របៀប​ Burn CD/DVD ជាមួយ Disk Image របស់ OS X

Disk Images ឬហៅថា DMG  គឺជា​វិធី​ដ៏​ល្អ​មួយ​ក្នុងការ​ខ្ចប់​បណ្តុំ Files ឬ Folder ឬ​អាច​ប្រើ​សម្រាប់​ផ្លាស់​ទី​កម្មវិធី (software) ពី​កុំព្យូទ័រ​មួយ​ទៅ​កុំ​ព្យូទ័រ​មួយ​ទៀត​បាន ដោយ​សារ​​ប្រើ​នូវ​បច្ចេក​វិទ្យា​ digital clones ដែល​អាច​ឲ្យ​លោក​អ្នក​ប្រើ​ប្រាស់ Disk Image ប្រៀបដូចជាប្រើ Flash Drive ឬ CD ​ដូច្នោះ​ដែរ ។ ខាងក្រោម​នេះ លោកអ្នក​នឹង​ស្វែង​យល់​ពី​គន្លឹះ​ងាយៗ​ក្នុងការ​ចម្លង (Write) CD ឬ DVD ដើម្បី​អាច​ដំណើរ​ការកម្មវិធី និង​សម្រាប់ boot OS ឬម្យ៉ាងទៀត​អាច​ប្រើ​សម្រាប់​លាក់​ឯកសារ​ឲ្យ​មាន​សុវត្ថិភាព​បាន​ផងដែរ​ ។

អត្ថបទ​គួរអាន៖ របៀប Lock Folder នៅ​ក្នង Mac [ងាយ​បំផុត]

ដើម្បី​ចម្លង Disk Image ទៅ​កាន់ CD ឬ DVD លោកអ្នក​គ្រាន់​តែចុច​លើ DMG file នៅ sidebar ខាងឆ្វេង  បន្ទាប់​មក​សូម​ចុច​លើ Burn icon ដែល​នៅ​លើ​ប៉ែក​ខាងលើ​នៃកម្មវិធី​ Disk Utility ។  លោកអ្នក​នឹង​ទទួល​បាន​នូវ​ផ្ទាំងមួយ​ដែល​ទាម​ទារ​ឲ្យ​អ្នកស៊ក​បញ្ចូល Blank Media ដូចជា Disk CD ឬ DVD ឬ Flash Drive ជាដើម ។ ក្រោយ​មក​សូម​ចុច​លើ Burn ដើម្បី​បញ្ជាក់​ថា​អ្នក​នឹង​ចម្លង DMG ចូល​ក្នុង Disk ។ លោកអ្នក​អាច​ចំណាយពេល​លឿន ឬឆាប់​អាស្រ័យលើ​ទំហំ​ដែល​ត្រូវ​ចម្លង ។

To burn a DMG file to a CD or DVD, mount the disk image to Disk Utility, select it, and then click Burn.

អត្ថប្រយោជន៍​ដទៃទៀត​នៃ File DMG របស់ Mac

Apple Disk Images ក៏អាច​ធ្វើ​ការ​រក្សាទុក​ Files ឬ​កម្មវិធី​នានា ដែល​អាច​ផ្លាស់ទី​ពី​កុំព្យូទ័រ​មួយ​ទៅ​មួយទៀតបានដោយ​ខ្ចប់ (Archive) Files ឬកម្មវិធីទាំងនោះ​​ឲ្យទៅ​ជា File .dmg ។ ដើម្បី​បង្កើត​បាន​លោកអ្នក​គ្រាន់​តែចុចលើ​ icon New Image នៅ​ក្នុង​កម្មវិធី Disk Utility ហើយ​បំពេញ​តាម​តម្រូវការ​ដូចជា​ការ​ជ្រើសរើស Files កំណត់ទំហំ កំណត់​ប្រភេទ​រក្សាទុក (CD ឬ DVD) ។ ជាចុងក្រោយ សូមចុច​លើប៊តុង Create នោះលោកអ្នក​នឹង​ទទួល​បាន​ File .dmg មួយដែល​មាន File ឬ កម្មវិធី​ផ្ទុក​ក្នុងនោះ​ ។

Disk_Utility

DMG files អាច​ប្រើ​សម្រាប់​រក្សា​ទុក Files ឬ​កម្មវិធី​នានាដូចបង្ហាញ​ក្នុងរូបខាងលើ

ចម្លង ISO ចូល Disk

ISO Disk Images មិនត្រឹម​តែ​ប្រើ​សម្រាប់​ម៉ាស៊ីន​ប្រភេទ Mac OS X នោះទេ វាក៏​ដំណើរការ​យ៉ាង​ល្អ​ប្រសើរ​ផងដែរ​ជាមួយ​ Windows, Linux ។ ម្យ៉ាង​វិញទៀត​វា​អាច​ផ្ទុក​ឯកសារ​មិន​ខុស​ពី File DMG ប៉ុន្មានដែរ ។ ជាទូទៅ​គេប្រើ File ISO ដើម្បី​ចម្លង (Burn) ចូល​ក្នុង CD ឬ DVD ឬ Flash សម្រាប់​ដំឡើង​ OS លើ​កុំព្យូទ័រ​នីមួយៗ ។ ដើម្បីអាច​ចម្លង File ISO ចូល​ក្នុង Disk (CD/DVD)  លោកអ្នក​គ្រាន់​តែ​ទាញ​ File ISO ណាមួយ​ដែល​អ្នក​ត្រូវ​ការ ចូល​ក្នុង​កម្មវិធី Disk Utility ប៉ែក​ខាងឆ្វេង (មើលរូប​ខាងក្រោម) ។ ពេល​ដែល​លោកអ្នក​ដាក់​ចូល​ហើយ​ សូម​ស៊ក CD/DVD ចូល​ក្នុង​ DVD Drive ហើយ​​ icon Burn នោះលោកអ្នក​នឹង​ទទួល​បាន​​ Disk Windows 7, Windows 8, Mac OS X Mavericks ជំនាន់​ក្រោយ ដែល​អាច Boot បាន​ អាស្រ័យ​លើ​ប្រភេទ ISO File ដែល​លោកអ្នក​ទាញយក​ដាក់​ចូល​ក្នុង​កម្មវិធី Disk Utility អំបាញ់​មិញនេះ ។

Burning ISOs with Disk Utility is the same as burning a DMG. Just highlight the image in the left sidebar and click Burn.

អានថែមទៀត

របៀប​ដំណើរ​ការ Windows Software លើ OS X

ប្រព័ន្ធ​ដំណើរ​ប្រតិ​បត្តិការ​របស់ Windows  និង Macs ជាប្រព័ន្ធ​ដែល​ពេញ​និយម និង​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ច្រើន​​បំផុត​​នៅ​លើ​ពិភពលោក ។ លោកអ្នក​អាច​ជ្រើស​រើស​ប្រព័ន្ធ​ណាមួយ​ក្នុង​ចំណោម​ប្រ​ព័ន្ធ​ទាំងពីរ​នេះ មក​ប្រើប្រាស់​សម្រាប់​បំពេញ​ការងារ​របស់​លោកអ្នក​ប្រចាំថ្ងៃ ។ ថ្ងៃនេះ​សំបុកអាយធី សូមលើក​យក​គន្លឹះ​ពី​ការ​ប្រើប្រាស់​កម្មវិធី និង​តំឡើង​នៅលើ​ប្រព័ន្ធ​ប្រតិ​បត្តិការ Mac (OS …

Leave a Reply