របៀប​ដំឡើង OS X Mavericks តាមរយៈ USB [លម្អិត]

លោកអ្នក​ពិត​ជា​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ នូវ​ព័ត៌​មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ដោយ​ឥតគិត​ថ្លៃពី Apple នូវ​​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ចុង​ក្រោយ​ប្រចាំឆ្នាំ ២០១៣ នោះគឺ Mac OS X Mavericks ។ លោកអ្នក​អាច​ទាញ​យក​បាន​ដោយ​គិត​ថ្លៃ និង​ចំនាយ​ពេល​ដំឡើង​ប្រហែល ៣០​នាទី ទៅ ៤៥ នាទី ។

អត្ថបទ​គួរអាន៖ ក្រឡេកមើល OS X Mavericks ថាមានអ្វីថ្មី

ថ្ងៃនេះ​សំបុកអាយធី សូម​បន្ត​បង្ហាញ​ជូន​ពី​គន្លឹះ​បន្ថែម​ទាក់​ទង​នឹង​ការ​ដំឡើង Mac OS X Maverick ជំនាន់​ទី 10.9 តាមរយៈ​ USB វិញ​ម្តង ដែល​ជាទូ​ទៅ​លោកអ្នក​អាច​ Upgrade ដោយ​ផ្ទាល់​ (មិន​បាត់​បង់​ឯកសារ ឬកម្មវិធី​ឡើយ) លើ Mac OS X 10.8 ដែល​លោកអ្នក​កំពុង​ប្រើប្រាស់​​បាន ប៉ុន្តែ​គន្លឹះ​តាម​ USB គឺ​ត្រូវ​បាន​ប្រើ​សម្រាប់​តែ​លោកអ្នក​ដែល​ចង់​ធ្វើ​ការ​ ដំឡើង​ដោយ​សម្អាត​ចោល​លើ​ 10.8 ចាស់​តែម្តង ។ ការ​អនុវត្តន៍​នេះ លោកអ្នក​នឹង​ត្រូវ​បាត់​ឯកសារ​ (នៅ Drive ជាមួយ Mac OS X) រួម​ជាមួយ​កម្មវិធី​នានា​ក៏​បាត់​ផងដែរ ។

create-osx-mavericks-install-drive

តម្រូវការ​សម្រាប់​ការ​ដំឡើង៖ លោកអ្នក​ត្រូវមាន USB Flash Drive មួយ​ដែល​មាន​ទំហំ 8GB និង​គ្មាន​ឯកសារ ដើម្បី Format រួច​ដាក់​បញ្ចូល Mac OS X Mavericks ចូល​ក្នុង USB នោះ ។ លោកអ្នក​ក៏​ត្រូវ​ចំណាយ​ពេល​ប្រហែល ២ ទៅ ៥ ម៉ោង​សម្រាប់​ការ​ទាញ​យក OS X Mavericks ដែល​មាន​ទំហំ​ជាង 5GB ផងដែរ ។

downloading_Mavericks

ជំហាន​ទី១៖ ទាញយក OS X Mavericks ដោយ​ឥតគិត​ថ្លៃ​ពី Mac App Store

សូម​ទាញយក​ OS X Mavericks ពី​ Mac App Store ដោយ​ឥតគិត​ថ្លៃ ចុច​ទីនេះ​ដើម្បី​ទាញយក ។

Download Mavericks from the Mac App Store

ប្រសិន​បើ​លោកអ្នក​ធ្លាប់​ទាញ​យក​ហើយ សូម​ស្វែង​រក​នៅ​ក្នុង​ Application ។

after_downloading_Mavericks

ជំហាន​ទី២៖ សូម​កុំចុច Continue លើ​ផ្ទាំង Install OS X

នៅពេល​ដែល​លោកអ្នក​ទាញ​យក​រួចហើយ វានឹង​លោត​ផ្ទាំង Install OS X ដោយ​ស្វ័យប្រវត្តិ សូម​កុំចុច​ប៊ូតុង Continue ឲ្យសោះ (ប្រសិន​បើ​ចុច លោកអ្នក​នឹង​ដំឡើង​ដោយ​ផ្ទាល់​ និង​មិន​ប្រើ​តាម USB ឡើយ) ។

mavericks-install-screen

អត្ថបទ​គួរអាន៖ របៀប Upgrade ទៅ​ OS X Mavericks – Free

ជំហាន​ទី៣៖ ដោតភ្ជាប់ USB ជាមួយ Mac

ឥឡូវនេះ លោកអ្នក​អាច​ដោត USB Flash ឬ​អាច​ប្រើ External Drive ដូចជា External Hard Disk ប៉ុន្តែ​លោកអ្នក​ត្រូវចង​ចាំ​ថា ការ​អនុវត្តន៍​នេះ នឹង​លុប​រាល់​ឯកសារ​ទាំង​អស់​ពី​ក្នុង Drive ដែល​លោកអ្នក​ដោត​ភ្ជាប់​សម្រាប់ ធ្វើ​ជា USB Installer (Mac OS X Mavericks) ។ សូម​កុំ​ប្រើ Hard Disk ឬ USB ណាដែល​មាន​ឯកសារ​សំខាន់ ឬ​អាច​ចម្លង​ចេញ​ឲ្យ​អស់​ មុននឹង​អនុវត្តន៍​ជំហាន​នេះ ។

Creating a Mavericks install drive with USB flash disk

ដើម្បី​ឲ្យ USB Flash Drive របស់​លោកអ្នក​អាច​ Boot បាន (បើ​មិន​ Boot គឺ​មិន​អាច​ដំឡើង​បាន​​ទេ) លោកអ្នក​ត្រូវ​តែ​ Format វា​ទៅ​ជា​ប្រភេទ GUID Partition Table ។

  • សូម​បើក Disk Utility ហើយ​ចុច​លើ USB ណាដែល​លោកអ្នក​នឹង Format

format_usb_Flash

  • សូម​ពិនិត្យ​ត្រង់ Partition Layout ហើយ​ចុច​យក “1 Partition” រួច​បន្ត​ចុច​លើ “Options” និង​ជ្រើស​យក “GUID Partition Table” ហើយចុច “OK” ។
  • ជាចុងក្រោយ​សូម​ចុច “Apply” ដើម្បី​ដំណើរ​ការ Format ​USB Flash Drive នោះ ។

select_GUID_partition

ជំហាន​ទី៤៖ បង្កើត USB Installer តាមរយៈ Terminal

ដើម្បី​ដាក់​បញ្ចូល Mac OS X Mavericks ចូល​ក្នុង​ USB Drive សម្រាប់​ដំឡើង​បាន សូម​លោកអ្នក​អនុវត្តន៍​ជាមួយ Terminal ដែល​លោកអ្នក​អាច​ប្រើ​កម្មវិធី​ដែល​មាន​ស្រាប់​នៅ​ក្នុង​ Mac សម្រាប់​បញ្ជា​ឲ្យ​ដំណើរ​ការ​អ្វី​មួយ​តាម​រយៈ​ការ​វាយ Command (ប្រើ​ដូច Command Prompt ក្នុង Windows) ។ លោកអ្នក​អាច​ស្វែង​រក​កម្មវិធី Terminal បាន​នៅ​ឯ /Applications/Utilities/ ។ បន្ទាប់​ពី​ដំណើរ​ការ​កម្មវិធី​នេះ ហើយសូម​វាយ​កូដ ឬចម្លង​ពី​គំរូ​ខាង​ក្រោម​នេះ៖

sudo /Applications/Install OS X Mavericks.app/Contents/Resources/createinstallmedia --volume /Volumes/untitled --applicationpath /Applications/Install OS X Mavericks.app --nointeraction

បញ្ជាក់៖ ត្រង់ untitled គឺជា​ឈ្មោះ​របស់​ USB Drive លោកអ្នក ប្រសិន​បើ​អ្នក​ដាក់​ឈ្មោះ USB នោះ​ថា ABC សូម​ដូរ​កូដ​ត្រង់​កន្លែង​នោះ​ទៅ​ជា ABC ជំនូស​ឲ្យ untitled វិញ​ ។ ម្យ៉ាងទៀត ប្រសិន​បើ​លោកអ្នក​ឃើញសារ Command not Found សូម​លោកអ្នក​ប្រើប្រាស់ Doble Quote (“) ត្រង់ Command ​ណា ដែលមាន​ដកឃ្លា ។

ជំនួស Command ខាងលើ​ដោយ៖

sudo /Applications/"Install OS X Mavericks.app"/Contents/Resources/createinstallmedia --volume /Volumes/"untitled 1" --applicationpath /Applications/"Install OS X Mavericks.app" --nointeraction

require_password
សូម​បំពេញ​ Password ដែល​លោកអ្នក​ប្រើ​ដើម្បី Log កុំ​ព្យូទ័រ (បើមាន)

ការ​អនុវត្តន៍​ដោយ​ Command ខាងលើ​ទាម​ទារ​សិទ្ធិ​ជា Administator ដូច្នោះ​លោកអ្នក​ត្រូវ​វាយ​លេខ​សម្ងាត់ ទើប​បន្ត​ដំណើរការបាន ។ បន្ត​មកទៀត វានឹង​ដំណើរ​ការ​សម្អាត USB Flash ម្តងទៀត​ហើយ​ចម្លង Mac OS X Mavericks ចូល​ក្នុង USB ដោយ​ស្វ័យប្រវត្តិ ។

copy_to_flash_Command

ក្រោយ​ពី​ដំណើរ​ការ​យ៉ាង​ជោគជ័យ​រួច​ហើយ សូម​ត្រឡប់​មក​មើល​នៅ Finder លោកអ្នក​នឹង​ឃើញ​ Drive ថ្មី​មួយ​ដូច​រូប​ខាងក្រោម ។

os-x-mavericks-installer

សូម​ចាប់​ផ្តើម​ដំណើរការ​ដំឡើង OS X Mavericks តាមរយៈ USB

ដើម្បី​អាច​ដំណើរការ​ដំឡើងតាមរយៈ USB សូម​លោកអ្នក​ Restart (Reboot) កុំព្យូទ័រ ដោយ​ចុច Option Key ឲ្យ​ជាប់ វានឹង​លោត​ចូល​ទៅ​ក្នុង Booting Mode ។ សូម​ជ្រើស​រើស​ Install OS X Mavericks Drive (ពណ៌លឿង) ហើយ​បន្ត​ដំណើរ​ការ​ដំឡើង​ដូច​ខាងក្រោម ។

plug_USB_in

getting_started

បន្ទាប់​ពី​ចុច​លើ Install OS X Mavericks រួច​ហើយ សូម​លោកអ្នក​អនុវត្តន៍​តាម​ផ្ទាំង​ណែនាំ​ ពី​ការ​ដំឡើង​ម្តង​មួយ​ជំហានៗ ដូចរូប​ខាងក្រោម ៖

install_OS_X

សូម​លោកអ្នក​ចុចលើ Install OS X ហើយ​ចុច​លើ​ប៊ូតុង Continue ដើម្បី​ដំណើរ​ការ​ដំឡើង​ទៅ​ជំហាន​បន្ទាប់ ។ ប៉ុន្តែ​ប្រសិន​បើ​លោកអ្នក​ចង់​សម្អាត Drive ណាមួយ​សិន លោកអ្នក​អាច​ជ្រើស​រើស​យក Disk Utility Options ដើម្បី​ Format ឬ​បង្កើត ឬ​រំលាយ Drive ចូល​គ្នា​ជាដើម ហើយ​ត្រឡប់​មក​ផ្ទាំងនេះ​វិញ រួច​ចុចលើ Install OS X ។

Continue_to_install_OSX

agree_term_OS_X

ជ្រើសរើស Drive ណាមួយ​សម្រាប់ដំឡើង OS X
ជ្រើសរើស Drive ណាមួយ​សម្រាប់ដំឡើង OS X

prepare_to_install

ជ្រើសរើស​ប្រទេស
ជ្រើសរើស​ប្រទេស

select_keyboard

select_your_Wifi

ប្រសិន​បើ​លោកអ្នក​បាន​ចម្លង​ឯកសារ​ទុក​នៅ​ក្នុង Mac ដូចជា​ប្រើ Time Machine, Windows PC លោកអ្នក​អាច​ផ្ទេរ​ឯកសារ​ទាំង​នោះ​មក​ដាក់​ឲ្យ​ស្រេច​តាម​ជំហាន​នេះ​ក៏បាន​ដែរ ដោយ​ជ្រើសរើស​ជម្រើស​ណាមួយ​តាម​រូប​ខាងលើ ឬចុច Don’t Transfer ប្រសិន​បើ​គ្មាន​ឯកសារ​ណា​សម្រាប់​ផ្ទេរ​ ឬ​លោកអ្នក​អាច​ផ្ទេរ​នៅពេល​បន្ទាប់​ក៏បាន ។

ផ្ទេរ​ព័ត៌មាន​មក​ Mac ថ្មី​របស់​អ្នក
ផ្ទេរ​ព័ត៌មាន​មក​ Mac ថ្មី​របស់​អ្នក

លោកអ្នក​អាច Sign in ចូល​ Apple ID ដែល​មាន​ស្រាប់ ឬ​បង្កើត​ថ្មី តាម​រយៈ ផ្ទាំង​រូបភាពខាងក្រោម ។

Sign in ជាមួយ Apple ID
Sign in ជាមួយ Apple ID

apple_id_account_thumb

យល់​ព្រមជាមួយ​ការដំឡើង​កម្មវិធី​ភ្ជាប់​មក​ស្រាប់​ក្នុង Mac ដូចជា Mail, iTunes ជាដើម
យល់​ព្រមជាមួយ​ការដំឡើង​កម្មវិធី​ភ្ជាប់​មក​ស្រាប់​ក្នុង Mac ដូចជា Mail, iTunes ជាដើម
បង្កើត​គណនី​សម្រាប់ Login ចូល​កុំព្យូទ័រ - ព្រោះ​កុំព្យូទ័រ​មួយ​អាច​មាន​គណនី​ច្រើន
បង្កើត​គណនី​សម្រាប់ Login ចូល​កុំព្យូទ័រ – ព្រោះ​កុំព្យូទ័រ​មួយ​អាច​មាន​គណនី​ច្រើន

ចុះ​ឈ្មោះ​កុំព្យូទ័រ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី ឬ​ការ Update ផលិតផល ឬសេវាកម្មពី ​Apple

ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​អ្វីថ្មី​ពី Apple
ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​អ្វីថ្មី​ពី Apple

 

គ្រប់ Settings ត្រូវបាន​បំពេញ​ជាស្រេច
គ្រប់ Settings ត្រូវបាន​បំពេញ​ជាស្រេច

ជាចុងក្រោយ​ លោកអ្នក​នឹង​ទទួល​បាន​ Mac ដ៏​ថ្មី​ស្រឡាង (OS X Mavericks មិនមែន MacBook ថ្មីទេ!) ដែល​មាន​កម្មវិធី​ភ្ជាប់​មក​ស្រាប់​មួយចំនួន រួមជាមួយ​ Drive ដែល​គ្មាន​ទិន្នន័យ​ទាំងអស់ ។ សូម​ទទួលយក​បទពិសោធន៍​ថ្មី​ពី OS X Mavericks ទាំង​ល្បឿង និង​ដំណើរ​ការ​គួរ​ជាទី​ពេញ​ចិត្ត!

រៀបរៀង និង​ចងក្រង​ដោយ​សំបុកអាយធី អាច​ចម្លង​ទៅ​ប្រើប្រាស់​បាន ដោយ​បញ្ជាក់​ពី​ប្រភព​សំបុកអាយធី ៕

21 មតិ

  1. នៅក្នុងចំនុច format Partition ភ្លេចប្ដូរព​ី​ MS-DOS(Fat) អោយទៅជា MAC OS Extended (Journaled) េព្រាះ MS-DOS(Fat)​ជា​ Format របស់​ Window

  2. ស៊ាង ដារ៉ា

    សរសេរបានល្អ មានន័យដែល មនស្សរាល់គ្នាទទួលយកបាន។

    • សួស្តី! យើង​បាន​ចំណាយពេល ប្រហែល ២ម៉ោង​ក្នុង​ការ​រៀបចំ និង​បញ្ចប់​អត្ថបទនេះ! អរគុណចំពោះការគាំទ្រ!

  3. OS X Mavericks នឹងអាច install ទៅលេី sony vaio បានអត់បង?.

  4. សួរស្តី!​ខ្ញុំ​​ប្រើ Mac OSX version 10.9.4 ,ខ្ញុំវ៉ាយkhmer unicode ដៃជើងមិនចេញ។តើវាខ្វះអ្វី?

  5. តើ Microsoft office បាត់ទេបង?

    • សួស្តី!
      ជាទូទៅ មុននឹង​ធ្វើការ Update ត្រូវ Backup ទិន្នន័យ​ទុកជាមុនសិន ។ កម្មវិធី​នឹង​អាចបាត់ ប្រសិនបើមាន​ការ​ដំឡើង​ថ្មី ។

  6. Hello,I want to install window on Mac osx. how can I do it?

  7. សួស្តីបង, ខ្ញុំចង់សួរថា តើយើងអាចដំឡើង OS X Mavericks តាមរយៈ USB នៅលើ Windows 7 បានដែរឬទេ?

  8. តើយើងពិនិត្យមើលយ៉ាងណាទៅ?

  9. សួស្តី !!!​ សំបុកអាយធី !​ ខ្ញំុមានបញ្ហាចង់ឣោយបងជួយដោះស្រាយទៀតហើយទាក់ទងទៅនឹងការប្រើប្រាស់ Mac ។ ដំបូងខ្ញំុបានដំឡើង​ Windows 8.1 នៅលើ Macbook Air របស់ខ្ញំុ ។ ពេលខ្ញំុប្រើវា១រយះពេលដំបូងដំណើការរបស់វាគឺល្ឣណាស់​​​ ( open /shut down restart) ដំណើការលឿនមែនទែន ទាំង Winows ទាំង OS X។ ១រយះក្រោយមកដោយសារតែខ្ញំុអត់បានប្រើប្រាស់វាប្រហែលជាកន្លះខែ(ទុកចោល)​ ពេលដែលខ្ញំុបើកវាមកគឺវាមានដំណើការ Slow​ បន្តិច នៅពេលដែលខ្ញំុ (Open / shut down / restart) ។ ដូច្នេះខ្ញំុគិតថា ទី១ ប្រហែលជាខ្ញំុទុកវាចោលឣត់បានប្រើរយះពេលយូរឣាចនឹងមាន​ Virus ចូល។បន្តែបើសិនជាមានVirus​ចូលគឺវាអាចចូលបានតែwindows ទេតើមែនទេ? បន្តែ ការ open close and restart in mac also slow :L។ទី​២ខ្ញំុគិតថាប្រហែលជាមកពីខ្ញំុប្រើប្រាស់ Windows នៅលើ

  10. សួស្តី !!!​ សំបុកអាយធី !​ ខ្ញំុមានបញ្ហាចង់ឣោយបងជួយដោះស្រាយទៀតហើយទាក់ទងទៅនឹងការប្រើប្រាស់ Mac ។ ដំបូងខ្ញំុបានដំឡើង​ Windows 8.1 នៅលើ Macbook Air របស់ខ្ញំុ ។ ពេលខ្ញំុប្រើវា១រយះពេលដំបូងដំណើការរបស់វាគឺល្ឣណាស់​​​ ( open /shut down restart) ដំណើការលឿនមែនទែន ទាំង Winows ទាំង OS X។ ១រយះក្រោយមកដោយសារតែខ្ញំុអត់បានប្រើប្រាស់វាប្រហែលជាកន្លះខែ(ទុកចោល)​ ពេលដែលខ្ញំុបើកវាមកគឺវាមានដំណើការ Slow​ បន្តិច នៅពេលដែលខ្ញំុ (Open / shut down / restart) ។ ដូច្នេះខ្ញំុគិតថា ទី១ ប្រហែលជាខ្ញំុទុកវាចោលឣត់បានប្រើរយះពេលយូរឣាចនឹងមាន​ Virus ចូល។បន្តែបើសិនជាមានVirus​ចូលគឺវាអាចចូលបានតែwindows ទេតើមែនទេ? បន្តែ ការ open close and restart in mac also slow :L។ទី​២ខ្ញំុគិតថាប្រហែលជាមកពីខ្ញំុប្រើប្រាស់ Windows នៅលើMac គឺ windows ផង OS X ផង នៅលើ Machine តែ១។ក្រោយមកខ្ញំុក៏បានremove windows8.1 use only OS X but it still slow :(។
    អីឡូវ​ នេះសូមបងជួយអោយជាយោបល់ ថាតើធ្វើយាងណាទើប​ Mac របស់ខ្ញំុមានដំណើការ បើក បិត នឹង restart លឿនដូចពីមុន។ សូមអរគុណ!!!

  11. Hello sombokit, after I complete install Mac yosemite on Acer pc already then, when I restart pc, it already error boot to Mac yosemite. So how can I repair this point, please help

Leave a Reply