គន្លឹះចម្លង File ចូល NTFS ក្នុង OS​ X

NTFS ឬ New Technology File System ជា File System មួយដ៏ពេញនិយម និងជាកំណែបន្ទាប់ពី FAT បានជួយសម្រួលដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Windows យ៉ាងច្រើន ខណៈដែលគុណសម្បត្តិចម្បងមិនអាចមើលរំលងបាននោះគឺ ចម្លង File ដែលមានទំហំធំ (4Gb+/file) និងល្បឿនជាដើម ដែល FAT32 អាច​ចម្លង និង​រក្សាទុក​ File បាន​ត្រឹមតែ 2GB ប៉ុណ្ណោះ ។

អត្ថបទគួរអាន ​វិធីងាយៗ​ក្នុង​ការ​ប្តូរប្រព័ន្ធ Fat32 ទៅជា NTFS ដោយ​មិន​ចាំបាច់ Format

ITP-NTFS

ប៉ុន្តែ ទោះជាយ៉ាងណា លោកអ្នកដែលប្រើប្រាស់ OS X អាចនឹងជួបបញ្ហាមួយ ដោយ USB Flash/ExHDD ដែលមាន File System ជា NTFS នេះ មិនអាចចម្លង Files ចូល (Write Support) បានសោះ ទោះបីជា Files នោះស្ថិតក្នុងទំហំណាក៏ដោយ ។ ថ្ងៃនេះ សំបុកអាយធី នឹងជួយលោកអ្នកក្នុងការដោះស្រាយបញ្ហានេះ ដោយអនុវត្តដូចតទៅ៖

មុននឹងចាប់ផ្តើម សូម Backup data ក្នុង  USB Flash/ExHDD ទុកជាមុន ។ OS X ជាទូទៅ អាចត្រឹមតែ read NTFS-Formatted Drives ប៉ុណ្ណោះ ការបើកមុខងារ Write Support ដោយប្រើ  Third-Party Drivers ដូចជា FUSETuxera NTFSParagon គឺ​ជាជម្រើសប្រសើរបំផុត។

ជាដំបូង សូមប្រាកដថា Drive របស់ USB Flash/ExHDD របស់លោកអ្នកមានឈ្មោះ តែមួយពាក្យ មិនមានដកឃ្លា (no SPACE) ។ ឧ. SombokIT,… ។ បន្ទាប់មក សូមចូលទៅ Applications > Utilities រួចជ្រើសយក Terminal ដើម្បីដំណើរការ ។

Application > Utilities

សូមវាយពាក្យបញ្ជា sudo nano /etc/fstab

Command in terminal sudo

បន្ទាប់មកផ្ទាំង Nano នឹងបង្ហាញឡើង។ សូមវាយបញ្ចូលពាក្យបញ្ជា​ ដោយប្តូរ NAME ទៅជាឈ្មោះ Drive របស់ USB Flash/ExHDD របស់លោកអ្នក
LABEL=NAME none ntfs rw,auto,nobrowse

4

បន្ទាប់មកទៀត សូម Save រក្សាទុក ដោយចុច Control+S និងបិទផ្ទាំងនេះ nano ដោយ Control+X រួច​សូមដក Flash/ExHDD (unplug) ឬធ្វើការ Unmount ដោយចូលទៅកាន់ Go > Ultilities > Disk Ultility > Unmount ។

Disk Ultilities

Unmount

បន្ទាប់មក លោកអ្នក​គ្រាន់តែធ្វើការ Mount ឬ Plug នូវ Flash/ExHDD របស់លោកអ្នកមុកវិញ ជាការស្រេច ។

ចំណាំ៖ លោកអ្នកអាចនឹងតម្រូវឲ្យធ្វើការ Restart ក្នុងករណី ដែល Mount មកវិញមិនបាន។ ខណៈដែលអ្នកនឹងមិនឃើញ Drive របស់អ្នក ក្នុង Finder បន្ទាប់ពី Mount មកវិញនោះ លោកអ្នកគ្រាន់តែចូលទៅកាន់ Terminal និងវាយពាក្យបញ្ជា open /Volumes ។

ឥឡូវនេះ​សូមសាកល្បងចម្លង Files ចូលក្នុង USB Flash/ExHDD ដើម្បីបញ្ជាក់ថាលោកអ្នកបានទទួលជោគជ័យហើយ ។ ប្រសិនបើលោកអ្នកនៅតែជួបបញ្ហា មិនអាចចម្លង files ចូលបាន ពិសេសលោកអ្នកដែលប្រើប្រាស់ Mavericks សូមប្រើ​​ Third-Party Software ជំនួសវិញ ដើម្បីជាភាពងាយស្រួល ។

កុំភ្លេច LIKE និង SHARE  😀

Leave a Reply