របៀប​លាក់ Desktop Icons នៅ​ក្នុង OS X

Desktop អាច​ជា​កន្លែង​បង្ហាញ​នូវ​ផ្ទាំង​រូបភាព​តាម​តម្រូវ​ចិត្ត​របស់អ្នក​ប្រើប្រាស់ ឬអាច​ជាកន្លែង​ផ្ទុក​ឯកសារ​រយៈខ្លី ហើយ​ចម្លងទៅ​ទុក​នៅ​កន្លែង​ដទៃ ។ យ៉ាងណាមិញ ការ​រក្សា Files ឬ Folder នៅ​ក្នុង Desktop អាច​ជា​ការ​រំខាន​ដល់​រូបភាព​ដែល​លោកអ្នក​បាន​ដាក់​ភ្ជាប់ និង​អាចពិបាក​រក File ប្រសិន​បើ​វា​មាន​ស្អេក​ស្អះ​ពេញ​ Desktop ។ ម្យ៉ាងវិញទៀត កម្មវិធី​មួយចំនួន​ពេល​ដែល​ទាញយក​អ្វីម្យ៉ាង​តែងតែ​រក្សាទុក​នៅ​លើ Desktop រួមទាំង​រូបភាព​ដែល​បាន Screenshot នោះផងដែរ ដែល​នេះ​ជាហេតុ​នាំឲ្យ Desktop ងាយ​នឹង​រញ៉ែ​រញ៉ៃ ។ សូម​តាមដាន​ជាមួយ​សំបុកអាយធី ប្រសិន​បើ​លោកអ្នក​ចង់លាក់ Desktop icon ឬ File ដែល​នៅ​លើ​ទីនោះ​ ដូចខាងក្រោម ។

Desktop cluttered with lots of icons, desktop is visible

គន្លឹះលាក់ Desktop Icons

សូម​ដំណើរការ Terminal ដែល​លោកអ្នក​អាច​ស្វែងរក​បាន​នៅ​ឯ /Applications/Utilities បន្ទាប់​មក​សូម​វាយ Command ដូចខាងក្រោម៖

defaults write com.apple.finder CreateDesktop -bool false

បន្ទាប់មក​សូម​វាយ Return (Enter) នោះ​លោកអ្នក​នឹងត្រូវ​ Restart Finder ដើម្បី​ឲ្យ​វា​ដំណើរ​ការ (Take Effect) សូម​វាយ​កូដ​ខាងក្រោម​ក្នុង Terminal ដដែល ។

killall Finder

នោះ Desktop របស់​លោកអ្នក​នឹង​មិន​បង្ហាញ icons​ ណាមួយ​ទៀត​ឡើយ ។ ប៉ុន្តែ​សូម​កុំ​បារម្ភ ឯកសារ​ទាំង​នោះ​ដែល​រក្សា​លើ​នោះ នឹង​មិនបាត់​បង់ឡើយ ព្រោះ​យើង​មិនបាន​លុប​ចោល​នោះទេ ដោយ​គ្រាន់​តែ​លាក់​តែ​ប៉ុន្នោះ ។ លោកអ្នក​អាច​ស្វែរក Folder Desktop បាន​នៅ​ក្នុង Finder ដែល​ស្ថិត​ជាមួយ Document, Download Folder ជាដើម ។

Desktop icons disabled in OS X

Desktop_Folder

ប្រសិន​បើ​ថ្ងៃក្រោយ លោកអ្នក​គិត​ចង់​បង្ហាញ​ Desktop icons មកវិញ ក៏​មិនពិបាក​ដែរ លោកអ្នក​គ្រាន់​តែ​អនុវត្តន៍​តាម​គន្លឹះ​ងាយ​ដូច​ខាងក្រោម៖

គន្លឹះបង្ហាញ Desktop Icons មកវិញ​ក្នុង Mac OS X

ដើម្បី​បង្ហាញ​មកវិញ សូម​ដំណើរ​ការ Terminal ហើយ​វាយ command ដដែល​ ដោយ​គ្រាន់​តែ​ប្តូរ​ពី ‘false’ មកជា ‘true’ វិញ​តែ​ប៉ុន្នោះ៖

defaults write com.apple.finder CreateDesktop -bool true

ដូចខាងលើ​ដែរ សូម Kill Finder ឬ Relaunch Finder ដើម្បី​ឲ្យ​ដំណើរការ

killall Finder

លោកអ្នក​នឹង​ទទួល​បាន File និង Folder ទាំងអស់ បង្ហាញ​មកលើ Desktop វិញជាធម្មតា ។ គន្លឹះ​ងាយៗ អាច​ឲ្យ​លោកអ្នក​ប្រើ Mac OS X កាន់​តែ​ងាយ​ស្រួល ។

អានថែមទៀត

របៀប​ប្តូរ Profile Picture ក្នុង Mac User Account

ជាទូទៅ នៅពេល​ដែល​លោកអ្នក​បង្កើត​គណនី​ក្នុង Mac វានឹង​ទាមទារ​ឲ្យ​លោកអ្នក​ជ្រើសរើស​រូបភាព​ដែល​មានស្រាប់ ដូចជារូប​ឥន្ទ្រី បាល់ សត្វសេក ជាដើម ។ ភាគច្រើន​លោកអ្នក​ប្រាកដជាចង់​ដាក់​រូបខ្លួនឯង ឬរូប​ឡូហ្គូ​ណាមួយ ដែល​មាន​ក្នុង Mac OS X របស់​អ្នក​តាម​តម្រូវ​ការ …

2 មតិ

  1. HI, bong. I want to install Max OS X on my laptop. can you help me?

Leave a Reply