វិធី​ទាំង​ ៥ យ៉ាង​សម្រាប់​ការ​ដំឡើង​កម្មវិធី​ Android

គ្រប់ទូរសព្ទដៃដែលប្រើប្រាស់ Android សុទ្ធតែមានភ្ជាប់មកជាមួយនូវកម្មវិធី Play Store ឬ Google Play មក​ស្រាប់​ដែល​ធ្វើ​ឱ្យ​មាន​ភាពងាយស្រួលក្នុងការ​ដំឡើង​កម្មវិធី ឬ Game ។ ប៉ុន្តែ​នៅ​មាន​កម្មវិធី​មួយ​ចំនួន​ដែល​​មាន​នៅ​ក្នុង Google Play ឬ Play Store ដែលលោកអ្នកចង់ដំឡើង ។ សំបុកអាយធី​សូម​បង្ហាញ​លោក​​អ្នក​ពី​របៀប​ដំឡើង​កម្មវិធី​នៅ​លើ Android ដោយ​វិធី​ផ្សេងៗ​ពីគ្នាដែល​មាន​បង្ហាញដូចខាងក្រោម៖

១. តាម Google Play App

វា​ជា​របៀប​ដែល​ងាយ​ជាង​គេ និង​​ភាគ​ច្រើន​មាន​ស្រាប់​នៅ​ក្នុង​ទូរសព្ទ Android ដោយ​លោក​អ្នក​គ្រាន់​តែ​បើក​កម្មវិធី Play Store ដែល​មាន​ស្រាប់​នៅ​ក្នុង​ទូរសព្ទ​របស់​អ្នក ហើយ​ធ្វើ​ការស្វែងរក​ រក​មើល​កម្មវិធី​ ឬ Game ដែល​អ្នក​ចង់​បាន​ហើយ​ចុច​ Install វា​នឹង​ធ្វើការទាញយក និង ដំឡើង​ចូល​ទៅ​ក្នុង​ទូរសព្ទដៃ​របស់​អ្នក​តែ​ម្តង ។

android-open-play-store

install-android-app

២. Google Play on the Web

សូម​ចូល​ទៅ​កាន់ play.google.com​​  តាម​រយៈ Browser ដែល​មាន​នៅ​ក្នុងកុំព្យូទ័រ​របស់​អ្នក ហើយ​ធ្វើ​ការ​ស្វែក​រក​កម្មវិធី (Application) ឬ Game ដែល​អ្នក​ចង់ដំឡើង រូច​ហើយ​ចុច​ប៊ូតុង Install ។ នៅ​ពេល​ទូរសព្ទ​អ្នក​បាន​ភ្ជាប់អ៊ីនធើណេត (Internet Connection) វា​នឹង​ធ្វើ​ការទាញ និង​ ដំឡើង​កម្មវិធី​នោះ​ទៅ​គ្រប់​ទូរសព្ទ ឬ Tablet របស់​អ្នក​ដែល​បានឡុក​ចូល (Sign In) ជា​មួយ​នឹងគណនី Gmail ដូចគ្នា ។

install-android-app-from-web-brower-on-pc

៣. Sideloading Apps

Sidelaoding Apps គឺ​ជា​កម្ម​វិធី​ដែល​មិន​មាន​នៅ​ក្នុង Play Store ឬ Google Play ។ ជា​ទូទៅ​នៅ​ក្នុង Android គឺ មិន​អនុញ្ញាត​ឲ្យ​ដំឡើង​​​ប្រភេទ​កម្ម​វិធី​ទាំងនេះ​ជាឡើយ ។ ដើម្បីដាក់​ឲ្យ​ដំណើរ​ការ​​ដំឡើង​បាន (Enable) សូម​ចូល​ទៅ Settings => Security => Tick ទៅលើ Unknown Sources ។

android-unknown-sources1

នៅ​ពេល​អ្នក​បានអនុញ្ញាត​រូច​ហើយ​អ្នក​អាច​ចូល​ទៅ​ទាញយក File *.APK ដែល​ជា​ File សម្រាប់​ដំឡើង​ដោយ​ផ្ទាល់​របស់ Android ឬ​អ្នក​អាច​ទាញយក File .APK តាម​កុំព្យូទ័រ ហើយចម្លង​ File​ នោះ​ចូល​ក្នុង​ទូរ​សព្ទ​របស់​អ្នក​តាម​រយៈ​ខ្សែ USB ហើយ​ចូល​ទៅ​កាន់​ទីតាំង​របស់ File នេះ​តាម​រយៈ​កម្មវិធី File Manager ហើយ Tab ទៅ​លើ File នោះ​ដើម្បី​ដំឡើង ។

sideload-android-app

ចំណាំ៖ មុន​នឹង​ដំឡើង​កម្មវិធី​ដែល​មិន​នៅ​ក្នុង​ Google Play សូម​ប្រយ័ត្ន ឬ​ពិនិត្យ​ពី​ប្រភព​អ្នក​បង្កើត​ជា​មុន​សិន វា​អាចផ្ទុក malware ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទូរសព្ទ​របស់​អ្នក ។ ​

អត្ថបទគួរអាន៖ ផលប៉ះពាល់​​សម្រាប់ Android ដែលដំឡើងកម្មវិធីតាម APK

៤. Third-Party App Stores

Amazon’s Appstore គឺ​ជា​កម្មវិធី​ដែល​ជា​កម្មវិធី​សម្រាប់​​ស្វែង​រក​កម្មវិធី ដែល​គិត​ថ្លៃ​របស់ Android ។ នៅ​មាន​កម្មវិធី​ដែល​មាន​ការ​និយម​ប្រើ​ច្រើន​មួយ​ទៀត​គឺ Humble Bundle ដែល​ជា​ App Store មួយ​ប្រភេទ​ទៀត​លក់ Game ដែល​គេ​បាន​បង្កើត ។

amazon-appstore-for-android humble-bundle-for-android

ក្នុង​ការ​ដំឡើង AppStore ដែល​មិន​មែន​ជា​របស់ Google (Play Store) ត្រូវ​​ដំឡើង​តាម​ Sideloading App ។ ដូចនេះ​អ្នក​គួរ​តែ​មាន​ការ​ប្រុង​ប្រយត្ន័​នៅពេល​ប្រើប្រាស់ third-party app stores ក្រៅ​ពី Amazon’s Appstore ​និង Humble Bundle ដែល appstore ទាំង​នោះ​អាច​សំបូ​រកម្មវិធី ដែល​ផ្ទុក​ទៅ​ដោយ Malware ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់ OS ក្នុង​ទូរសព្ទ​របស់​អ្នក ។

៥. Sideloading ពី​កុំព្យូទ័រ​អ្នក

នៅពេលអ្នកមាន Apk file នៅ​លើ​កុំ​ព្យូទ័រ អ្នក​អាច​ប្រើ​ប្រាស់​កម្មវិធី  AirDroid  ដើម្បី​ដំឡើង​កម្ម​វិធី​ទៅ​ទូរសព្ទដៃ​ដោយ​មិន​ចាំ​បាច់ប្រើ​ខ្សែ​ភ្ជាប់​​ទៅកាន់​កុំព្យូទ័រ ។

airdroid-install-apk

ឬ​តាម​វិធី​មួយ​ទៀត​នោះ​គឺ Android debug bridge ដោយ​ប្រើ Command Line ។​ ចំពោះ​វិធី​ធ្វើ​ទាំងពីរ​នេះ​សំបុកអាយធី​នឹង​បង្ហាញ​ពី​របៀប​ធ្វើ​នៅ​អត្ថបទ​ក្រោយ​ទៀត ។

អានថែមទៀត

ហ្គេមខ្មែរ Sok & Sao’s Adventure មាន​លើ Android

ហ្គេម​កម្សាន្តឈ្មោះ​ថា ដំណើរ​ផ្សងព្រេង​​សុខ និងសៅ ឬ Sok and Sao’s Adventure ដែល​ធ្លាប់​ចេញ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Windows Phone ដែល​សំបុកអាយធី​ធ្លាប់​បាន​បង្ហាញ​ជូន​លោកអ្នក ឥឡូវនេះ​មាន​សម្រាប់​អ្នក​ប្រើប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Android ហើយ ។ …

9 មតិ

  1. តើយើងមានវីធី Remove malware ចេញទេ ? ហើយដើម្បីដឹងថាក្នុងកម្មវិធីមួយមាន Malware រឺគ្នាន ត្រូវធ្វើដូចម្តេច ?

  2. សុខសាន្ត

    ខ្ញុំយល់ថាការចូលរួមជាមួយសំបុក អាយធី ពិតជាមានប្រយោជន៏និងទទួលបានចំណេះដឹងថ្មីៗសំរាប់ការអនុវត្តផ្សេងៗ។ ប៉ុន្តែសូមសំបុក​អាយធីអាចបង្ហាញខ្ញុំបានទេចំពោះការដំឡើង Icon ជាភាសាខ្មែរសំរាបើទូរស័ព្ទ Sony Xperia SP?
    សូមអរគុណ!

  3. សួស្ដីសំបុក IT ខ្ញុំមានបញ្ហាមួយចំនួននៅលើ Samsung SII ហេតុអ្វីខ្ញុំគ្រាន់តែ Download App ពី Play store មកបានយើងច្រើន ពីរទៅបីកម្មវិធីគឺDowload លែងបានហើយ បើពីមុនវិញខ្ញុំDowload​ បានច្រើនណាស់ ហើយខ្ញុំក៏ធ្លាប់ update និង Format​ ដែល ចឺងសូមបងជួយឆ្លើយតបវិញផង

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.