រចនា​កាត​ជូន​ពរ​សម្រាប់​ថ្ងៃ​ Christmas

 រីករាយថ្ងៃបុណ្យ Christmas! តើ​លោកអ្នក​មាន​បំណង​ផ្ញើកាត​ជូនពរ ដែលជាស្នាដៃរបស់លោកអ្នក ទៅកាន់មនុស្សជាទីស្រលាញ់ដែរឫទេ?
ក្នុងឱកាសថ្ងៃបុណ្យ Christmas ឆ្នាំនេះ សំបុកអាយធី នឹងនាំលោកអ្នកមកធ្វើការរចនាកាតជូនពរជាលក្ខណៈសាមញ្ញៗទាំងអស់គ្នា ដូចតទៅ…
សូម​ដំណើរ​ការ​កម្មវិធី Adobe Photoshop និង​បង្កើត​ក្រដាស​ការងារ​មួយដែល​មានទំហំ ដែល​លោក​អ្នក​ចង់​បាន ឧទាហរណ៍ 1000 x 800។ បន្ទាប់​មក​ទៀត សូមចាក់ពណ៌ Gradient ចូល ដែល​លោកអ្នក​អាច​កំណត់តាមខាងក្រោម៖
Gradient_Coloring
សូម​កំណត់​យក Radial Gradient មុនពេលធ្វើការចាក់ពណ៌។
Radial_set
លោកអ្នក​អាច​ធ្វើការ​ចាក់​ពណ៌ តាម​គន្លង​នេះ។
Coloring_bg_path
សូម​ជ្រើស​យក Elliptical Marquee Tool មកគូររង្វង់មួយ និងចាក់ពណ៌ Gradient ដូចខាងក្រោម
Eliptical_marquee_tool
Gradient_to_circle
សូមអនុវត្ត​ជំហាន​ដដែល និងប្រើប្រាស់ Pen tool មកគូរផ្នែកខាងលើ ដើម្បី​ទទួល​បាន​រូប​ដូច​ខាង​ក្រោម៖
Bell_drawing
សូម select យក layers ទាំងនេះ រួច​ធ្វើការ Group ដោយចុច Ctrl+G នៅលើក្តារចុច (Keyboard) ឫ ចុច Ctrl+E ដើម្បី​ធ្វើ​ការ Merge តែ​ម្តងក៏បាន
Group_layers
បន្ទាប់​មក​សូម​ចុច Ctrl+J ដើម្បី​ធ្វើការ Duplicate នូវ Group ឫ layer ថ្មី​នេះ។ សូម Duplicate ឲ្យ​បានប្រមាណ ៧ ទៅ ៨ ដង ទៅតាមចំនួនពណ៌ខុសៗគ្នា ដែលលោកអ្នកចង់បាន។
នៅត្រង់ Adjustment (លេខ 1) សូម​ជ្រើសយក Hue/Saturation។ បន្ទាប់​មក​ សូម​ដាក់ cursor របស់​លោកអ្នកត្រង់​នេះ(លេខ 2) រួចចុច Alt នៅលើក្តារចុច និង​ធ្វើការ Click នៅ​ពេល​ដែលឃើញ​សញ្ញា​ដូច​រូប។ បន្ទាប់​មក​ទៀត លោកអ្នក​អាច​ចង់​ផ្តើម​ធ្វើ​ការ​កែ​ពណ៌​បាន​យ៉ាងងាយ(លេខ 3)។ សូមអនុវត្តជំហាននេះ ម្តង​ហើយម្តងទៀត រហូតទទួលបានគ្រប់ពណ៌ ដែល​លោកអ្នកចង់បាន។
Hue
បន្ទាប់មក​ សូមយក Pen tool មកគូរ​ជារូបរាងដូចក្នុងរូបខាងក្រោម។
Chrsitmas_tree

ក្រោយពីគូររួចរាល់ សូមជ្រើសរើសយក Brush tool ពី Tools bar ឫ​ចុច B នៅលើក្តារចុច។ នៅត្រង់ Brush window សូមធ្វើការកែប្រែ setting ដូចរូបខាងក្រោម។
បញ្ជាក់
1 – រូបខាងក្រោម ជារូបមានចលនា បើសិនជាមានបញ្ហា សូមធ្វើការ Save និងបើកក្នុង OS របស់លោកអ្នក។
2- ប្រសិនបើលោកអ្នក​មិនឃើញ Brush window សូមចុច F5 នៅលើក្តារចុច ដើម្បីបង្ហាញឡើង។

brush_setup

បន្ទាប់មកទៀត សូមជ្រើសយក Pen tool វិញ រួចធ្វើការ Right-click នៅលើ path រាងដើមឈើ ដែលបានគូររួច និងជ្រើសយក Stroke Path…។
stroke_path
សូមជ្រើសយក Brush និងចុច OK។
នោះលោកអ្នកនឹងទទួលបានដូចរូបខាងក្រោម៖
18
បន្ទាប់មក សូមយកកណ្តឹងទាំងអស់មកតម្រៀបបញ្ចូលក្នុងដើមឈើនេះ ដោយធ្វើការ Rotate, Scale ទៅតាមអ្វី​ដែល​លោកអ្នកចង់បាន។
insert-Bubbleបន្ទាប់មក សូមគូររូបផ្កាយមួយ ដោយប្រើ Pen tool ឫប្រើ Custom Shape Tool ក៏បាន និងកំណត់ Layer Style ដោយចុច Layer (Menu) > Layer Style > Outer Glow…
star_lighting
បន្ទាប់មក សូមបង្កើត Layer ថ្មីមួយដោយចុច Ctrl+Shift+N រួចជ្រើសយក Brush Tool មកគូររូបជាលក្ខណៈ Bokeh ដោយកំណត់ពណ៌ស្រដៀងនឹងBackground។
Bokeh

ជាចុងក្រោយ សូមប្រើ Horizontal Type tool មកសរសេរ “Merry Christmas” ក៏ដូចជាដាក់ Outer Glow ទៀតក៏បាន ជាការស្រេច។
Final
កុំ​ភ្លេចផ្ញើស្នាដៃរបស់លោកអ្នកមកកាន់ សំបុកអាយធី ផង 😀

2 មតិ

  1. សួរស្តីបង​ តើមានកម្មវិធីកាត់​តចំរៀង​ រឺកម្មវីធីកាត់តរូបថតអត់ បើមានញំសុំបានអតើ

    • កាត់​ចម្រៀង គេ​ច្រើន​ប្រើ Adobe Auditionឫ Sony Soundforgeចំណែក​ឯ​រូប​ភាព គេ​ច្រើន​ប្រើ Adobe Photoshopឫ Gimp។

Leave a Reply