របៀប​លុប​កម្មវិធី​មាន​ក្នុង​ Open With ផ្ទួនគ្នា​ក្នុង Mac

មិនថា​តែ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ Windows នោះទេ សូម្បី តែ Mac ក៏​នៅតែ​មាន​បញ្ហា​ជារឿយៗ​គួរ​ឲ្យ​កត់​សំគាល់​ខ្លះដែរ ។ ជាមួយ​នឹង​ការ​បើក​កម្មវិធី​ ឬ File ណាមួយ​ជា​កម្មវិធី​ដទៃ លោកអ្នក​អាច​ជ្រើស​រើស​ជម្រើស​ណាមួយ ដែល​គេ​ហៅថា Open With ។ លោកអ្នក​អាច​នឹង​ឃើញ​កម្មវិធី​ជាច្រើន​ដដែល​ៗ មាន​ជាប់​នៅ​ Open With ដែល​ជា​ភាព​រញ៉ែ​រញ៉ៃ​មួយ លោកអ្នក​ត្រូវ​សម្អាត​វាចេញ ។

fix-open-with-menu-mac

ដើម្បី​លុប​កម្មវិធី​ដដែល​ៗ​នេះ​ចោល​ សូម​លោកអ្នក​អនុវត្តន៍​តាម​គន្លឹះ​ជំហានៗ​ដូច​ខាងក្រោម៖

ជំហាន​ទី១ ៖ សូម​បើក Terminal

terminal-blank

លោកអ្នក​ត្រូវ​បើក Terminal ដើម្បី​អាច​ដំណើរ​ការ​សរសេរកូដ​ខ្លី​មួយ​ សម្រាប់​លុប​ចោល​នូវ​កម្មវិធី​ដដែលៗ​ខាងលើ ។ សូម​ចូល​ទៅ​ដំណើរ​ការ Terminal នៅឯ /Applications / Utilities ឬ​អាច​ស្វែងរក​តាម​ spotlight ក៏​បានដែរ ។

ជំហាន​ទី២៖ វាយ​បញ្ចូល​កូដ

terminal-code

សូម​ចម្លង​កូដ​ខាងក្រោម​ យក​ទៅ​ Paste ចូល​ Terminal ហើយ​ចុច Enter ដើម្បីដំណើរ​ការ​កូដ ។

/System/Library/Frameworks/CoreServices.framework/Frameworks/LaunchServices.framework/Support/lsregister -kill -r -domain local -domain system -domain user

ជំហានទី៣៖ Relaunch Finder

Relaunching-finder

ដើម្បី​ពិនិត្យ​មើល​ការ​ប្រែប្រួល​នៃ​ប្រសិទ្ធភាព​កូដ​នោះ​ ឬអត់ សូម​លោកអ្នក Relauch Finder ដោយ​ចុច​ R-Click លើ Finder ។

លទ្ធផល

result

ប្រសិន​បើ​លោកអ្នក​ទទួល​បាន​លទ្ធផល​ដូច​រូបខាង​លើ ដោយ​គ្មាន​កម្មវិធី​ណា​ផ្តួន​គ្នា​នៅ​ក្នុង Open With ទៀត​ទេ​នោះ មានន័យ​ថា​ដំណើរ​ការ​អនុវត្តន៍​របស់​លោកអ្នក​ទទួល​បាន​ជោគ​ជ័យ​ហើយ ។ ​សំបុកអាយធី សូម​ចូល​រួម​ត្រេកអរ ។

ប្រភព

អានថែមទៀត

របៀប​ប្តូរ Profile Picture ក្នុង Mac User Account

ជាទូទៅ នៅពេល​ដែល​លោកអ្នក​បង្កើត​គណនី​ក្នុង Mac វានឹង​ទាមទារ​ឲ្យ​លោកអ្នក​ជ្រើសរើស​រូបភាព​ដែល​មានស្រាប់ ដូចជារូប​ឥន្ទ្រី បាល់ សត្វសេក ជាដើម ។ ភាគច្រើន​លោកអ្នក​ប្រាកដជាចង់​ដាក់​រូបខ្លួនឯង ឬរូប​ឡូហ្គូ​ណាមួយ ដែល​មាន​ក្នុង Mac OS X របស់​អ្នក​តាម​តម្រូវ​ការ …

Leave a Reply