គន្លឹះ​បង្កើត​ប្រតិទិននៅ​ក្នុង iPhoto

iPhoto  គឺ​ជា​កម្មវិធី​មូយ ក្នុង​កញ្ចប់ Apple’s iLife suite ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ការ​រៀប​ចំរៀប​ថត​របស់​លោកអ្នក​ឲ្យ​កាន់​តែ​មាន​ភាពឆ្នៃ​ប្រ​ឌិត​ និង​កាន់​តែប្រសើរ​ឡើង ។ ថ្ងៃ​នេះ សំបុក​អាយធី សូម​នាំ​ជូន​នូវ​វិធី​បង្កើត​ប្រតិទិន (calendar) ដែល​លោកអ្នក​អាច​ធ្វើ​ការ​កំណត់​ជ្រើសរើស​រូប​ថត​ផ្សេងៗ សម្រាប់​ថ្ងៃខួប​កំណើត ខួប​អនុស្សាវរីយ៍ ឫថ្ងៃពិសេស​ផ្សេងៗ​ជា​ដើម ។

ដំបូង សូម​បើកកម្មវិធី iPhoto និង​បន្ទាប់មក​ សូម​ចុច File (Menu) > New Calendar

1

សូម​ជ្រើស​រើស​យក​ template ណា​មួយ​ ដែល​លោកអ្នក​ពេញ​ចិត្ត និង​បន្ទាប់​មក​ចុច Create ។

2

លោក​អ្នក​នឹង​ទទួល​បាន​ផ្ទាំង​ដូច​រូប​ខាងក្រោម សូម​ធ្វើ​ការ​កែ​ប្រែ​តាម​តម្រូវ​ការ ឧទាហរណ៍ដួច​ជា​ Start calendar ពីខែ​មករា 2014 ជា​ដើម ។

3

លោក​អ្នក​អាច​ធ្វើ​ការ​ជ្រើស​រើសគំរូ Layout ដែល​ស្ថិត​នៅ​ខាងក្រោម ខាង​ស្តាំ​ដៃ នៃផ្ទាំង​កម្មវិធី iPhoto ដោយ​ចុចលើ​រូប​តំណាង (icon) Layout  ។

4

សម្រាប់ Option icon អនុញ្ញាតឲ្យ​លោក​អ្នកធ្វើ​ការ​ដាក់ Effect ទៅ​លើ​រូប​ថតរបស់​លោកអ្នក។ សូម​ធ្វើ​ការ​ Select យករូប​ថត​របស់​លោកអ្នក​ជា​មុន​សិន​ មុន​នឹងចុច Options 

5

ចំណែក​ឯ Photos icon វិញ អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ការ ត្រួត​ពិនិត្យ​រូប​ថត ថាតើ​រូប​​ណា​ខ្លះ​ដែល​បាន​ដាក់​ចូល​ទៅ​ក្នុងប្រតិទិន​រួច​ហើយ​នោះ។ លោក​អ្នក​អាច​ធ្វើ​ការ​បន្ថែម​ Events ឫ​ក៏ Albums ក៏បាន ។

6

លោក​អ្នក​អាច​ធ្វើ​ការ​បន្ថែម​ព័ត៌មាន​ផ្សេងៗ ផ្លាស់​ប្តូរ Font ប្តូរពណ៌ ប្តូរ​ទំហំ​ជា​ដើម ដោយ​ចុចលើ​ថ្ងៃ​ណាមួយ និងបញ្ចូលព័ត៌មានដែល​លោក​អ្នក​ចង់​ធ្វើ​ការ​បញ្ចូល ឧទាហរណ៍​ដូច​ជាថ្ងៃ​ខួប​កំណើត​ជា​ដើម។

7

ជា​ធម្មតា ប្រតិទិន​ទាំង​ឡាយនឹង​ត្រូវ​បាន​បោះពុម្ព​ចេញ​មក​ជា​មួយ​នឹងរូបសញ្ញា Apple នៅខាងក្រោយ។ប្រសិន​បើ​លោក​អ្នក​មិន​ចង់​បាន​ទេ​នោះ សូម​ចូល​ទៅ​កាន់ Options > Calendar Settings ​បន្ទាប់​មក សូម​ធ្វើ​ការ​ដក​ធីក (Untick) ទៅ​លើ Include Apple logo on back of calendar។

2012printservices_calfolder

8

ជា​ចុង​ក្រោយ សូមចុច Buy Calendar icon ។ លោក​អ្នក​នឹង​ត្រូវ​ការ Apple ID ដើម្បី​ធ្វើ​ការ Checkout ដូច​នេះ​ ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​មាន​ទេ សូម​ចុច​ទីនេះ ដើម្បី​អាន​ការ​ណែ​នាំ ដែល​ខុស​គ្នា​ត្រង់ ជំហាន​ទី​ប្រាំ​បី​ប៉ុណ្ណោះ ។

checkout2 calendar_hero
សូម​រីក​រាយ​ជា​មួយ​នឹង​រូប​ថត មិត្តភក្តិ គ្រួសារ តារា ម៉ូដែល​នៅ​ក្នុងប្រតិទិន​របស់​លោកអ្នក ក្នុង​ឆ្នាំ​ថ្មី​នេះ។ 😉

ប្រភព និង​រូប​ភាព

5 មតិ

  1. គន្លឹះ​បង្កើត​ប្រតិទិននៅ​ក្នុង iPhoto តើប្រើប្រាស់កម្មវិធីអ្វីសំរាប់

    បង្កើត​ប្រតិទិនបាន?

    • កម្មវិធី iPhoto។

    • សួស្តី! គឺ​ប្រើប្រាស់​កម្មវិធី​ iPhoto នៅ​ក្នុង Mac OS X ដែល iPhoto គឺ​ជា​កម្មវិធី​មូយ ក្នុង​កញ្ចប់ Apple’s iLife suite ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ការ​រៀប​ចំរៀប​ថត​របស់​លោកអ្នក​ឲ្យ​កាន់​តែ​មាន​ភាពឆ្នៃ​ប្រ​ឌិត​ និង​កាន់​តែប្រសើរ​ឡើង ។

  2. តើកម្មវិធី​ iPhoto មិនអាចដំឡើងលើ​ PC បានទេរឹ?

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.