ហេតុអ្វី​ឃើញ​តែ 8Gb ក្នុង Samsung Galaxy S4 16Gb

សម្រាប់​ប្រិយ​មិត្ត សំបុក​អាយ​ធី ដែល​ប្រើ​ប្រាស់ទូរស័ព្ទ​ម៉ូដែល Samsung Galaxy S4 ប្រាកដ​ជា​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជាឃើញ​តែ 8Gb ក្នុង Galaxy S4 16Gb របស់​លោក​អ្នក។

អត្ថបទគួរ​អាន៖ មូល​ហេតុ និង​គន្លឹះ Root Android Phone

galaxy-s4-usable-space

ក្រុមហ៊ុន​ Samsung ដោយ​ផ្ទាល់ បាន​ចេញ​មកបក​ស្រាយថា ដើម្បី​ធា​នា​ឲ្យ​បាន​នូវ គុណភាពដ៏​ល្អ​ឥតខ្ចោះ ជាមួយ​នឹង​លក្ខណៈ​ពិសេស​ថ្មីៗ ដូច​ជា high-resolution display ជាដើម ទូរស័ព្ទ Galaxy S4 ត្រូវការ Internal storage ច្រើនដើម្បី​ដំណើរការ។ ទំហំ​ Storage ជាង​ពាក់​កណ្តាល ត្រូវ​បាន​ប្រើ​ប្រាស់​ដោយប្រព័ន្ធ​ប្រតិបត្តិការ (OS) និង​កម្មវិធី​មួយ​ចំនួន​ ដែល​មានភ្ជាប់​មក​ជាមួយនិង​ត្រូវបានដាក់​ឲ្យ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ។

overallជាការពិតណាស់ មានមតិ​ខ្លះបាន​លើកឡើង​ថា “ប្រសិនបើលោកអ្នកទិញទូរស័ព្ទ​ដែលមានទំហំ 16Gb វាគួរតែមានទំហំ 16Gb ទំនេរ សម្រាប់​អ្នក​ប្រើ​ប្រាស់ ឧទាហរណ៍ថា ខ្ញុំទិញនំប៉័ង ខ្ញុំរំពឹងទុកថាខ្ញុំនឹងទទួលបាននំប៉័ង មិនមែននំអ្វីផ្សេងនោះទេ“។ ក្រុមហ៊ុន​ផលិត Smartphone ដ៏​ល្បី​ល្បាញមួយ​នេះបាន​​បញ្ជាក់យ៉ាងច្បាស់​ថា ប្រមាណ 6.85 Gb ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ system files ដែល​លើស​ពី Galaxy S3 ត្រឹម​តែ 1 Gb ប៉ុណ្ណោះ។ នេះ គឺ​ដោយ​សារ​តែ ក្រុមហ៊ុន​បាន​ដាក់នូវ​លក្ខណៈអស្ចារ្យ ពិសេសៗ ថ្មីៗ ដូចជា display កម្រិតច្បាស់​បំផុត​សម្រាប់​អតិថិជន​របស់​ខ្លួន រួម​មាន រូបភាព​កម្រិត high-resolution ក៏​ដូច​ជា រូបភាព icons system ផង​ដែរ។​ ក្រុមហ៊ុនក៏បានបញ្ជាក់​ប្រាប់ទៅ​កាន់អតិថិជនខ្លួនថា ពួកគាត់​អាច​បន្ថែម Memory card គឺប្រភេទ microSD card ដើម្បី​ទទួល​បានទំហំ storage បន្ថែមផងដែរ។

បញ្ហា​នៅ​ត្រង់​ថា ក្រុមហ៊ុន Samsung មិន​បាន​អនុញ្ញាត​ឲ្យអ្នកប្រើ​ប្រាស់​បញ្ចូល​កម្មវិធី (application) ផ្សេងៗ ទៅកាន់ Memory card ដោយផ្ទាល់​នោះទេ។ ដូចនេះ Memory card ដែល​ត្រូវ​បាន​ដាក់​បន្ថែម​នោះ នឹងផ្ទុក (store) នូវរូបភាព វីដេអូ ចម្រៀង តន្ត្រី និងឯកសារផ្សេងៗ តែប៉ុណ្ណោះ។ ជា​មួយ​គ្នា​នេះ​ផង​ដែរ​ មិនមែន​មាន​តែក្រុមហ៊ុន Samsung នោះ​ទេ ដែល​ប្រឈម​មុខ​នឹងបញ្ហានេះ ជាមួយនឹងអតិថិជនរបស់ខ្លួននោះ Microsoft ក៏​បាន​ដាក់លក់ 64Gb Surface Pro របស់ខ្លួនដែលមាន storage ទំនេរ​ត្រឹមតែ 23Gb ប៉ុណ្ណោះ ខណៈដែលឧបករណ៍កម្សាន្ត Wii U ទំហំ 8Gb មានទំហំជាក់ស្តែងត្រឹមតែ 3Gb ប៉ុណ្ណោះ សម្រាប់បញ្ចូល Game ។

អត្ថបទគួរ​អាន៖ គន្លឹះ​​បង្កើន​ល្បឿន​ Android Phone​ លឿន​ជាង​ធម្មតា

គួរ​រំឮក​ផង​ដែរ​ថា ទូរស័ព្ទ Samsung Galaxy S4 មានអេក្រង់ 5-inch Super AMOLED display ជាមួយនឹងកម្រិតច្បាស់ full HD  ថែម​ទាំងមាន Gorilla Glass 3 protection ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ ទូរស័ព្ទ​នេះ មាន​ភ្ជាប់មកជាមួយនូវ កាម៉េរា 13 megapixel ជាមួយ​និង RAM ទំហំ 2 GB។ ចំពោះ Internal storage វិញ គឺ​អាច​ជ្រើស​រើស​បាន​ដូចជា 16/32/64 GB និងអាចបន្ថែម memory card ប្រភេទ microSD card រហូត​ទៅដល់ 64 GB។ ទូរស័ព្ទដ៏ទំនើបនេះក៏មានលក្ខណៈទំនាក់ទំនង (connectivity features) ដូចជា 4G LTE, HSPA+, NFC chip, WiFi, IR blaster microUSB 2.0 និង​មានភ្ជាប់​មក​ជាមួយ​នូវ​ Bluetooth 4.0 ផងដែរ ។

តើលោកអ្នកយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ? តើ​លោកអ្នក​បាន​សាកល្បងជាមួយនឹងបច្ចេកវិទ្យាថ្មីៗ នៅក្នុងទូរស័ព្ទ Samsung Galaxy S4 ហើយឬនៅ?

3 មតិ

  1. This website is the good idea, The hot News for student all the people in cambodia, I have 1 Question to ask u , Now I use Gallaxy Note II But the problem is turn off is the phone restart vin ?

  2. my galaxy note like this too

Leave a Reply