គន្លឹះ​ក្នុង​ការ​បង្កើត Slideshow យ៉ាង​ងាយ​ជាមួយ iMovie

រូបភាព​មួយ​សន្លឹក​អាច​បញ្ជាក់​ពី​ការ​អធិប្បាយ​រាប់​ពាន់​ពាក្យ ។ ការ​បង្ហាញ​ Slideshow នៃ​បណ្តុំ​រូបភាព​កាន់​តែ​មាន​តម្លៃ និង​ងាយ​ស្រួល​ជាង​ការ​ចុច​មើល​ម្តង​មួយៗ ។ ការ​ជ្រើស​រើស​ឧ​បករណ៍​ជំនួយ​​ដ៏​មាន​សមត្ថភាព​ក្នុងការ​បង្កើត​ជា Slideshow គឺ​ជា​កត្តា​សំខាន់​ដែល​អាច​ឲ្យ​លោកអ្នក​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ នៅ​ក្នុង Mac លោកអ្នក​ប្រហែលជា​អាច​កំណត់​ចំណាំ​នូវ​កម្មវិធី​មួយ​ឈ្មោះ​ថា​ iMovie ដែល​ជា​កម្មវិធី​បង្កើត​វីដេអូ និង Slideshow យ៉ាង​ស្រស់​ស្អាត ថែមទាំង​ជា​កម្មវិធី​ដែល​មាន​ស្រាប់ និង​ឥត​គិតថ្លៃ​​នៅពេល​ទិញ​ប្រើ Mac ដំបូង ។

ថ្ងៃនេះ​លោកអ្នក​នឹង​អាច​តាម​ដាន​ជាមួយ​សំបុកអាយធី នូវ​គន្លឹះ​នៃ​ការ​បង្កើត Slideshow យ៉ាងងាយស្រួល​​ដោយ​គ្រាន់​តែ​ប្រើ​កម្មវិធី​មាន​ស្រាប់​ក្នុង – iMovie នេះ​ ។ របៀប​បន្ថែម​សម្លេង ឬ​ចម្រៀង​ ការ​ដាក់​ចលនា​ ជាពិសេស​គឺ​ការ Burn លទ្ធផល​សម្រេច​ចូល​ក្នុង DVD ទាំងអស់​នេះ ត្រូវ​បាន​បង្ហាញ​នៅ​ខាងក្រោម​នេះ ។

ជំហាន​ទី១៖ បង្កើត Project និង​ដាក់​​រូបភាព​បញ្ចូល

សូម​ចាប់ផ្តើម​បង្កើត Prject ថ្មី​មួយ ដោយ​ចូល​ទៅតាម File > New Projector ឬ​អាច​ប្រើ​តាម​ទម្រង់​ខ្លី (Short Keys) cmd+n ហើយ​បន្ត​ជ្រើស​រើស​គំរូ​ម៉ូដ​ណាមួយ​ដូច​រូប​ខាងក្រោម​ឬ ចុចលើ No Theme សម្រាប់​គំរូ​សាមញ្ញ ។

At the "New Project" page you can pick between various different themes.

បន្ទាប់​ពី​បាន​ជ្រើស​រើស​ហើយ​សូម​ចុច​លើ​ប៊ូតុង Create នោះ​លោកអ្នក​នឹង​ទទួល​បាន​ Project មួយ​ថ្មី ហើយ​សូម​ជ្រើស​រើស​រូបភាព​ទាំងឡាយ​ណា​ដែល​អ្នក​នឹង​យក​​មក​ដាក់​ចូល​ក្នុង Project ដើម្បី​បង្កើត​ជា Slideshow ។ ដើម្បី​ជ្រើស​រើស​រូបភាព​សូម​ក្រឡេក​ទៅ​មើល​នៅ​ប៉ែក​ខាង​ស្តាំ​ដៃ ចុច​លើ​រូប​កាមេរ៉ា វានឹង​លោត​ផ្ទាំង​មួយ​ដែល​អាច​ឲ្យ​អ្នក​ស្វែង​រក​រូបភាព​តាម​តម្រូវការ​ ។

Finding images is quick and easy with the ability to search iPhoto.

ជំហាន​ទី២៖ បន្ថែម​ និង​កែ​រូបភាព

ដើម្បី​ដាក់​រូបភាព​ចូល Timeline (ក្នុង Project) លោកអ្នក​គ្រាន់​តែ​ទាញ​ និង​ទម្លាក់ (Drag and Drop) រូប​ទាំងនោះតែ​ប៉ុន្នោះ ។ ប្រសិន​បើ​លោកអ្នក​ចង់​មើល​រូបភាព​ទាំង​នោះ​ក្នុង​ទំហំ​ធំ មុន​នឹង​ដាក់​ចូល​ក្នុង Timeline អ្នក​គ្រាន់​តែ​ចុច​ពីរ​ដង​លើ​រូប​ណាមួយ​ដែល​ចង់​មើល ហើយ​លោកអ្នក​ក៏អាច​តំរៀប​រូបទាំងនោះ​តាម​តម្រូវការ​បាន​ផងដែរ ។ យ៉ាងណាមិញ លោកអ្នក​ក៏អាច​កែ​រូបភាព​បាន​ផងដែរ​ដោយ​ចុច​លើ​រូបភាព​ណាមួយ​នៅ​ក្នុង Timeline នោះ​វានឹង​លោត​ Inspector ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​អាច​បន្ថយ ឬ​បង្កើន​ពណ៌ ឬ​ពន្លឺ​រូបភាព​ឲ្យ​ប្រសើរ​ជាង​មុន ។

The Auto button is my favourite tool to use when editing my images on iMovie.

ជំហាន​ទី៣៖ បង្កើន​សោភណ្ឌភាព ជាមួយ​ចលនា និង​សម្លេង

បន្ទាប់​ពី​កែ​ពន្លឺ​រូបភាព​រួច​ហើយ លោកអ្នក​ក៏​អាច​បន្ថែម​ចលនា​ផ្លាស់​ប្តូរ​រូប​ឲ្យ​ប្រសើរ​ជាង​ធម្មតា​បាន​ផងដែរ សូម​ចុច​លើ​ Transition ដូច​រូប​ខាងក្រោម ។

Transitions are in abundance, you'll definitely be spoilt for choice.

iMovie បាន​ផ្តល់​នូវ​គំរូ​ចលនា​ផ្លាស់​ប្តូរ​រូប​ជាច្រើន​​ពី​មួយ​ទៅ​មួយ​ បាន​យ៉ាង​ល្អ​ ។ ដើម្បី​ដាក់​ចលនា​ផ្លាស់​ប្តូរ​ លោកអ្នក​គ្រាន់​តែ​ទាញ​គំរូ​ណាមួយ​ទៅដាក់​នៅ​ចន្លោះ​រូបភាព​ជា​ការ​ស្រេច​ ។ បន្ត​មក​ទៀត លោក​អ្នក​ក៏អាច​បន្ថែម​សម្លេង ឬ​ចម្រៀង​ចូល​ក្នុង​នោះ​បាន​ផងដែរ ដោយ​ចុច​លើ​រូប​​​ប៊ូតុង (មើល​រូបខាងលើ) ។

Audio also has an Inspector loaded with various settings.

Export Slideshow ចូល DVD

ក្រោយ​ពី​បាន​បង្កើត​ និង​កែប្រែ​រូបភាព​នៅ​ក្នុង Slideshow ចប់​សព្វ​គ្រប់​ហើយ លោកអ្នក​ក៏អាច​ Export ជា វីដេអូ ឬ Slideshow បាន​តាម​តម្រូវ​ការ ដោយ​ចុច​លើ​ Menu Share (រូប​ខាងក្រោម) ។ ហើយ​ប្រសិន​បើ​លោកអ្នក​ចង់​ Burn ចូល DVD វិញ លោកអ្នក​អាច​ប្រើ​ជាមួយ iDVD ដែល​ជា​កម្មវិធី​មាន​ស្រាប់​មក​ជាមួយ​ iLife (ប្រសិន​បើ​គ្មាន លោកអ្នក​អាច​ទិញ ឬ​ទាញ​យក​តាម​ Torrent) ។

iDVD is quickly accessed through iMovie.

លោកអ្នក​នឹង​ឃើញ​ផ្ទាំង​លោត នៃ​កម្មវិធី​ iDVD ដែល​ក្នុងនោះ អ្នក​ក៏អាច​បន្ថែម​ចំណង​ជើងនៃ​ DVD និង​​ប្រអប់​អក្សរ​នានា​នៅ​លើ​ផ្ទាំង​ដំបូង​នៃ DVD នោះបាន​ផងដែរ ។

iDVD has a great interface which is fantastic for creating menu screens.

ជាចុងក្រោយ​ដើម្បី Burn Slideshow ដែល​បាន​បង្កើត​ខាងលើ​ចូល​ក្នុង​ DVD សូម​ស៊ក DVD ទទេ (Blank DVD) ហើយ​ចូល​ទៅ​កាន់ ​File > Burn DVD ។ សូម​រង់ចាំ​រហូរត​ដល់​ដំណើរ​ការ​ចប់​ដោយ​ជោគជ័យ នោះ​លោកអ្នក​នឹង​ទទួល​បាន​ DVD មួយ​ដែល​មាន​បណ្តុំ​រូបភាព​ចលនា​​ដ៏ស្រស់​ស្អាត និង​គួរ​ឲ្យ​ទាក់​ទាញ​ ។

ប្រភព​លម្អិត

3 មតិ

  1. សួស្តីបង តេីបងអាចប្រាប់ពីរបៀបធ្វេីយ៉ាងណាដេីម្បីអោយ កម្មវិធី iMOVIE តំណេីរការជាមួយអក្សរខ្មែរបានល្អដោយមិនបាត់ជេីងបាត់ដៃបានទេ សូមអរគុណទុកជាមុន

    • សួស្តី!
      ពុំទាន់មានដំណោះស្រាយនៅឡើយទេ! សូមរង់ចាំទាល់តែ iMovie update ជំនាន់ថ្មីដែលអាចដើរជាមួយអក្សរ Unicode ខ្មែរ!

  2. តើយើងដាក់អក្សរតាមរបៀបណាដែរ ? អរគុណ !!!

Leave a Reply