របៀប Lock Folder នៅ​ក្នង Mac [ងាយ​បំផុត]

នៅ​ក្នុង​ Windows លោកអ្នក​ប្រហែល​ជា​ធ្លាប់​សាកល្បង​ប្រើ ​កម្មវិធី​ Lock Folder ដើម្បី​ចាក់​សោរ​ Folder ដាក់​លេខ​សម្ងាត់​ និង​ការ​ពារ​កុំ​ឲ្យ​មាន​នរណា​ម្នាក់​អាច​បើក​ Folder ដោយ​គ្មាន​ការ​អនុញ្ញាត​បាន ។ ថ្ងៃនេះ​សំបុកអាយធី សូម​បង្ហាញ​ជូន​លោកអ្នក​នូវ​គន្លឹះ​ពិសេស​ និង​ងាយ​បំផុត​នៅ​ក្នុង Mac ដោយ​មិន​ចាំ​បាច់​កម្មវិធី​ជំនួយ​ណាមួយ​ឡើយ ក្រៅ​ពី​កម្មវិធី​មាន​ស្រាប់​នៅ​ក្នុង Mac នោះ​ឡើយ ។

Disk_Utility_thumbnail

ជាដំបូង៖ ប្រើ​កម្មវិធី​មាន​ស្រាប់ Disk Utility

Disk_Utility

Disk Utility មាន​មុខងារ​ពិសេស​ជាច្រើន​ដែល​អាច​បំពេញ​តាម​តម្រូវ​ការ​អ្នក​ប្រើប្រាស់​ មាន​ដូចជា ការ​ចម្លង File ការ​កែប្រែ​ ជួស​ជុល Hard Disk និង​ការ​បង្កើត File Image ជាដើម ។

DiskUtility-version13-build430

ជំហាន​ទី២៖ បង្កើត Disk Image ពី​ Folder

បន្ទាប់​ពី​បើក​រួច​ហើយ សូម​ចូល​ទៅ​កាន់​ File => New => Disk Image from Folder ហើយជ្រើស​រើស​ Folder ណាមួយ​ដែល​លោកអ្នក​ចង់​ចាក់​សោរ ។

New_Image

វានឹង​លោត​ផ្ទាំង ឲ្យ​លោកអ្នក​រើស​ Folder ណាមួយ​ដើម្បី​បង្កើត​ជា Image ។

Choose_Image

Compress_Folder

ជំហាន​ទី៣៖ កំណត់​លេខ​សម្ងាត់

សូម​កំណត់​ Image Format​ ពី Compressed ទៅ​ជា Read/Write និងត្រង់ Encryption ពី None ទៅ​ជា 128-bit AES ហើយ​ចុច​ប៊ូតុង Save ។

Set_Password

ជាចុងក្រោយ៖ រក្សាទុក File Image

សូម​បញ្ចូល​លេខ​សម្ងាត់​ពីរ​ដង (អាចកំណត់​ឲ្យ​បាន​ល្អ ហើយ​ត្រូវ​ចង​ចាំ) ហើយ​សូម​ដក​ធីក (Uncheck) ត្រង់ Remember ទើប​ជាប់​លេខ​សម្ងាត់ បើ​មិន​ដូច្នោះ​ទេ វានឹង​អាច​បើក​ចេញ​ធម្មតា​ ។

Untick_Remember_then_save

សូម​សាកល្បង​ជាមួយ​សំបុកអាយធី មួយ​ជំហាន​ម្តងៗ​ ដើម្បី​កំណត់​សុវត្ថិភាព Folder ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បើក​ដោយ​សេរី ។

អានថែមទៀត

របៀប​ប្តូរ Profile Picture ក្នុង Mac User Account

ជាទូទៅ នៅពេល​ដែល​លោកអ្នក​បង្កើត​គណនី​ក្នុង Mac វានឹង​ទាមទារ​ឲ្យ​លោកអ្នក​ជ្រើសរើស​រូបភាព​ដែល​មានស្រាប់ ដូចជារូប​ឥន្ទ្រី បាល់ សត្វសេក ជាដើម ។ ភាគច្រើន​លោកអ្នក​ប្រាកដជាចង់​ដាក់​រូបខ្លួនឯង ឬរូប​ឡូហ្គូ​ណាមួយ ដែល​មាន​ក្នុង Mac OS X របស់​អ្នក​តាម​តម្រូវ​ការ …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.