មើល​វីដេអូ​កម្សាន្ត​ជាមួយកម្មវិធី Khmer Ent.

Khmer Entការ​កម្សាន្ត​​ជាមួយ​​នឹង​ការ​មើល​វីដេអូ​​រឿង​កំប្លែ​ង ឬមើល​វីដេអូ​ចម្រៀងអាច​ធ្វើ​ឱ្យ​ធូរ​អារម្មណ៍ និង​​អាច​បំបាត់​ការ​នឿយហត់​បាន​មួយកម្រិត ​។ ប៉ុន្តែ​ពេល​ខ្លះលោកអ្នក​អាច​ពិបាក​ក្នុង​​ការ​ស្វែង​រកវីដេ​អូ​ចម្រៀងថ្មីៗ ​ឬ​កំប្លែង​ផ្សេងៗនៅលើ​ Youtube ផងដែរ។​

នៅពេល​នេះ​សំបុកអាយធី​សូមណែនាំ​លោក​អ្នក​នូវ​កម្មវិធីមួយ​ដែល​មាន​ឈ្មោះថា​ Khmer Ent (Khmer Entertainment) ដោយ​កម្មវិធី​​នេះ​ជា​បណ្តុំ​វីដេអូជាច្រើន​ដែល​​ធ្វើ​ឱ្យ​អ្នក​​ដែល​ចូល​ចិត្ត​មើល​កំប្លែង​មើល​គំនូជីវជល ឬស្តាប់ចម្រៀងខ្មែរថ្មីៗ មាន​ភាព​ងាយស្រួល​ក្នុង​ការ​មើល​វីដេអូ​ ។ កម្មវិធីនេះ​អាច​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ជាមួយទូរស័ព្ទ​ដៃ Android, Tablet នានា​បាន​ផងដែរ ។

អ្វី​ដែល​លោកអ្នក​ត្រូវ​ការ​សម្រាប់​ប្រើ​ប្រាស់​កម្មវិធី​នេះ​គឺ អ៊ីនធឺណេត ដើម្បី​ដំណើរការ​​វីដេអូ ដែល​បាន​ប្រមូល​ផ្តុំ​រួចស្រេច ។ ថ្មីៗនេះកម្មវិធី Khmer Ent. បាន​ចេញ​កំណែ​ប្រែ​ថ្មី 1.1 ដែល​បាន​បន្ថែម​នូវ Channel ល្អៗ​ដូចជា ចម្រៀង​សម័យថ្មី ចម្រៀង​ពីដើម កំប្លែង CTN តុក្កតា​កំប្លែង Larva, Oggy និង Mr. Bean ទៀតផង ។

  • សូមទាញ​យក​កម្មវិធី Khmer Ent ចុចទីនេះ និង​ធ្វើ​ការ​ដំឡើង​នៅលើ​ទូស៌ព្ទ Android របស់អ្នក
  • នៅ​​ក្នុង​នោះមាន​ចែកចេញ​ជា វីដេអូ​ចម្រៀង​ខ្មែរ​ថ្មីៗ​ដែល​ទើប​នឹងចេញ
  • វីដេអូកំប្លែង​របស់​ Mr. Bean និង​ក្រុមកំប្លែង​ពែក​មី​ខ្មែរ
  • វីដេអូ Lavar , Oggy ជាដើម

សម្រាប់ Tablet

Larva_Super_Funny copy Khmer_Comedy_Peak-mi copy Khmer_Movie copy

សម្រាប់ទូរស័ព្ទ

Khmer Ent 1 Khmer Ent 2 សំបុកអាយធី សង្សឺមថាលោកអ្នក​នឹង​ទាញ​យក​ហើយ​សាកល្បង​ប្រើ​ប្រាស់ ដើម្បី​កម្សាន្ត​នៅពេល​ទំនេរ​ពី​ការងារ​ ឬការសិក្សា ។ សូម​ដាក់​ជាមតិ​សម្រាប់​ការ​ផ្តល់​យោបល់​នានា​ពី​កម្មវិធី Khmer Ent. ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.