការ​ប្រើប្រាស់​ជាចាំបាច់​ដើម្បី​ដាក់​សុវត្ថិភាពលើ​កុំព្យូទ័រ ។ យ៉ាងណាមិញ ចំណុច​សំខាន់​មួយនេះ មិនមាន​នៅ​លើ Mac ដោយ​ផ្ទាល់​ឡើយ វា​តម្រូវ​ឲ្យ​លោកអ្នក​អនុវត្តន៍​ពីរ​ជំហាន​ទើប​អាច​កំណត់​បាន ។

  • ជំហាន​ទី១ សូម​កំណត់ពេល​វេលា​ចាក់​សោរភ្លាមៗ (Immediately) ក្រោយពេល​កុំព្យូទ័រ Sleep ឬ​លោត​ចេញ Screen Saver ដោយ​ចូល​ទៅកាន់ System Preferences > Security & Privacy ហើយធីក​យក Require password after sleep or screen saver begins ។

Require a password after screensaver or sleep

  • ជំហាន​ទី២ តម្រូវ​ឲ្យ​លោកអ្នក​កំណត់ Screen Corner ​ដែល​ត្រូវ​លោត​ចេញ នៅពេល​ដែល​លោកអ្នក​ទាញ Mouse ទៅ​ជ្រុង​ខាងណាមួយ ។ សូម​ចូល​ទៅកាន់ System Preferences > Desktop & Screensaver ហើយ​ចុចលើ​ប៊ូតុង Hot Corners បន្ទាប់​មក​សូម​ជ្រើសរើស​ជ្រុង​កែងណាមួយ ដែល​លោកអ្នក​ចង់​កំណត់​ឲ្យ​លោត​ចេញ Screen Saver ។

Start the screensaver using hot corners

យោងតាម​ជំហានទី១ និង​ទី២ យើងនឹង​អាច​ចាក់​សោរ​កុំព្យូទ័រ​បាន​ភ្លាមៗ ដោយ​​លោកអ្នក​គ្រាន់​តែទាញ Mouse ទៅ​ជ្រុងកែង​ណាមួយ នោះវានឹង​លោត Screen Saver ហើយ​វានឹង​ចាក់សោរ​កុំព្យូទ័រភ្លាមៗ ។ លោកអ្នក​នឹង​អស់​កង្វល់​ចំពោះ បញ្ហាសុវត្ថិភាព​កុំព្យូទ័រ​ទៀតហើយ មែនទេ?

សេចក្តីសន្និដ្ឋាន

ដូច្នេះ​គន្លឹះ​​រំខាន​ទាំង​បួន​ចំនួនខាងលើ រួមជាមួយ​ដំណោះស្រាយ​ដែល​លោកអ្នក​បាន​អាន និង​អនុវត្តន៍​ជាមួយ​សំបុកអាយធី ប្រហែលជាបាន​ជួយ​លោកអ្នក​ក្នុងការ​កាត់​បន្ថយភាព​ស្មុគស្មាញ និង​បំពេញ​តម្រូវការ​ប្រើប្រាស់​បន្ថែម​នៅ​លើ Mac ។ សម្រាប់​ចម្ងល់ ឬសំនួរ​បន្ថែម​ទាក់​ទង​នឹង​ប្រធាន​បទ​នេះ សូម​ដាក់​មតិ​ក្នុង​ប្រអប់​ខាងក្រោម ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.