របៀប Upgrade ទៅ​ OS X Mavericks – Free

នេះ​ជា​លើក​ដំបូង​ហើយ​ដែល លោកអ្នក​អាច Upgrade កំណែប្រែ OSX ចុង​ក្រោយ​បំផុត​ដោយ​ឥត​គិត​ថ្លៃ (Apple ចិត្ត​ល្អ) ដោយ​គ្រាន់​តែ​ទាញ​យក​ពី​ Mac App Store រួច​អនុវត្តន៍​តាម​​ការ​ណែ​នាំ​ងាយៗ​ដូច​ខាងក្រោម ។

Mac OS X Mavericks_Small

ដើម្បី​អាច Upgrade ឡើង​ដល់​កំណែ​ប្រែ​ចុង​ក្រោយ OS X Mavericks នេះ​លោក​អ្នក​ត្រូវ៖

ក. ពិនិត្យ​មើល Mac Model

step1_image

សូម​ពិនិត្យ​​មើល​លម្អិត​លើ Mac Model ដែល​លោកអ្នក​កំពុង​ប្រើ ដោយ​ចុច​លើ Apple icon => About This Mac ហើយ​ចុច More Info ។ ខាង​ក្រោម​នេះ ជា​ Model ដែល​អាច​ Upgrade បាន៖

  • iMac (Mid 2007 or newer)
  • MacBook (Late 2008 Aluminum, or Early 2009 or newer)
  • MacBook Pro (Mid/Late 2007 or newer)
  • MacBook Air (Late 2008 or newer)
  • Mac mini (Early 2009 or newer)
  • Mac Pro (Early 2008 or newer)
  • Xserve (Early 2009)

ខ. មើល​កំណែ​ប្រែ OS X ដែល​កំពុង​ប្រើ

step2_image

លោកអ្នក​អាច Upgrade ទៅ​កាន់ OS X Mavericks បាន​ដោយ​ចាប់​ពី​កំណែប្រែ Snow Leopard (10.6.8), Lion (10.7), ឬ Mountain Lion (10.8) ហើយ​បើ​លោកអ្នក​កំពុង​ប្រើ OS X Leopard ត្រូវ​ Upgrade ទៅ​កាន់ OS X Snow Leopard សិន ទើប​អាច Upgrade ឡើង​មក​ដល់ OS X Mavericks បាន ។

គ. ទាញយក OS X Mavericks

step3_image

ដើម្បី​អាច​ដំឡើង OS X Mavericks ដែល​ជា​កំណែប្រែ​ចុង​ក្រោយ​របស់ Mac OS X នេះ លោកអ្នក​ត្រូវ​ទាញ​យកពី Mac App Store បាន​ដោយ​ឥត​គិត​ថ្លៃ គ្រាន់​តែ​ចុច​លើ​ប៊ូតុង Download ហើយ​អនុវត្តន៍​តាម​ការ​ណែនាំ​ក្នុង​ការ​ដំឡើង ។

សូម​ទទួល​យក​បទ​ពិសោធន៍​ថ្មី ពី Mac OSX Mavericks ក្នុង​ថ្ងៃនេះ​ដោយ​ឥត​គិតថ្លៃ ។ សម្រាប់​សំណួរ​ និង​ចម្ងល់​ទាក់​ទង​នឹង​អត្ថបទ​នេះ សូម​ដាក់មតិ នៅ​ក្នុង​ប្រអប់​ខាងក្រោម ។

អានថែមទៀត

Update iOS 9 របៀបណាឲ្យដើរលឿនដូចគេ?

នាប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Apple ទើបបានបញ្ចេញ​កំណែប្រែជំនាន់ថ្មី​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែលជាជំនាន់ក្រោយគេ iOS 9 ។ យ៉ាងណាមិញ​នៅតែមាន​មន្ទិល​មួយចំនួន ទាក់ទងនឹង​ការ Update iOS ជំនាន់ថ្មីនេះ ថាតើគួរធ្វើរបៀបណា …

6 មតិ

  1. pep update tov font khmer bat te bong?

  2. Dear SAMBOK IT,

    First of all I would like to say thank you very much for this web which is aimed to help people who have some problems with IT.

    Actually, I would like to upgrade my OS X to OS X Mavericks. I have gone through you guidance about how to upgrade from OS X to OS X Mavericks but it’s needed to upgrade from OS X Leopard to OS X Snow Leopard. My Questions:
    How can I know what kind of my OS X (Leopard or Snow Leopard)? and
    How can I upgrade from OS X Leopard to OS X Snow Leopard?

    My lap is MacBook Pro, late 2011. Processor 2.4 GHz Intel Core i5, Memory 4 GB 1333 MHz DDR3, Graphics Intel HD Graphics 3000 384 MB, Software OS X 10.8.5 (12F45).

    What kind of OS X Leopard or OS X Snow Leopard? Is it possible to upgrade to OS X Mavericks free?

    Hopefully Sambok IT could help me.

    With very best regards,

    Arun (Mr.)

  3. brother my os doch jea slow jea mun tic .what can i do?

Leave a Reply