គន្លឹះប្រើ​ផលិតផល​ Microsoft ដោយ​ស្រប​ច្បាប់​ និង​ឥត​គិត​ថ្លៃ

ការ​ប្រើ​ប្រាស់ផលិតផល​ Microsoft ដោយ​ស្រប​ច្បាប់​ និង​ឥត​គិត​ថ្លៃ? បាទ ប្រាកដ​ណាស់គឺ​ឥត​គិត​ថ្លៃ Free! អ្នក​ណាៗ​ក៏​ធ្លាប់​តែ​ដឹង​ថា ក្រុមហ៊ុន​ផ្នែក​ Software យក្ស​មួយ​នេះ មាន​លក់​នូវផលិត​ផល Software ជា​ច្រើន រាប់​ចាប់​ពីប្រព័ន្ធ​ប្រតិបត្តិការ Windows រហូត​ដល់កម្មវិធី​សម្រាប់​សរសេរកម្មវិធី (IDE) ទៀត​ផង ប៉ុន្តែ​ត្រង់​ថា កម្មវិធី​នីមួយៗ កម្រ​នឹង​មានដាក់ឲ្យ​ប្រើ​ប្រាស់​ឥត​គិត​ថ្លៃ​ណាស់។

MicrosoftDreampark-s

ប្រិយ​មិត្ត សំបុកអាយធី ខ្លះ ក៏​បាន​ដឹងពី​ TechNet ក៏​ដូច​ជា MSDN ដែលអាចទទួលបាន license ពី Microsoft ដែរ ប៉ុន្តែ​លោកអ្នក​នៅតែ​ត្រូវ​ចំណាយប្រាក់ក្នុងការ Subscribe ឫជា Partnership ដដែល ។

ថ្ងៃនេះ សំបុកអាយធី សូម​ណែនាំ​នូវការ subscribe ជាមួយនឹង DreamSpark ដែល​ជាកម្មវិធីពី Microsoft ផ្ទាល់​ក្នុង​ការជួយ​លើក​កម្ពស់​ការសិក្សាអប់រំ​របស់​សិស្ស និស្សិត ដើម្បី​បានប្រើ​ប្រាស់ ផលិតផលមួយចំនួនដូចជា Microsoft Visual Studio,  Windows Embedded Industry, Windows Server, SQL Server ក៏ដូចជាផលិតផលជាច្រើនផ្សេងទៀត។

បញ្ជាក់ សំបុកអាយធី បានចុះ​ឈ្មោះគណនី ក្នុង DreamSpark ដោយជោគជ័យ ដោយប្រើ កាត​សម្គាល់របស់និស្សិតនៃសាកលវិទ្យាល័យន័រតុន។ ចំពោះប្រិយ​មិត្ត ដែល​មក​ពី​សាកលវិទ្យាល័យផ្សេងៗ សូម សាកល្បងដោយខ្លួន​ឯង ប៉ុន្តែ សំបុកអាយធី មិន​ធានា​ថាបាន​ជោគជ័យ ឫ​យ៉ាង​ណាទេ។

ដំបូងសូម​ចូល​ទៅកាន់គេហទំព័រ www.dreamspark.com ឫចុចទីនេះ បន្ទាប់មកសូម​ចុច​លើ​ពាក្យ​ថា Students នោះ​លោក​អ្នក​នឹង​ឃើញ​មាន Create Account នៅខាងក្រោម។

DreamSpark Studentដោយ​ចុចពាក្យ Create Account លោកអ្នកអាច​ចាប់​ផ្តើម​បំពេញព័ត៌មានបានហើយ ។

បន្ទាប់ពី​បំពេញព័ត៌មាន​រួច​រាល់និងចុច Get Verified លោកអ្នកនឹង​ឃើញផ្ទាំងដូចខាងក្រោម សូមជ្រើស​យក Other options (ឫជម្រើស​ទីមួយ​ប្រសិន​បើសាកលវិទ្យាល័យរបស់លោកអ្នកមាន partnership ជាមួយ DreamSpark) ។

Option to get verifiedនៅទីនេះ សូម​បំពេញព័ត៌មានបន្ថែមម្តងទៀត។ ដើម្បី​ជាសក្ខី​ភាព នៅត្រង់ Attachment សូមប្រើ​ភស្តុតាងផ្សេងៗ ដើម្បី​បញ្ជាក់ថា លោកអ្នកពិតជានិស្សិត​ពិតប្រាកដ ខណៈដែល សំបុកអាយធី ប្រើ​ប្រាស់ កាត់សម្គាល់ខ្លួននិស្សិត (Student ID Card) ។

Verified

បន្ទាប់ពី Submit រួចរាល់ DreamSpark នឹងបញ្ជាក់​លោកអ្នកថា ពេលវេលាត្រូវការពី ៣ ទៅ ៥ ថ្ងៃដើម្បីបញ្ជាក់់រាល់ព័ត៌មានទាំងឡាយ

4

ប៉ុន្តែ​ប្រសិន​បើព័ត៌មាន​របស់លោកអ្នក​ទាំងអស់​នោះពិតប្រាកដ និងអាចទទួលយកបាន​មែន ប្រមាណ 5 នាទីក្រោយ​លោកអ្នកនឹងទទួលបាន emailមួយ ពី Microsoft Academic Verification។ មួយClick ចុងក្រោយទៅលើ Link ក្នុង mail នោះ លោកអ្នកអាចចាប់ Download កម្មវិធីរបស់ Microsoft ក្នុងគេហទំព័រ DreamSpark បានហើយ។

Full version

រូបភាពនេះ បង្ហាញពី​ការ​ register ដោយជោគ​ជ័យដោយប្រើ Key ពី DreamSpark ខណៈ​ដែលកម្មវិធីត្រូវបាន Download ចេញ​ពី Microsoft official website ។

សូមរីករាយ​ក្នុង​ការ​ប្រើ​ប្រាស់កម្មវិធី license ទាំងអស់​គ្នា! កុំភ្លេច LIKE 😀

22 មតិ

  1. ជំរាបសួរ
    សួស្ដី ម្ចាស់អត្ថបទ និងម្ចាស់គេហទំព័រ !
    ខ្ញុំឈ្មោះចាន់ត្រា។
    ខ្ញុំពេញចិត្ត និងគាំទ្រចំពោះការចុះផ្សាយអត្ថបទល្អៗ ដ៏មានខ្លឹមសារ ដែលបានចុះផ្សាយក្នុងគេហទំព័រ សំបុកអាយធីនេះជាពន់ពេក ជាពិសេសអត្ថបទនេះតែម្ដង។
    ខ្ញុំបានសាកល្បងចុះឈ្មោះប្រើប្រាស់ដែរ ប៉ុន្តែខ្ញុំមានចម្ងល់ក្នុងផ្នែក Get verify now ត្រង់ចំនុច Institute type និង Email address ដែលធ្វើឲ្យខ្ញុំបន្តការចុះឈ្មោះបានជោគជ័យ។ ត្រង់ចំនុចនេះ តើខ្ញុំធ្វើដូចម្ដេច? ត្រូវចុះឈ្មោះជា Email ផ្ទាល់ខ្លួន ឬ របស់សាលា? ម៉្យាងទៀត តើខ្ញុំត្រូវរកភស្តុតាងបែបណា ដើម្បីបញ្ជាក់ថាខ្ញុំជានិស្សិតរបស់សាលាដែលខ្ញុំកំពុងសិក្សា? ជាក់ស្ដែង ខ្ញុំជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យន័រតុន។
    អាស្រ័យនេះ សូមមេត្តាជួយពន្យល់បញ្ជាក់ប្រាប់ខ្ញុំផង តាមរយៈ Email ផ្ទាល់ខ្លួនក៏បាន ឬ comment ក្នុងនេះក៏បាន។
    សូមអរគុណជាអនេក សម្រាប់ការចុះផ្សាយនូវអត្ថបទល្អៗ ដែលអាចចាត់ទុកថាជា ការចែករំលែកនូវគុណបំណាច់ ដ៏ថ្លៃថ្លាចំពោះជនជាតិខ្មែរដូចគ្នា។
    ជាទីបញ្ចប់សូមពរឲ្យអ្នកសរសេរអត្ថបទ និងម្ចាស់គេហទំព័រ ជួបប្រទះតែសំណាងល្អគ្រប់ពេលវេលា រួមទាំងក្រុមគ្រួសារផងដែរ។
    ជំរាបលាដោយក្ដីគោរព
    ពីខ្ញុំ ចាន់ត្រា

    • សូមអរគុណណាស់ ចំពោះ​សំនួរដ៏ល្អនេះ។
      ១. Institute Type ខ្ញុំ​ជ្រើស​យក Higher Education (ដូច​ក្នុង​រូបខាងលើ) ដោយហេតុថា NU ជាសាកលវិទ្យាល័យ។
      ២. Email Address ខ្ញុំដាក់ email របស់ខ្លួនខ្ញុំផ្ទាល់ ដោយហេតុថា DreamSpark នឹងផ្ញើ Verification email ទៅកាន់ Email នោះ។
      ៣. ភស្តុតាង គឺដូចដែលខ្ញុំបាននិយាយចឹង យើងអាចប្រើប្រាស់កាតសម្គាល់និស្សិត (Student ID Card)។
      និយាយជារួមគឺខ្ញុំផ្ញើរូបភាពនេះ (http://s21.postimg.org/86a1arfvr/IMG_0424.jpg) តាមAttachment។

      ប្រសិនបើនៅតែមានចម្ងល់ ឫបញ្ហាផ្សេងៗ យើងខ្ញុំរីករាយនឹងជួយជានិច្ច។

      • អរុណសួស្ដី !
        សូមអរគុណសម្រាប់ការឆ្លើយតប។
        ខ្ញុំសុំសាកល្បងសិន រួចខ្ញុំនឹងប្រាប់លទ្ធផលនៅពេលក្រោយ។
        😀

  2. បងខ្ញុំចង់ទិញ windows 7 64 license +acrobat + office license បងដឹងទិញនូវណាទេ?

  3. ជំរាបសួរម្ចាស់គេហទំព័រ និងម្ចាស់អត្ថបទ
    ឥឡូវខ្ញុំបានទទួលសិទ្ធិពេញលេញក្នុងការប្រើប្រាស់កម្មវិធី Visual Studio Professional 2013 រយៈពេលមួយឆ្នាំដោយឥតគិតថ្លៃហើយ។
    ខ្ញុំសូមសម្ដែងនូវការអរគុណចំពោះអ្វីៗគ្រប់យ៉ាងដែលបានជួយប្រាប់ ក៏ដូចជាការចែករំលែកមកដល់រូបខ្ញុំ រួមទាំងប្រជាជនខ្មៃរដទៃទៀត ជាពិសេសសិស្ស និស្សិតដែលកំពុងចង់ប្រើ ឬត្រូវការប្រើកម្មវិធីនេះ។
    បើសិនជាបងប្អូនយើងចង់ទទួលបានសិទ្ធិស្របច្បាប់ក្នុងការប្រើកម្មវិធីនេះដូចជារូបខ្មុំដែរនោះ សូមអនុវត្តទៅតាមដំណាក់កាលដូចបានបង្ហាញក្នុងអត្ថបទនេះ យ៉ាងយូរបំផុត៥ថ្ងៃ ប្រាកដជាទទួលបានសារពី DreamSpark ក្នុងការទាញយកកម្មវិធីមកប្រើយ៉ាងស្របច្បាប់ និងដោយឥតគិតថ្លៃជាក់ជាពុំខានឡើយ។
    ជាទីបញ្ចប់ សូមជូនពរម្ចាស់គេហទំព័រ រួមទាំងម្ចាស់អត្ថបទទាំងអស់មានសុខភាពល្អ ដើម្បីខិតខំស្រែងរកអ្វីដែលថ្មី និងមានប្រយោជន៍ល្អៗ មកចែករំលែកដល់យើងខ្ញុំបន្តទៀត 😀 😀 😀 ។
    សូមជំរាបលា
    ពីខ្ញុំចាន់ត្រា

  4. want to join this group

  5. ប្រលោះ Country/Region: ខ្ញុំមិនអាចវាយពាក្យ Cambodia បានទេ ។ វាធ្វើអោយខ្ញុំបរាជ័យក្នុងការ Register. Can you help me?

    • ខ្ញុំបានសាកចូលទៅបង្កើតសារជាថ្មីហើយ ឃើញថា មិនមានបញ្ហានោះទេ ពោលគឺយើងអាចជ្រើសយក Cambodia បានជាធម្មតា។ បញ្ហាអាចបណ្តាលមកពី Password ដែលតម្រូវឲ្យមាន Special Character ដូចជា @ ! $ # ជាដើម។ យ៉ាងណាម៉ិញ ប្រសិនបើ Vichai នៅតែមានបញ្ហា សូមបញ្ជាក់ឲ្យកាន់តែច្បាស់។ អរគុណ។

  6. ធិន ពៅ

    សួស្តី
    សំបុកអាយធី
    ខ្ញុំបានចូលទៅបង្កើត account ប៉ុន្តែត្រង់កន្លែង country ហេតុអ្វីមិនអាចបំពេញបាន ចំណែក សរសេរក៏មិនបាន
    សូមជួយប្រាប់ពីវិធីផង

    សូមអរគុណចំពោះការឆ្លើយ

    • ខ្ញុំបានសាកចូលទៅបង្កើតសារជាថ្មីហើយ ឃើញថា មិនមានបញ្ហានោះទេ ពោលគឺយើងអាចជ្រើសយក Cambodia បានជាធម្មតា។ សូមសាកល្បងប្តូរ Browser និងព្យាយាមម្តងទៀត។

  7. Dear SombokIT,
    I have already done my register account with Microsoft dreammark. But after I got approval, I can’t download Visual Studio 2013 to my computer. Can you kindly share me the way?
    Wish to hear from you soon.

    Regard!

    Sam On

    • Well, formally, DreamSpark needs you to download via its official secure downloader called Secure Download Manager. However, you can still download from Microsoft official website and use the product key provided.

  8. Dear SombokIT,
    I have received their email back already, but I cannot click into their link that they provide.
    Can you tell me more about this?
    Thank before hand!!
    Tharun

  9. សួស្តីបងសំបុកអាយធី នេះ Page មួយខ្ញុំជាអ្នកចូលចិត្តរៀនកុំព្យូទ័រតាមដានរាល់ការសរសេររបស់សំបុក​អាយធី នៅទំព័រសំបុកអាយធីបានសរសេរនូវ Script មួយដែលចេញពីគេហទំព័រ DreamSpark ខ្ញុំបានព្យាយាម Sign in ណាសើតែហាក់ដូចជាមិនបាន សូមបងជួយផ្តល់នូវយោបល់និងឧទាហណ៏ក្នុងការSign in នេះ ។សង្ឈឹមថាសំបុកអាធីនិងនៅតែជួយយើងខ្ញុំ ជួយអោយជោគជ័យរាល់ភារៈកិច្ច ។សូមអរគុណ។
    ពី ខ្ញុំខៀវ ប៉ាត់
    Email : khievpatt@gmail.com

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.