គន្លឹះ​ក្នុង​ការ​រក្សា​ទុក​ File Archive លើ Mac

ការ​ទាញ​យក​ File ជា​ប្រភេទ Zip ឬ RAR ដែល​មាន​ទំហំ​ធំៗ​ពី​ប្រភព​នានា ដូចជាពី Torrent អាច​ធ្វើ​ឲ្យ​ទំហំ​រក្សា​ទុក​នៅ​ក្នុង​ Hard Disk លោក​អ្នក​មិនគ្រប់​គ្រាន់ ឬ​ត្រូវ​ចំណាយ​ទំហំ​រក្សា​ពីរដង ក្រោយ​ពី​ពន្លា និង File ដើម Zip ឬ RAR ។ ដើម្បី​ឲ្យ​ចំណេញ​ពេលវេលា លោក​អ្នក​មិនចាំបាច់​ត្រូវ​​ លុប​ម្តង​មួយៗ នោះឡើយ បន្ទាប់​ពី​ពន្លា​រួច ។ នៅ​ក្នុង Mac កម្មវិធី​មាន​ស្រាប់​ឈ្មោះ​ថា៖ Archive Utility អាច​ជួយ​លោកអ្នក​ក្នុងការ​អនុវត្តន៍​តាម​អ្វី​ដែល​លោកអ្នក​ចង់​បាន ទៅលើ File Archive (Zip ឬ RAR) ។

Move zip files automatically after unzipping

កំណត់​​ Archive Utility

សូម​ចូល​ទៅ​កាន់ /System/Library/CoreServices/ ហើយ​ស្វែង​រកឈ្មោះ​កម្មវិធី “Archive Utility” រួច​ចូល​ទៅ​កាន់ Preferences ហើយ​ជ្រើស​រើស​កំណត់​ឲ្យ​វា​ធ្វើ​អ្វី​មួយ បន្ទាប់​ពី​ពន្លា​រួច៖

  • Leave archive alone ៖ ទុក​ជាចោលធម្មតា
  • Move archive to Trash ៖ លុប​វាចោលចូល Trash (អាច​យក​មក​វិញបាន)
  • Delete archive ៖ លុប​វាចោល (មិនអាច​យក​​វិញ​បានទេ)
  • Move archive to ៖ ផ្លាស់​ទៅ​ទៅ​រក្សា​ទុក​នៅ​កន្លែង​ណាមួយ ។

Automatically Move Archives After Extraction in Mac OS X

ប្រភព

អានថែមទៀត

របៀប​ប្តូរ Profile Picture ក្នុង Mac User Account

ជាទូទៅ នៅពេល​ដែល​លោកអ្នក​បង្កើត​គណនី​ក្នុង Mac វានឹង​ទាមទារ​ឲ្យ​លោកអ្នក​ជ្រើសរើស​រូបភាព​ដែល​មានស្រាប់ ដូចជារូប​ឥន្ទ្រី បាល់ សត្វសេក ជាដើម ។ ភាគច្រើន​លោកអ្នក​ប្រាកដជាចង់​ដាក់​រូបខ្លួនឯង ឬរូប​ឡូហ្គូ​ណាមួយ ដែល​មាន​ក្នុង Mac OS X របស់​អ្នក​តាម​តម្រូវ​ការ …

8 មតិ

  1. ខ្ញុំសូមសួរបងមួយទាក់ទងនិង Archive ជាប្រភេទ File RAR ក្នុងWindows 7 នៅពេល Archive with Password ហើយខ្ញុំបានភ្លេច Password តើខ្ញុំគួរធ្វើដូចម្ដេច ទើបអាចបើក Exract File ទាំងនោះបានទៅ?

    • សួស្តី! វាមិនមែន​ជា​រឿង​ងាយស្រួល​ក្នុងការ​ដោះ RAR Password នោះទេ! ប្រសិន​បើ​ភ្លេច ឬ​អាច​នៅ​ចាំ​ពាក្យ​ខ្លះ ប្រហែលជា​អាច​ចំណាយពេល​មួយ​ចំនួន ។ តែ​បើ​មិន​ចាំ ទាល់តែសោះ គឺ​មិន​អាច​រក​ឃើញ​នោះទេ!

      • សួស្ដី!​ ប្រសិនបើខ្ញុំនៅចាំតួរអក្សរមួយចំនួន តើខ្ញុំគួរធ្វើរបៀបណាទៅបង?​ សូមបងជួយបង្ហាញផ្លូវប្អូន ឬកម្មវិធីខ្លះផងបានទេ?

        • សួស្តី!
          សូម​បញ្ជាក់​សំណួរ​បន្តិច​ផង!

          • សួស្ដី! ប្រសិនបើខ្ញុំនៅចាំតួរអក្សរមួយចំនួនក្នុងចំណោមPasswordនោះ ចំពោះការដោះ RAR Password តើខ្ញុំគួរធ្វើយ៉ាងណា ដើម្បីអាចបើFile បានទៅបង?

          • សួស្តី!
            អ្នក​អាច​ប្រើ​កម្មវិធី​ជំនួយ​មួយចំនួន​ ទាក់​ទង​នឹង WinRAR Password Remover ដែល​នឹង​សួរ​លោកអ្នក​នូវ​លេខ​ ឬតួ​អក្សរ​មួយ​ចំនួន​ដែល​អ្នក​អាច​ចាំ!

  2. សូមបងជួយបង្ហាញពីតំណភ្ជាប់ទៅ កម្មវិធីជំនួយទាំងនោះផងបានទេ?​ សូមអរគុណ បង!

Leave a Reply