ដំណោះ​ស្រាយ​ចំពោះ “process com.google.process.gapps លែង​ដំណើរការ

នេះ​ជា​បញ្ហា​មួយ​ដែល​អ្នក​ប្រើប្រាស់​ទូរសព្ទ​អេនដ្រយ​មួយចំនួន​បាន​ជួប​ប្រទះ​ក៏ដូចជារូបខ្ញុំផ្ទាល់​ដែលបញ្ហា​នេះ​តែងតែ​កើត​ឡើង​នៅពេល​ដែល​យើង​បើកឬប្រើប្រាស់​កម្មវិធី​ដែលជារបស់ Google (Google Apps ឬ GApps) វានឹងលោតផ្ទាំងសារ​ប្រាប់ថា​​​ “Unfortunately, The process com.google.process. gapps has stopped.” ហើយ​កម្មវិធី​ដែល​យើង​ចង់ប្រើប្រាស់​នោះ​នឹង​ឈប់​ដំណើរការភ្លាម​។​

com.google.process.gapps

  • ជាដំបូងសូម Install Play Store ជាមុនសិន ដោយ​ចូលទៅ Setting=>Apps=>Google Play Store=>Uninstall
  • បន្ទាប់​មកសូម Clear Cache របស់​ Google Services Framework ដោយ​ចូលទៅ Setting =>Apps=> Google Services Framework => Force Stop=> Clear Cache

Clear App info

បញ្ញាក់បន្ថែម  សូមធ្វើការ Clear Cache របស់ Google Play Service ព្រមទាំង Service របស់ Google ផ្សេងទៀតដោយធ្វើដូចវិធីខាងលើ។

សូមដំឡើង​សារជាថ្មីនូវ Google Play Store ឬប្រើប្រាស់ Gmail ឬក៏ Browser វានឹងដំណើរការដោយ ធម្មតាវិញ។

អានថែមទៀត

ហ្គេមខ្មែរ Sok & Sao’s Adventure មាន​លើ Android

ហ្គេម​កម្សាន្តឈ្មោះ​ថា ដំណើរ​ផ្សងព្រេង​​សុខ និងសៅ ឬ Sok and Sao’s Adventure ដែល​ធ្លាប់​ចេញ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Windows Phone ដែល​សំបុកអាយធី​ធ្លាប់​បាន​បង្ហាញ​ជូន​លោកអ្នក ឥឡូវនេះ​មាន​សម្រាប់​អ្នក​ប្រើប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Android ហើយ ។ …

8 មតិ

  1. ឡូយណាស់
    អរគុណបងប្រុសសំរាប់អត្ថបទដ៏សំខាន់នេះ ខ្ញុំធ្លាប់មានបញ្ហាជាច្រើនដងមកហើយ ។

  2. ពេលដែលខ្ញុំបើក Play store ហេតុអីបានជាវាចេញ No connection អញ្ជឹង??

    • សួស្តី!
      សូមពិនិត្យ​មើល Internet Connection ឡើងវិញ ។

      • Internet របស់ខ្ញុំដំណើរការធម្មតា​,​ ចូលមើល Facebook ធម្មតា, ប៉ុន្ដែចូល Play store វាចេញ No connection រហូតបន្ទាប់ពីខ្ញុំធ្វើតាមការនែនាំរបស់បង។

        • ប្រហែល​មកពី អ្នក​បានបិទ Service មួយចំនួន​របស់​ Google ដូចជា​ Play Store ជាដើម ។

      • បើសិនជាខ្ញុំ Format Device របស់ខ្ញុំ​ វានឹងដូចដើមវិញទេ??

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.