ក្រឡេកមើល OS X Mavericks ថាមានអ្វីថ្មី

កាល​ពី​សប្តាហ៍មុននេះ​ ក្រុម​ហ៊ុន​ដ៏​ល្បី​ល្បាញ និងមាន​ឈ្មោះ​បោះសម្លេង​មួយ ក្នុង​ពិភព​បច្ចេក​វិទ្យា​ គឺក្រុមហ៊ុន Apple Inc បាន​ដាក់​បង្ហាញ​នូវ iPad Air, iPad mini with Retina display ដែល​ក្នុង​នោះ​ ក៏​មានរួមទាំង​ OS X  “Mavericks”  ផង​ដែរ។ តើ​មានអ្វីថ្មី​ក្នុង​ជំនាន់ 10.9 Mavericks នេះ?

ប្រាកដ​ណាស់ ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ ក្រុមហ៊ុន Apple Inc ដ៏ធំមហិមាមួយនេះ បាននិងកំពុងខិតខំស្វែងរក​អ្វីៗដែលថ្មីប្លែក ជូនដល់អតិថិជនរបស់ខ្លួន ក្រោមការដឹកនាំ របស់ CEO លោក Timothy D. Cook។ ជាក់ស្តែង ក្នុង OS X ជំនាន់ 10.9 ដែលមាននាមថា Mavericks ថ្មីនេះ ក៏ត្រូវបានផលិតមកជាមួយនូវមុខងារថ្មីៗជាច្រើនដូចជា៖

iBook ប្រវត្តិសាស្ត្រកំពុងត្រូវបានផ្លាស់ប្តូរ! កម្មវិធីដែលជាឃ្លាំងសៀវភៅរាប់លានក្បាល និង​ធ្លាប់​តែ​មាន​ក្នុង iPhone, iPad ឥលូវ​នេះ​ក៏មានសម្រាប់​ម៉ាស៊ីនកុំព្យូទ័រ iMac, Macbook​ Pro… ផងដែរ។ លោកអ្នកអាចធ្វើការ remark ឫក៏ add note ដោយគ្រាន់តែចុច right-click ប៉ុណ្ណោះ។

រូបភាពពី techcrunch.com

Maps ជាមួយនឹងផែនទីបែប 2D និង 3D ដ៏ឆ្លាតវៃ លោកអ្នកអាចធ្វើការស្វែងរកផ្លូវដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរ។ លោកអ្នកអាចធ្វើការបញ្ចូនផែនទីនេះទៅកាន់ទូរស័ព្ទ iPhone របស់លោកអ្នក ហើយស្តាប់នូវសម្លេងនាំផ្លូវ  ថាតើលោកអ្នកមកដល់ចំនុចណា នៅទីកន្លែងណា ដែលជាភាពងាយស្រួលមួយសម្រាប់លោកអ្នកដែលធ្វើការបើកបរយានយន្តដោយខ្លួនឯង។

លោកអ្នកអាចធ្វើការស្វែងរក ភោជនីយដ្ឋាន សណ្ឋាគារ ស្ថានីយ៍ប្រេងឥន្ធនៈ និងទីកន្លែងផ្សេងៗទៀត រាប់ពាន់កន្លែង ដែលត្រូវបានបន្ទាន់សម័យ (update) ជារៀងរាល់ថ្ងៃ។

រូបភាពពី techcrunch.com

Calender ជាមួយប្រតិទិនស៊េរីថ្មី លោកអ្នកអាចធ្វើការកត់សម្គាល់ថ្ងៃសម្រាប់ពិធីបុណ្យ ឫការណាត់ជួបផ្សេងៗ ជាមួយនឹង អាស័យដ្ឋាន ទីតាំងក្នុងផែនទី និងព្យាករណ៍អាកាសធាតុថែមទៀតផង។ នៅពេលដែលលោកអ្នកធ្វើការកំណត់ថា លោកអ្នកធ្វើដំណើរដោយថ្មើរជើង ឫរថយន្តនោះ កម្មវិធីនឹងធ្វើការគណនារយៈពេលដែលលោកអ្នកត្រូវចេញដំណើរ ដោយស្វ័យប្រវត្តិ។

រូបភាពពី apple.com

Safari លើកនេះ Apple បានបន្ថែមមុខងារថ្មីៗចំនួន២ ដែលគួរឲ្យកត់សម្គាល់ សម្រាប់កម្មវិធីរុករក (browser) Safari របស់ Mavericks។

ទីមួយ គឺលក្ខណៈថ្មីក្នុងការគ្រប់គ្រង Bookmark របស់អ្នកប្រើប្រាស់។ ជំនួសឲ្យការបើកចេញនូវផ្ទាំងទាំងមូលរបស់ bookmark យើងឃើញមាន sidebar ដែលមានរួមបញ្ចូលទាំង “Shared Links” ដើម្បីជាភាពងាយស្រួលក្នុងការប្រើប្រាស់ និងចែករំលែកទៅកាន់មិត្តភក្តិរបស់លោកអ្នក។ ទីពីរនោះគឺ សមត្ថភាពរក្សាថាមពលថ្មក្នុងការប្រើប្រាស់។ មានន័យថា លោកអ្នកអាចធ្វើការប្រើប្រាស់ internet បានក្នុងរយៈពេលយូរជាងមុន បើប្រៀបធៀបនឹងកម្មវិធីជំនាន់ចាស់។

រូបភាពពី techcrunch.com

Multiple Displays ជាមួយនឹងមុខងារនេះ លោកអ្នកអាចធ្វើការបែងចែក កម្មវិធីដែលដំណើការ full-screen នៅលើ monitors ផ្សេងៗពីគ្នា នៅក្នុងពេលតែមួយ។ ជាមួយគ្នានេះផងដែរ របារ menu (menu bar) ក៏ត្រូវបានបែងចែកទៅតាមប្រភេទនៃកម្មវិធី ដែលកំពុងដំណើការក្នុង monitor នោះផងដែរ។

រូបភាពពី 9to5mac.com

iCloud Keychain នេះគឺជាប្រព័ន្ធសុវត្ថិភាពថ្មីមួយ ដែលត្រូវបានចេញឲ្យប្រើប្រាស់ដើម្បីធានាឲ្យបាននូវសុវត្ថិភាពល្អឥតខ្ចោះនៅក្នុងគណនី iCloud ចំពោះព័ត៌មាន credit card និងលេខសម្ងាត់ផ្សេងៗ របស់អតិថិជនរបស់ Apple។​ ដូចនេះ លោកអ្នកនឹងមិនមានការព្រួយបារម្ភថា គណនីរបស់លោកអ្នកនឹងត្រូវបានគេលួច hack ចូលតទៅទៀតនោះទេ។

រូបភាពពី 9to5mac.com

Notifications កាន់តែមានភាពងាយស្រួលជាមួយនឹងការឆ្លើយតបសារ របស់ iMessage ឫក៏ email ដោយគ្រាន់តែចុចប៊ូតុងមួយតែប៉ុណ្ណោះ ដោយមិនចាំបាច់ដំណើការនូវ Message ឫ Mail នោះឡើយ។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចទទួលបាននូវព័ត៌មានថ្មីៗ របស់គេហទំព័រផ្សេងៗ (RSS Feeds) ដោយមិនចាំបាច់ត្រូវការកម្មវិធីជំនួយនោះទេ។

រូបភាពពី រូបភាពពី 9to5mac.comរូបភាពពី lifehacker.com

Finder Tabs  មុខងារថ្មីនេះ ត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់លោកអ្នកដែលត្រូវការប្រើប្រាស់ windows ច្រើនក្នុងពេលជាមួយគ្នា។ វាត្រូវបានយកលំនាំតាម Safari browser ដែលអនុញ្ញាតឲ្យលោកអ្នកបញ្ចូល windows ច្រើនចូលក្នុង window​ តែមួយ។ មិនតែប៉ុណ្ណោះ លោកអ្នកអាចធ្វើការដាក់ផ្លាក (tag) ចំពោះ files សម្រាប់កត់សម្គាល់ និងងាយស្រួលក្នុងការស្វែងរក​ files ដែលមានប្រភេទដូចគ្នាជាដើមនោះ។

រូបភាពពី techcrunch.com

សរុបជារួមមក យើងឃើញថា ជំនាន់ថ្មីរបស់ OS X Mavericks នេះ ត្រូវបានធ្វើកំណែទម្រង់ជាច្រើនជាមួយនឹងមុខងារថ្មីៗ ការសន្សំសំចៃថាមពលថ្ម និងល្បឿនលឿនក្នុងប្រតិបត្តិការណ៍ផ្សេងៗ។ តើលោកអ្នកបានសាកល្បងទទួលយកនូវភាពទាន់សម័យថ្មីនេះហើយ​ឫនៅ? សូមសាកល្បងទាំងអស់គ្នា ដោយឥតគិតថ្លៃ ក្នុងពេលឥលូវនេះ!
កុំភ្លេច LIKE និង SHARE 😀

ប្រភព

3 មតិ

  1. Please help me to install Window 8 on Macbook Pro…

  2. Macbook Pro 2011, can upgrade this version Mavericks or not ?
    If can, the procession slow or not when we use that version

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.